ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ថ្មី​​​របស់​អូស្រ្តាលី​​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ​​​ជា​មួយ​នឹង​សារ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ


នាយករដ្ឋមន្ត្រី​​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី​​លោក Anthony Albanese ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​លោក នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២។ (REUTERS)
នាយករដ្ឋមន្ត្រី​​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី​​លោក Anthony Albanese ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​លោក នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២។ (REUTERS)

នាយករដ្ឋមន្ត្រីថ្មី​នៃ​ប្រទេស​អូស្ត្រាលីលោក Anthony Albanese បាន​ស្បថ​ចូល​កាន់​តំណែងនៅ​ថ្ងៃ​ចន្ទ​នេះ​ហើយ​បន្ទាប់​មក​ភ្លាម​លោក​បាន​ធ្វើ​ដំណើរ​ទៅចូល​រួមនៅ​ក្នុង​កិច្ចប្រជុំ​កំពូលទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ជាមួយ​នឹង​សារ​មួយ​ទៅ​កាន់​ពិភព​លោកថា ប្រទេស​របស់​លោកបាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ហើយក្នុង​ការ​ចូលរួម​ដោះ​ស្រាយ​លើ​បញ្ហា​បម្រែ​បម្រួលអាកាស ធាតុ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានគណបក្ស​ពលករឆ្វេងកណ្តាល​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​មាន​វ័យ៥៩ឆ្នាំ​រូប​នេះ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី​នៅ​ក្នុងពិធី​ខ្លីមួយ​ដោយ​មាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ផង​ពី​វិមាន​រដ្ឋាភិបាលក្នុង​ទីក្រុង​កង់បេរ៉ា​ប្រទេស​អូស្ត្រាលី។ ​

នៅ​ក្នុង​កម្មវិធី​បន្ទាន់​មួយ​ក្រោយការឈ្នះ​ឆ្នោត​រួចមក លោក​បានធ្វើដំណើរ​តាម​យន្តហោះ ទៅ​ចួលរួម​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​តូក្យូជា​មួយមេដឹកនាំ​ប្រទេស​ឥណ្ឌា ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ស្គាល់ថាជា​ក្រុម​ចតុ​ភាគី​ឬ Quad នោះ។

លោក Albanese ក៏​បាន​និយាយ​ដែរ​ថា លោក​នឹង​ចូល​រួម​ក្នុង​ជំនួប​មួយ​ទល់​នឹង​មួយ​ជា​មួយ​មេដឹកនាំនៃ​ប្រទេស​ទាំង​នេះ​ក្នុងប្រទេស​ជប៉ុន​ផង​ដែរ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថាសហរដ្ឋអាមេរិកគឺ​ជាដៃគូ​ដ៏​សំខាន់បំផុត​មួយ​របស់​អូស្ត្រាលី ហើយ​លោក​ក៏​បានឱ្យ​ដឹង​ផង​ដែរ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden បាន​ហៅ​ទូរ ស័ព្ទ​ទៅ​លោកកាល​ពី​យប់ម្សិល​មិញហើយ​បាន​ធ្វើការ​សន្ទនា​ជា​មួយ​គ្នា​ប្រកប​ដោយ​ផ្លែ​ផ្កា។

លោកបាន​ថ្លែង​បា្រប់សន្និសីទ​សារព័ត៌មាន​លើក​ដំបូង​របស់​លោកក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​អូស្ត្រាលី​ថា «ជំនួប​ពិភាក្សា​ក្នុង​ទីក្រុង​តូក្យូជា​វិធី​ល្អ​មួយ​ដើម្បី​ផ្ញើ​សារ​ទៅកាន់​ពិភព លោក​ថា អូស្ត្រាលីនៅ​ពេល​នេះ​ទើប​មាន​រដ្ឋាភិបាល​ថ្មី​មួយ»។

នេះជា​រដ្ឋាភិបាលដែល​តំណាងឱ្យ​មាន​ការផ្លាស់​ប្តូរ​មួយ​ទៅ​លើបញ្ហា​មួយ​ចំនួន​ដែលយើង​ចូល​រួម​ដោះស្រាយ​ជា​មួយ​ពិភពលោក​ដូច​ជា​បញ្ហាបម្រែ​បម្រួល​អាកាសធាតុ​ជា​ដើម»។

ដោយ​ឡែកជា​មួយ​ប្រទេស​ចិន​វិញ​ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​អូស្ត្រាលី​រូប​នេះ​លើក​ឡើង​ថា ទំនាក់​ទំនងរវាង​ប្រទេស​អូស្ត្រាលី​ជាមួយ​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង«នឹងនៅ​តែ​ស្ថិត​នៅក្នុង​ភាព​លំបាក​មួយ» ដដែល៕

XS
SM
MD
LG