ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ពន្លឿន​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​កាត់​បន្ថយ​ពន្ធដារ


រូបឯកសារ៖ អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​ Zhu Guangyao។
រូបឯកសារ៖ អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​ Zhu Guangyao។

វិធានការ​របស់​ស.រ.អា.បាន​ធ្វើ​ឲ្យ​ស.រ.អា.​ក្លាយ​ជា​គោល​ដៅ​ចាប់​អារម្មណ៍​សម្រាប់​ក្រុមហ៊ុន​ចិន​ ដែល​ប្រឈម​នឹង​ការ​បង់​ពន្ធ​ខ្ពស់​និង​បម្រាម​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន។​ ម៉្យាង​វិញ​ទៀត ​ក្រុម​ហ៊ុន​ទាំង​នោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​អាជ្ញាធរ​ចិន​ដែល​ប្រឆាំង​នឹង​ការវិនិយោគ​ដែល​មិន​ចាំ​បាច់​នៅ​ក្រៅ​ប្រទេស។

នៅ​ដើម​សប្តាហ៍​នេះ​ ប្រទេស​ចិន​បាន​បញ្ចប់​សន្និសីទ​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​ធ្វើ​គោល​នយោបាយ​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​ ដោយ​មាន​ការ​តាំង​ចិត្ត​រយៈ​ពេល​៣ឆ្នាំ​ទប់​ទល់​នឹង​វិបត្តិ​ហិរញ្ញ​វត្ថុ។​ ទោះ​ជា​មិន​មាន​ការ​និយាយ​ជាក់​លាក់​អំពី​កំណែ​ទម្រង់​ពន្ធដារ​របស់​ស.រ.អា.​ក៏ដោយ​ ប្រាកដ​ណាស់​ថា​ អាជ្ញាធរ​ចិន​កំពុង​បង្កើន​វិធានការ​ប្រឆាំង​នឹង​គ្រោះ​ថ្នាក់​បង្ក​ពី​ខាង​ក្រៅ​ប្រទេស​មក​លើ​សេដ្ឋកិច្ច​ក្នុង​ស្រុក។​

ថ្លែង​នៅមុន​សន្និសីទ​នេះ​ លោក​ Minister Zhu Guangyao ​ អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន​និយាយ​ថា វិធានការ​កែ​ទម្រង់​ពន្ធ​របស់​ស.រ.អា.​មិន​អាច​មើល​រំលង​បាន​ទេ។ ប៉ុន្តែ​លោក​ក៏​បាន​បន្ថែម​ដែរ​ថា ​គ្មាន​ហេតុផល​ត្រូវ​ភ័យ​ខ្លាច​ទេ​ ព្រោះថា​ប្រទេស​ចិន​កំពុង​ធ្វើ​ផែនការ​គំនិង​ផ្តួច​ផ្តើម​ខ្លះ​ដើម្បី​កាត់​បន្ថយ​ជា​អតិបរិមា​នូវ​ផល​ប៉ះពាល់​នេះ៕

XS
SM
MD
LG