ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូរទស្សន៍​របស់​ចិន​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គលិក​របស់​ខ្លួន​ដែល​បាន​ប្រមាថ​ម៉ៅ សេទុង


Bi Fujian អ្នក​និយាយ​តាម​ទូរទស្សន៍​របស់​ទូរទស្សន៍ CCTV និយាយ​កំឡុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង។
Bi Fujian អ្នក​និយាយ​តាម​ទូរទស្សន៍​របស់​ទូរទស្សន៍ CCTV និយាយ​កំឡុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង។

អ្នក​និយាយ​ទូរទស្សន៍​រដ្ឋ​ជនជាតិចិន​ម្នាក់​និយាយ​ថា ​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​អ្នក​និយាយ​ទូរទស្សន៍​ដ៏​ល្បី​ល្បាញ​ម្នាក់​របស់​ខ្លួន​ដែល​ថត​បានជា​វីដេអូដែល​ចំអកឲ្យ​ម៉ៅ​សេទុង​ដែល​ជា​អ្នក​បង្កើតប្រទេស​ចិន​ទំនើប។

នៅ​ក្នុង​កាសែត​វីដេអូ​ដែល​បាន​ថត​នៅ​ពេល​ទទួល​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​ឯកជន ​លោក Bi Fujian ​អ្នក​និយាយ​ទូរទស្សន៍​កណ្តាល​របស់​ចិន​អាច​ត្រូវ​គេ​មើល​ឃើញថា​បាន​និយាយ​ធ្វើ​ត្រាប់​តាម​ល្ខោន Opera​ ក្នុង​សម័យ​បដិវត្តន៍​វប្បធម៌​ដែល​មាន​ចំណង​ជើង​ថាTaking Tiger Mountain​ មុន​ពេលពណ៌នា​ម៉ៅ សេទុង។

យោង​តាម​សេចក្តី​រាយការណ៍​បណ្តាញ​ផ្សាយ​ព័ត៌មាន​ចិន​ខ្លះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​វីដេអូ​នោះ​បានត្រូវ​គេ​ផ្សព្វផ្សាយ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ចិន ​ដែល​បាន​បណ្តាល​ឲ្យ​ទូរទស្សន៍ CCTV ​បញ្ឈប់​ការងារ​លោក Biពី​ការងារ។នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​យប់​ថ្ងៃ​ពុធ ​ទូរទស្សន៍ CCTV ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កំណត់​សម្គាល់​របស់​លោក Bi Fujian ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ ​ហើយ ​បាន​សន្យានឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ស្រប​ទៅ​តាម​បទបញ្ជា​ហើយ​និង​ធ្វើ​ការ​ស៊ើប​អង្កេត​ដ៏​ប្រុង​ប្រយ័ត្ន​បំផុត។

យោង​តាម​កាសែត Global Timesដែល​រៀប​ចំ​ចាត់​ចែង​ដោយ​រដ្ឋ​ប្រាប់​ឲ្យ​ដឹង​ថា ​លោក Biអាយុ​៥៦​ឆ្នាំ ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​ប្រកប​ដោយ​ទេពកោសល្យនៅ​កម្មវិធី Spring Festival Gala របស់​ទូរទស្សន៍ CCTV។

អត្ថាធិប្បាយ​របស់​លោក​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បែក​បាក់​ក្នុង​សង្គម​ចិន​អំពី​កេរ្ត៍​ដំណែល​របស់​ម៉ៅ ​សេទុង​ដែល​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​កុម្មុយនិស្តចិនចាប់​តាំងពី​គណបក្ស​នេះ ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៤៩​មក។

ម៉ៅ ​សេទុង ​ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧៦ ​បាន​រៀបចំ​នយោបាយ​មហា​លោត​ផ្លោះ។ ​ក្នុង​អំឡុង​ពេល​នោះ ​ចិន​បាន​ប្រែក្លាយ​ពី​សេដ្ឋ​កិច្ច​ពឹង​ផ្អែកលើ​កសិកម្មទៅ​ជា​សេដ្ឋកិច្ចពឹង​ផ្អែក​លើ​ឧស្សាហកម្ម ​ក៏ប៉ុន្តែ​មនុស្ស​រាប់​សិប​លាននាក់​បាន​ស្លាប់​ដោយ​ការ​អត់​ឃ្លាន។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ​បន្ទាប់​ពី​ម៉ៅ ​សេទុង​ទទួល​មរណៈភាព​ គណបក្ស​កុម្មុយនិស្ត​ចិន ​បាន​ទទួល​ស្គាល់​ថា ​ម៉ៅ ​បាន​ធ្វើ​ខុស។​ មាគ៌ា​នយោបាយ​ផ្លូវ​ការ​របស់​គណបក្ស គឺ​ថា​គោល​នយោបាយ​របស់​ម៉ៅ សេទុង ​ត្រូវ​៧០​ភាគ​រយ ​ហើយ​ខុស​៣០​ភាគរយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG