ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំនៅអាមេរិកព្រមព្រៀងគ្នាលើជំនួយជួយសេដ្ឋកិច្ច ដោយសារមេរោគកូរ៉ូណា


រូបឯកសារ៖ ក្រុមមេដឹកនៅសហរដ្អាមេរិកធ្វើការសម្រេចលើកញ្ចប់ជំនួយសេដ្ឋកិច្ចដោយសារមេរោគកូរ៉ូណា នៅវិមាន Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុមមេដឹកនៅសហរដ្អាមេរិកធ្វើការសម្រេចលើកញ្ចប់ជំនួយសេដ្ឋកិច្ចដោយសារមេរោគកូរ៉ូណា នៅវិមាន Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

មេដឹកនាំសហរដ្ឋអាមេរិកបាននិយាយនៅព្រឹកថ្ងៃពុធនេះថា ពួកគេបានឈោងដល់ការព្រមព្រៀងគ្នាមួយលើកម្មវិធីជួយសេដ្ឋកិច្ចដែលមានទឹកប្រាក់២លានលានដុល្លារដើម្បីជួយកម្មករនិងពាណិជ្ជករដោះស្រាយការផ្ទុះឡើងនូវមេរោគកូរ៉ូណា។

អត្ថបទនៃសេចក្តីព្រាងច្បាប់នោះមានកំណត់ពេលត្រូវចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ ដោយមានការបោះឆ្នោតនៅក្នុងព្រឹទ្ធសភាធ្វើឡើងបន្ទាប់។ ប្រសិនបើព្រឹទ្ធសភា ផ្តល់ការយល់ព្រម សេចក្តីព្រាងច្បាប់នោះ នឹងបញ្ជូនទៅសភាតំណាងរាស្រ្ត។

លោក Chuck Schumer មេដឹកនាំសំឡេងភាគតិចរបស់ព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ បាននិយាយថា សេចក្តីព្រាងច្បាប់នោះនៅមិនទាន់ល្អនៅឡើយ ក៏ប៉ុន្តែ បន្ទាប់ពីការធ្វើឲ្យប្រសើរឡើងដោយការចរចាជាច្រើនថ្ងៃមក សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានទទួលការអនុម័តឆាប់ៗនេះ។

លោក Schumer មានប្រសាសន៍ទៀតថា «យើងមានការព្រមព្រៀងគ្នាដោយគណបក្សទាំង២ស្តីពីកម្មវិធីជួយសេដ្ឋកិច្ចដ៏ធំបំផុតមួយនៅក្នុងប្រវត្តិ សាស្រ្តអាមេរិក។ នេះមិនមែនជាពេលវេលានៃការសាទរនោះទេ ក៏ប៉ុន្តែ វាជាការសំខាន់»។

លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភា និយាយថា «ការជួយឧបត្ថម្ភកំពុងចាប់ផ្តើមហើយ»។

លោក McConnell បានពណ៌នាសេចក្តីព្រាងច្បាប់នោះថាជាព័ត៌មានល្អមួយសម្រាប់ពួកវេជ្ជបណ្ឌិតនៅទូទាំងប្រទេសដែលត្រូវការថវិកានិងឧបករណ៍កាន់តែច្រើនឡើងដូចជាម៉ាសថែទាំអ្នកជំងឺឆ្លងមេរោគកូរ៉ូណានិងក្រុមគ្រួសារដែលនឹងទទួលបានប្រាក់ដែលជាផ្នែកមួយនៃការខំប្រឹងប្រែងដាក់បញ្ចូលប្រាក់រាប់លានលានដុល្លារចូលក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក៕

XS
SM
MD
LG