ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​កាត់​ទោស​មនុស្ស​៣​នាក់​សម្រាប់​ការ​វាយ​ប្រហារ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​​ Kunming


រូបភាព​ឯកសារ៖ ប៉ូលីស​ដើរ​យាម​ល្បាត​ ខណៈ​ស្រ្តី​ម្នាក់​ដើរ​កាត់​មុខ​តុលាការ​​ជា​ទី​ដែល​កាត់​ទោស​ជន​សង្ស័យ​ដែល​វាយ​ប្រហារ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ក្រុង​Kunming ខេត្ត​Yunnan កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០១៤។​
រូបភាព​ឯកសារ៖ ប៉ូលីស​ដើរ​យាម​ល្បាត​ ខណៈ​ស្រ្តី​ម្នាក់​ដើរ​កាត់​មុខ​តុលាការ​​ជា​ទី​ដែល​កាត់​ទោស​ជន​សង្ស័យ​ដែល​វាយ​ប្រហារ​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ក្រុង​Kunming ខេត្ត​Yunnan កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០១៤។​

ប្រទេស​ចិន​បាន​កាត់​ទោស​បុរស​៣​នាក់​ ចំពោះ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាល​ពី​ឆ្នាំ​ទៅ​ ដែល​បាន​សម្លាប់​មនុស្ស​៣១​នាក់​នៅ​ឯ​ស្ថានីយ​រថភ្លើងមួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Kunming ​ភាគ​នារតី​ប្រទេស​ចិន។

​យោង​ទៅ​តាម​សេចក្តី​ថ្លែង​ការណ៍​ដោយ​តុលាការប្រជាជន​មជ្ឈិម​ទីក្រុង​ ​Kunming ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​បុរស​ដែល​កំណត់​អត្ត​សញ្ញាណជា Iskandar Ehet Turgun Tohtunyaz និងHasayan Muhammad ​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ថ្ងៃ​អង្គារ​នេះ។

​បុរស​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ខែ​កញ្ញា​ ពី​បទ​មនុស្ស​ឃាត​ហើយ​និង​ការដឹកនាំ​ក្រុម​ភេរវកម្ម​ ដែល​ក្រុម​អាជ្ញាធរ​និយាយ​ថា ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កាំបិត​កាល​ពី​ខែមិនា ​ឆ្នាំ​២០១៤​ ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទី​ក្រុង Kunming។

ប៉ូលិស​បាន​បាញ់​សម្លាប់អ្នក​វាយ​ប្រហារ​៤​នាក់​នៃក្រុម​អ្នក​វាយ​ប្រហារ៥​នាក់។​អ្នក​វាយ​ប្រហារម្នាក់​ទៀត​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ ​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​រស់​ហើយបាន​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជី​វិត។

វា​ជា​ការវាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​មួយ​ ដែលចិន​បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ Xinjiang ​ភាគ​ខាង​លិច​ឆ្ងាយ​ ជា​ទី​កន្លែង​របស់​ជន​ជាតិ​ភាគ​តិច​ Uighurs ​ភាគ​ច្រើន​ជាក្រុម​កាន់​សាសនា​អ៊ីស្លាម។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់នៅ​ក្នុងការ​វាយ​ប្រហារ​ដោយ​អំពើ​ហិង្សា ដែល​បាន​កំណត់​គោលដៅ​ទៅ​លើ​ជន​ស៊ី​វិល​និង​ក្រុម​អាជ្ញាធរ​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​ឡើង។​ ចិន​បាន​ឆ្លើយ​តប​ដោយ​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ដែល​នាំ​ឲ្យ​មាន​ការប្រហារ​ជីវិត​មនុស្ស​រាប់​សិប​នាក់​ ហើយ​និង​ចាប់​ខ្លួន​មនុស្ស​រាប់​រយ​នាក់។

ក្រុម​សកម្ម​ជន Uighur និរទេស​ជា​ច្រើន​និយាយ​ថា ​អំពើ​ហិង្សា​នោះ​ជា​ប្រតិកម្ម​មួយ​ដល់​គោល​នយោបាយ​ជិះ​ជាន់​សង្កត់​សង្កិន​របស់​ចិននៅ​ក្នុងតំបន់ Xinjiang ​ដែល​នៅ​ទី​នោះ​ជន​ជាតិ​ភាគ​តិច Uighurs ​បាន​រស់​នៅ​អស់​រាប់​សតវត្សរ៍​ ក៏​ប៉ុន្តែ​ ​ត្រូវ​បាន​ជំនួស​បន្តិច​ម្តង​ៗ​ដោយ​ក្រុម​ជន​ជាតិ​ចិនអំបូរ​ហាន​ភាគ​ច្រើន៕

XS
SM
MD
LG