ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​គំរាម​សងសឹក​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​វិស័យ​បច្ចេកវិទ្យា


បុគ្គលិក​ជជែក​ជាមួយ​អតិថិជន​នៅ​ហាង​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
បុគ្គលិក​ជជែក​ជាមួយ​អតិថិជន​នៅ​ហាង​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​ឆ្លើយតប​ទៅ​នឹង​បម្រាម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ក្រុមហ៊ុន Huawei ដោយ​បាន​គំរាម​ធ្វើ​ការ​សងសឹក​តាម​រយៈ​វិធានការ​ប្រឆាំង​តបត​ផ្សេងៗ​ដូចជា ការ​ដាក់​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន Apple ក្រុមហ៊ុន Qualcomm និង​ក្រុមហ៊ុន Cisco ជា​ដើម ទៅ​ក្នុង «បញ្ជី​អង្គភាព​ដែល​មិន​អាច​ទុក​ចិត្ត​បាន» ដែល​ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​អាមេរិកាំង​ទាំង​នោះ​នៅ​ក្នុង​ទីផ្សារ​ចិន។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ដាក់​បម្រាម​ថ្មី​លើ​ការ​ផ្គត់ផ្គង់​របស់​ពិភពលោក​នូវ​បន្ទះ chip ដល់​ក្រុមហ៊ុន Huawei ហើយ​ស្រប​ពេល​នោះ​ដែរ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​តៃវ៉ាន់​បើក​រោងចក្រ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​កាសែត Global Times រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ធ្លាក់​ទៅ​ក្នុង «សង្គ្រាម​ត្រជាក់​ដ៏​យូរ​អង្វែង​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG