ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អបអរ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថ្មី ក្នុង​សញ្ញា​​ចង់​ធ្វើ​​ឱ្យ​ប្រសើរ​ចំណង​ទាក់ទង​ដែល​មាន​ភាព​ល្អក់​កករ


នាយករដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី​លោក Anthony Albanese (ឆ្វេង) ​ចូល​រួម​ជាមួយ​​មេដឹកនាំ​អាមេរិក ឥណ្ឌា និង​ជប៉ុន នៅ​ក្នុង​កិច្ច​ប្រជុំ​ចតុភាគី Quad នៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២។
នាយករដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី​លោក Anthony Albanese (ឆ្វេង) ​ចូល​រួម​ជាមួយ​​មេដឹកនាំ​អាមេរិក ឥណ្ឌា និង​ជប៉ុន នៅ​ក្នុង​កិច្ច​ប្រជុំ​ចតុភាគី Quad នៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២។

នាយករដ្ឋមន្ត្រី​ប្រទេសចិន​លោក Li Keqiang បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​ច្បាប់​ជូន​សមភាគីរបស់​លោក​គឺ​នាយករដ្ឋមន្ត្រី​អូស្ត្រាលីដែល​ទើប​ជាប់​ឆ្នោត​ថ្មី​លោក Anthony Albanese ដែល​នេះ​ជា​ការ​បញ្ចប់​ការ​ជាប់គាំង​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​ចិន​ ហើយ​ដែល​ត្រូវ​បានរាយការណ៍ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចិន​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូតនិង​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី​នៅ​ក្នុងសកម្មភាព​នៃ​ការ​ខឹង​សម្បា​មួយ​កាល​ពី​ខែឧសភា​ឆ្នាំ​ទៅ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ ដែល​រួម​មាន​បញ្ហា​សិទ្ធិ​មនុស្ស ចារកម្ម​និង​បញ្ហាប្រភព​ដើម​នៃ​ជំងឺ​កូវីដ១៩។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ (Xinhua) ​ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​ថា លោកLiបាន​និយាយ​ថា៖ «ភាគី​ចិន​ត្រៀមខ្លួន​ធ្វើការ​ជាមួយភាគីអូស្ត្រាលី​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ជុំវិញ​បញ្ហាកាល​ពីអតីតកាលនិង​សម្លឹង​ទៅ​រក​អនាគតកាល​ដើម្បី​លើក​កម្ពស់​ការ​រីកចម្រើន​ប្រកប​ដោយ​ភាព​រឹងមាំ​នៅ​ក្នុងភាព​ជា​ដៃគូ​យុទ្ធសាស្ត្ររវាង​ប្រទេស​ទាំង​ពីរ។

ភាព​តានតឹងរវាង​ប្រទេស​ទាំង​ពីរ​បាន​កើត​មាន​ឡើងក្នុង​រយៈ​ពេល​ប្រមាណ​២ឆ្នាំ​កន្លង​ទៅ​នេះ ក្រោយពី​រដ្ឋាភិបាលអូស្ត្រាលី​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេតដោយ​ឯករាជ្យ​មួយ​លើ​ប្រភព​ដើម​នៃការ​ឆ្លង​រាតត្បាតនៃ​ជំងឺ​កូវីដ១៩ ហើយ​បានហាមប្រាម​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន​គឺ​ក្រុមហ៊ុន Huawei មិន​ឱ្យ​សាងសង់​ប្រព័ន្ធ​បណ្តាញ 5G នៅក្នុង​ប្រទេស​អូស្ត្រាលី។

ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុតមួយរបស់​អូស្ត្រាលី​បាន​ឆ្លើយ​តប​វិញ ដោយ​ការ​យក​ពន្ធខ្ពស់លើ​ទំនិញ​នាំចូល​របស់​អូស្ត្រាលី​និងធ្វើ​ឱ្យ​រាំង​ស្ទះដល់​ឧស្សាហកម្មសំខាន់ៗមួយ​ចំនួន​របស់ប្រទេស​នេះ​ដែលក្នុង​នោះ​រួម​មាន​ស្រា​ក្រហម ស្រូវ​សាឡី​និង​ធ្យូងថ្ម​ជាដើម។

នៅក្នុង​សុន្ទរកថាស្តី​ពី​គោល​នយោបាយ​ការបរទេស​លើក​ដំបូង​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ នាយករដ្ឋមន្ត្រី​ថ្មី​អូស្ត្រាលី​លោក Albanese បាន​និយាយ​ថា ទំនាក់ទំនងអូស្ត្រាលី​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង «នៅ​តែ​ជា​ការ​លំបាក​មួយ​ដដែល»។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​របស់សារព័ត៌មាន​អូស្ត្រាលី៕

XS
SM
MD
LG