ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​ក្នុង​ប្រទេស​ភូមា​នៅ​តែ​បន្ត​នៅ​តាម​ព្រំដែន​ចិន


នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ពី​ក្រសួង​ការពារ​ជាតិ​ភូមា​ ទាហាន​ដាក់​កោដ្ឋ​ដែល​មាន​ធាតុ​របស់​ទាហាន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ Kokang នៅ​ពិធី​បុណ្យ​សព​ក្នុង​ក្រុង​ Lashio ប្រទេស​ភូមា កាលពី​ថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៥។
នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ពី​ក្រសួង​ការពារ​ជាតិ​ភូមា​ ទាហាន​ដាក់​កោដ្ឋ​ដែល​មាន​ធាតុ​របស់​ទាហាន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ Kokang នៅ​ពិធី​បុណ្យ​សព​ក្នុង​ក្រុង​ Lashio ប្រទេស​ភូមា កាលពី​ថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៥។

ការ​ប៉ះ​ទង្គិច​កំពុង​បន្ត​ឡើង​រវាង​ក្រុម​ឧទ្ទាម Kokang ​និង​កងទ័ព​រដ្ឋាភិបាល​ភូមា ​ថ្វីបើ​មាន​ការ​វិល​ត្រឡប់​របស់​ជន​ស៊ីវិល​រាប់​រយ​នាក់​ទៅ​កាន់​ទី​ក្រុង​ដែល​ពោរពេញ​ការ​ប្រយុទ្ធ​គ្នា​ក៏​ដោយ។

លោក Tun Myat Lin ​អ្នកនាំ​ពាក្យ​ក្រុម​ឧទ្ទាម​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ភូមាកាល​ពី​ថ្ងៃ​អង្គារ​ថា ​រដ្ឋាភិបាលបានចូលរួមក្នុង​ការ​វាយ​ប្រហារ​រយៈ​ពេល​៦​ម៉ោងប្រឆាំង​នឹង​ក្រុម​ឧទ្ទាម។

​លោក​និយាយ​ថា «ការ​ប្រយុទ្ធ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​៦​និង​៣០​នាទីព្រឹក។ ​ពួកគេ ​បាន​ប្រើប្រាស់​ទាំង​កាំភ្លើង​ធំ​និង​កងទ័ព​ថ្មើរ​ជើង។ ពួកគេ​បានដក​ថយ​ហើយ ​បាន​ចាប់​ផ្តើមវាយ​ប្រហារ​ម្តង​ទៀត​ដោយ​ប្រើ​កាំភ្លើង​ធំ​ហើយ​ពួកគេ​ក៏​ប្រើប្រាស់​កងទ័ព​ថ្មើរ​ជើង​ដែរ។ ​ការ​ប្រយុទ្ធ​នេះ​បាន​បន្ត​រហូត​ដល់​ម៉ោង​១១​ព្រឹក។​ ភាគី​របស់​យើង​មិន​មាន​មនុស្សស្លាប់​ឬ​រងរបួស​ទេ‍»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​រដ្ឋាភិបាល​បាន​និយាយ​ថា ​ប៉ូលីស​ម្នាក់​និង​ទាហាន​៣នាក់​បាន​ត្រូវ​សម្លាប់​ខណៈ​ដែល​មនុស្ស​៧​នាក់​ទៀត​បាន​របួស។​ រដ្ឋាភិបាល​បាន​និយាយ​ថា ក្រុម​អ្នក​ទោស​៤០នាក់​បាន​រងរបួស​នៅពេល​ដែល​រថយន្ត​របស់​ពួកគេ​បាន​ទទួល​រង​ការ​វាយប្រហារ​ខណៈ​ដែល​ក្រុម​អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​ដឹក​ទៅ​កាន់​ទី​កន្លែង​សុវត្ថិភាព។

​ថ្វីបើ​អំពើ​ហិង្សា​នៅ​បន្ត​ ឧត្តម​សេនីយ៍ Aung Ye Win ​នាយក​កិច្ចការ​សាធារណៈ​របស់​ក្រសួង​ការពារ​ប្រទេស​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ភូមា​ថា ​ស្ថានភាពក្នុង​ទីក្រុង Laukkai កំពុង​មាន​ស្ថេរភាព ​ហើយ​ពលរដ្ឋ​រាប់​រយ​នាក់​ដែល​បាន​រត់​គេចខ្លួន​ពី​ការ​ប្រយុទ្ធ​កំពុង​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ។ ការ​ប្រយុទ្ធ​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ក៏​១៣០​នាក់​ដែរ​នៅ​ក្នុង​តំបន់​នោះ ​ដែល​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ឆ្លង​កាត់ចូល​ទៅ​ក្នុង​ប្រទេស​ចិន។

​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ខ្លួន​មាន​ការ​ក្តី​កង្វល់​យ៉ាង​ខ្លាំងពី​ការ​ប្រយុទ្ធ​នេះ ​ហើយ​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​អនុវត្ត​នូវ​ការ​អត់​ធ្មត់ហើយ​វិល​ត្រឡប់​ទៅ​កាន់ការ​ចរចា​វិញ៕

XS
SM
MD
LG