ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​មាន​ការ​រន្ធត់​ពី​ការ​សម្រេច​របស់​ស.រ.អា.​​យក​ពន្ធ​គយ​កាន់​តែ​ច្រើន​ឡើង​ពី​ការ​នាំ​ទំនិញ​ចូល​របស់​ចិន


លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិកាំង​ធ្វើ​ដំណើរ​ចុះ​ពី​ឆាក​បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម​ចិន​លើក​ទី៩ នៅ​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០១៨។
លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិកាំង​ធ្វើ​ដំណើរ​ចុះ​ពី​ឆាក​បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម​ចិន​លើក​ទី៩ នៅ​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០១៨។

ចិន​បាន​សម្តែង​នូវការ​រន្ធត់​កាល​ពី​ថ្ងៃពុធអំពី​ការ​សម្រេច​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​ប្រុងប្រៀប​យក​ពន្ធ​គយ១០​ភាគរយ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ដែលមាន​តម្លៃ​២រយ​ពាន់​លាន​ដុល្លារ​លើ​ផលិត​ផលចំនួន​រាប់​ពាន់​មុខ ​ដែល​ជា​ចំណាត់​ការ​ថ្មីៗ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ធំ​រវាង​ប្រទេស​២ដែល​មាន​សេដ្ឋ​កិច្ច​ដ៏​ធំបង្អស់​របស់​ពិភពលោក។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ហៅ​ការ​សម្រេច​នេះ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទាំងស្រុង​ហើយ​បាន​សន្យា​ធ្វើ​ការ​ឆ្លើយតប។

ពន្ធគយ​ដែល​ស្នើ​ឡើងថ្មីដោយ​សហរដ្ឋ​អាមេរិក​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​សម្រេច​ដើម្បី​យក​ពន្ធគយ​២ដំណាក់​ការ​ដែល​មាន​តម្លៃ​ជា​ប្រាក់​៥០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​ចិន។ លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិកបាន​និយាយថា ​រដ្ឋ បាល​របស់​លោកត្រាំ​បាន​ជំរុញ​ប្រកប​ដោយការ​អត់​ធ្មត់​ឲ្យ​ចិន​បញ្ឈប់​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន ​បើកទីផ្សារ​របស់​ចិន​ហើយ​និង​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ដោយ​ពិតប្រាកដ។

លោក Lighthizer បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ប្រកាស​ពី​ការ​យកពន្ធគយ​នោះ​ថា «ជា​ជាង​ឆ្លើយ​តប​ការ​ព្រួយ​កង្វល់​ខាងផ្លូវ​ច្បាប់​របស់​យើង ​ចិន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សងសឹក​ប្រឆាំង​ផលិតផល​សហរដ្ឋ​អាមេរិក។ មិន​មាន​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ត្រូវ​ចំពោះ​សកម្មភាព​បែប​នេះ​ទេ»។

ការ​យក​ពន្ធគយ​ដែល​បាន​ស្នើឡើង​ទើប​តែ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋ​បាល​របស់​លោកត្រាំ​បាន​យក​ពន្ធគយ២៥ភាគរយ​លើ​ផលិតផល​ចិន​ជាង​៨រយ​មុខ​ដែល​មាន​តម្លៃ​ប្រហែល​៣៤ពាន់លាន​ដុល្លារ ​ដោយ​លើ​ហេតុផល​អ្វី​ដែល​អាមេរិក​ហៅថា ​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹម​ត្រូវ​ និង​ការ​លួចកម្មសិទ្ធ​បញ្ហា​ដោយ​ប្រទេស​ចិន៕

XS
SM
MD
LG