ប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន២៥៩លានដុល្លារដើម្បីធ្វើផ្លូវថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ហើយមន្ត្រីកម្ពុជានិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់«ដំណាក់កាលល្អបំផុត» ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរអង្វែងគឺជាសម្ព័ន្ធមិត្តប្រចាំតំបន់ដ៏ខ្លាំងក្លាបំផុតរបស់ប្រទេសចិន។
ការគាំទ្ររបស់ប្រទេសចិនបានជួយលោក ហ៊ុន សែន ក្នុងការប្រឈមនឹងការរិះគន់អំពីអ្វីដែលគូប្រជែងរបស់លោក និងសហគមន៍ប្រជាធិបតេយ្យ និយាយថា ជាការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យមុនការបោះឆ្នោត។
ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងប្រាក់កម្ចីនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែកក្កដារវាងធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួងហិរញ្ញវត្ថុកម្ពុជាដើម្បីស្ថាបនាផ្លូវក្រវាត់ក្រុងប្រវែង៤៧គីឡូម៉ែត្រ។
សេចក្ដីថ្លែងការណ៍នេះបាននិយាយថា ការចុះហត្ថលេខានេះបង្ហាញភាពជាដៃគូយុទ្ធសាស្រ្តថ្មីមួយប្រកបដោយផ្លែផ្កានិងទូលំទូលាយរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចព្រមព្រៀងថ្មីនេះធ្វើឡើងនៅពេលដែលប្រទេសចិននិងកម្ពុជាបានប្រារព្ធខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងលិខិតមួយផ្ញើទៅកាន់លោកហ៊ុន សែន កាលពីថ្ងៃទី១៩ខែកក្កដា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានមានសរសេរថា «ប្រទេសចិននឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ប្រទេសកម្ពុជាដោយការអភិវឌ្ឍ»។
លោក ហ៊ុន សែន រំពឹងថា នឹងឈ្នះការបោះឆ្នោតសភានៅថ្ងៃទី២៩ខែកក្កដាហើយនឹងពន្យារពេលកាន់អំណាចជាង ៣៣ មកហើយនេះ បន្ទាប់ពីគណបក្សប្រឆាំងត្រូវបានរំលាយកាលពីឆ្នាំមុន តាមសំណើរបស់រដ្ឋាភិបាលដែលនាំឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ។ ការគាំទ្ររបស់ប្រទេសចិនបានជួយលោក ហ៊ុន សែនក្នុងការប្រឈមនឹងការរិះគន់អំពីការបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យមុនការបោះឆ្នោត៕