ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដាក់​គំនាប​ពន្ធ​គយ​ខ្លាំង​លើ​ស្រូវ​បាឡេ​អូស្ត្រាលី បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​នឹង​មាន​សង្គ្រាម​ពាណិជ្ជកម្ម


រូបឯកសារ៖ ស្រូវបាឡេដែលនាំចូលប្រទេសចិន កំពុងត្រូវដឹកចេញពីកប៉ាល់ដឹកទំនិញពីកំពង់ផែ Nantong ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។
រូបឯកសារ៖ ស្រូវបាឡេដែលនាំចូលប្រទេសចិន កំពុងត្រូវដឹកចេញពីកប៉ាល់ដឹកទំនិញពីកំពង់ផែ Nantong ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។

ប្រទេស​អូស្ត្រាលី​កំពុង​ពិចារណា​លើ​ការ​ប្ដឹង​ប្រទេស​ចិន​ ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទាក់ទិន​នឹង​ការ​សម្រេច​របស់​ចិន​លើ​ការ​ដាក់​គំនាប​ពន្ធ​គយ​ខ្លាំងក្លា​លើ​ផលិតផល​ស្រូវ​បាឡេ​របស់​ខ្លួន។

ប្រទេស​ចិន​បាន​ប្រកាស​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ខ្លួន​បាន​ដាក់​គំនាប​ពន្ធ​គយ​ចំនួន ៨០,៥% លើ​ការ​នាំ​ចូល​ស្រូវ​បាឡេ​របស់​អូស្ត្រាលី បន្ទាប់ពី​ខ្លួន​បាន​អះអាង​ថា ការ​ដាំដុះ​ស្រូវ​បាឡេ​នេះ ​គឺ​ទទួល​បាន​ចំណែក​ឧបត្ថម្ភ​ភាគ​ច្រើន​បំផុត​ពី​រដ្ឋាភិបាល​អូស្ត្រាលី។

ការ​យក​ពន្ធ​គយ​ ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវ​គេ​រំពឹង​ថា ​នឹង​ធ្វើ​ឲ្យ​កសិករ​អូស្ត្រាលី​ខាត​បង់​ថវិកា​ចំនួន​ជាង ៣០០ លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី លោក Simon Birmingham បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា វិធានការ​របស់​ចិន​នេះ​គឺ​ជា «ការ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ជា​ខ្លាំង» និង​មិន​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ប្រឆាំង​នឹង​ទំនិញ​បង្ខូច​តម្លៃ​ទីផ្សារ​នោះ​ទេ។

ប៉ុន្តែ​លោក Birmingham បាន​និយាយ​ថា អូស្ត្រាលី​នឹង​មិន​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​ខ្លួន​នោះ​ទេ៕

XS
SM
MD
LG