ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បានហៅ​​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋអាមេរិកអំពី​ស្ថានីយ៍​ប៉ូលិស​​​ថា​​«គ្មានមូលដ្ឋាន‍»


រូបឯកសារ៖ រដ្ឋ​មន្ត្រីការបរទេស​ចិន​លោក Wang Wenbin
រូបឯកសារ៖ រដ្ឋ​មន្ត្រីការបរទេស​ចិន​លោក Wang Wenbin

ប្រទេស​ចិនបាន​បដិសេធ​ការ​ចោទប្រកាន់​អំពី​វត្តមាន​ប៉ូលិស​នៅ​ប្រទេស​ក្រៅ ដោយ​បាននិយាយកាលពី​ថ្ងៃ​អង្គារ​ថាសហរដ្ឋអាមេរិកបានធ្វើ«ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន‍»​នៅ​ក្រោយ​មន្ត្រី​អនុវត្ត​ច្បាប់​អាមេរិកាំង​បាន​ចាប់ខ្លួន​បុរស​ពីរនាក់​នៅ​ក្នុង​ទីក្រុង New York ​ដោយ​សារបានបង្កើតស្ថានីយ៍​ប៉ូលិស​សម្ងាត់​មួយ។

អ្នកនាំ​ពាក្យក្រសួង​ការ​បរទេស​ចិន​លោក Wang Wenbin​ បាន​និយាយ​កាល​ពីថ្ងៃ​អង្គារ​ថា៖​«ការអះអាង​ទាំង​នេះគ្មានការ​ពិត​សោះ ​ហើយគ្មានស្ថានីយ៍ប៉ូលិស​បែបនេះ​នៅ​ក្រៅ​ប្រទេស​ទេ‍»។

អាជ្ញាធរ​សហរដ្ឋអាមេរិក​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់មានឈ្មោះ ថា“Harry” Lu Jianwang អាយុ៦១ឆ្នាំនិង​ឈ្មោះ​ Chen Jinping ​អាយុ៥៩​ឆ្នាំ​ដែល​ទាំង​ពីរនាក់​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិនកាលពី ព្រឹក​ថ្ងៃចន្ទ។ ​តាមការបញ្ជា​របស់​មន្ត្រីម្នាក់ក្នុងប្រទេស​ចិន ​បុរស​ទាំងពីរ​នាក់​នេះ​បាន​បង្កើត​ស្ថានីយ៍មួយ​ដែល​នៅទី​នោះ​ពួក​គេ​ផ្តល់សេវា​មូលដ្ឋាន​ខ្លះ‍ៗដូច​ជា​ជួយពលរដ្ឋ​ចិនឱ្យ​បន្ត​សុពលភាពបណ្ណ​បើកបរ​រថយន្តរបស់​ចិន​ជា​ដើម។

ពួក​មន្ត្រី​បាន​និយាយ​ថា​តែយ៉ាង​ណា​ក៏​ដោយ​ ក៏ស្ថានីយ៍​នេះ​មាន​មុខនាទីហួសពី​ការងារ​ការិយាល័យ​ធម្មតា ​ដោយ​មានរួមការ​ស្វែងរកក្រុម​អ្នក​ប្រឆាំង​ចិន​រស់​នៅក្នុង​សហរដ្ឋអាមេរិក។

ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិកក៏​បានចោទ​ប្រកាន់មន្ត្រី៣៤​នាក់​នៃ​ក្រសួង​សន្តិសុខសាធារណៈរបស់​ចិន​ កាលពី​ថ្ងៃ​ចន្ទ​ថា​បានបង្កើត​និង​ប្រើ​គណនីបណ្តាញ​សង្គម​ក្លែងក្លាយ​រាប់ពាន់​តាម ​Twitter ​និងកម្មវិធីឯទៀតៗ​សម្រាប់​យាយីក្រុមអ្នកប្រឆាំងនៅ​ប្រទេសក្រៅ។

លោក Wang បានថ្លែង​ថា​ប្រទេស​ចិន​មិនបាន​ជ្រៀតជ្រែក​លើអធិបតេយ្យភាព​ប្រទេសដទៃ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG