វ៉ាស៊ីនតោន៖ ឆ្នាំនេះកំណត់ខួបឆ្នាំទី៦០នៃបទឈប់បាញ់គ្នានៅឆ្នាំ១៩៥៣ មិនមែនការបញ្ចប់សង្គ្រាមកូរ៉េ ដោយសន្ធិសញ្ញាទេ។ ៦០ឆ្នាំក្រោយពីកងទ័ពកូរ៉េខាងជើង ឆ្លងកាត់ខ្សែស្របលេខ៣៨ ដែលបែងចែកប្រទេសកូរ៉េទាំងពីរ កាលពីថ្ងៃ២៥ មិថុនាឆ្នាំ១៩៥០ ហើយចូលក្នុងប្រទេសកូរ៉េខាងត្បូង សង្គ្រាមកូរ៉េនៅមិនទាន់ចប់នៅឡើយទេ។
លោកស្រី ស៊ីឡាមីយ៉ូស៊ីហ្សាហ្គែរ (Sheila Miyoshi Jager) ជាសាស្ដ្រាចារ្យរង និងនាយិកាកម្មវិធីកិច្ចការអាស៊ីខាងកើត នៅមហាវិទ្យាល័យ អូប៊ែរលីន (Oberlin) រដ្ឋ អូហាយយ៉ូ(Ohio) បាននិពន្ធសៀវភៅមួយក្រោមចំណងជើងថា «បងប្អូនប្រុសច្បាំងគ្នា ការខ្វែងគំនិតគ្នាមិនចប់នៅ កូរ៉េ» ។ លោកស្រីនិយាយអំពីសៀវភៅនេះ នៅមជ្ឈមណ្ឌល វូដ្រូវ វិលសុន (Woodrow Wilson) រដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ។
គោលដៅនៃសៀវភៅនេះ គឺផ្ដោតទៅលើ ផលប៉ះពាល់នៃសង្គ្រាមកូរ៉េ និងពិភពលោក ក្រោយពីការឈប់បាញ់គ្នានៅថ្ងៃទី២៧កក្កដា ឆ្នាំ១៩៥៣ រហូតដល់សព្វថ្ងៃនេះ។
សៀវភៅនោះ នាំយកទិដ្ឋភាពយោធា នយោបាយ និងវប្បធ៌មនៃសង្គ្រាម សេចក្ដីសម្រេចដែលមានផលប៉ះពាល់លើជីវិតនិងវប្បធ៌មនៃជនជាតិអាមេរិកាំង កូរ៉េ និងចិន។ សង្គ្រាមនេះធ្វើឲ្យប្រទេស កូរ៉េ ទាំងពីរ គឺខាងត្បូងនិងខាងជើង ប្រកួតប្រជែងគ្នា មានការខ្វែងគំនិតគ្នា បែងចែកគ្នានិងប្រឆាំងគ្នា។ ក៏ប៉ុន្ដែសំខាន់ជាងនេះទៀត ប្រទេសកូរ៉េ ទាំងពីរប្រកួតប្រជែងគ្នាដណ្ដើមអត្ដសញ្ញាណ។
«តាំងពីឆ្នាំ១៩៤៨មក ប្រទេសកូរ៉េ ទាំងពីរប្រកួតប្រជែងគ្នាដណ្ដើមយកភាពស្របច្បាប់ជាតិ ដែលឲ្យអត្ថន័យអត្ដសញ្ញាណរបស់គេ ហើយនឹងការតវ៉ារបស់គេ»។
នៅក្នុងសៀវភៅឈ្មោះ «បងប្អូនប្រុសច្បាំងគ្នា ការខ្វែងគំនិតគ្នាមិនចប់នៅ ប្រទេស កូរ៉េ» លោកស្រី ហ្សាហ្គែរ សរសេរអំពីប្រវត្ដិសាស្ដ្រដែលពាក់ព័ន្ធនឹងប្រទេសមហាអំណាចក្នុងពិភពលោក គឺសរអដែលគាំទ្រ កូរ៉េខាងត្បូង និងសហភាព សូវៀត ហើយនិងចិន ដែលគាំទ្រប្រទេសកូរ៉េខាងជើង។
លោកស្រីផ្ដោតលើវេទិកាអន្ដរជាតិ ដោយពិនិត្យមើលរបៀបដែលសរអ ចិននិង រុស្ស៊ីប្រកួតប្រជែងគ្នាដើម្បីគ្រប់គ្រងឧបទ្វីប កូរ៉េ តាំងពីសង្គ្រាមលោកលើកទីពីរ។ ក្រោយសង្គ្រាមត្រជាក់ កូរ៉េ ខាងជើងបាត់បង់ប្រទេសដែលគាំទ្រខ្លួន គឺសហភាព សូវៀតដែលបញ្ឈប់ប្រាក់ជំនួយ ប៉ុន្ដែមេដឹកនាំកូរ៉េ ខាងជើងមិនព្រមកែទម្រង់ទេ។
លោកស្រី ហ្សាហ្គែរយល់ថា បរាជ័យ របស់សរអ ដើម្បីគ្រប់គ្រងប្រទេសកូរ៉េ ខាងត្បូង ជាមូលហេតុចំបងនៃការលុកលុយរបស់ កូរ៉េ ខាងជើង។
ការនិទានរបស់លោកស្រីរួមមាន យុគកណ្ដាលនៃសង្គ្រាមលោកលើកទីពីរ ពេលមានការជជែកដេញដោលគ្នាអំពីឯករាជ្យនៃប្រទេស កូរ៉េ ពីសំណាក់លោកប្រធានាធិបតីសរអ ហ្វ្រាំងគ្លិន រ៉ូហ្សឺវែល(Franklin Roosevelt) លោក ហ្សូស៊ែហ្វ ស្ដាលិន (Joseph Stalin) មេដឹកនាំសហភាព សូវៀតហើយនឹងលោក វិនស្ទិន ឆឺរឈិល (Winston Churchill) នាយករដ្ឋមន្ដ្រី នៃប្រទេស អង់គ្លេស រហូតមកដល់បច្ចុប្បន្ននេះ ពេលដែលប្រទេស កូរ៉េ ខាងជើង ដោយមានជំនួយពីប្រទេសចិនផង មានឃ្លាំងអាវុធ នុយគ្លេអ៊ែរ ខណ:ដែលពលរដ្ឋរបស់ខ្លួនប្រឈមនឹងការខ្វះខាតស្បៀងអាហារ។
សាស្ដ្រាចារ្យ ស៊ីឡាមីយ៉ូស៊ីហ្សាហ្គែរ វិភាគយុទ្ធសាស្ដ្រមន្ដ្រីយោធាលំដាប់ថ្នាក់ខ្ពស់ ហើយនឹងការតស៊ូដ៏ជូរចត់ ពេលក្រោយសង្គ្រាម ដោយបង្ហាញ អំពីរបៀបដែលការខ្វែងគំនិតគ្នា រវាងប្រទេស កូរ៉េទាំងពីរ បន្ដមានរហូតដល់បច្ចុប្បន្ន។ លោកស្រីនាំយករដ្ឋបុរសចូល ក្នុងប្រវត្ដិសាស្ដ្រសង្គ្រាមនេះដូចជាលោកប្រធានាធិបតី ហ៊ែរី ទ្រូមែន(Harry Truman) ដែលចង់បញ្ឈប់លទ្ធិ កុម្មុយនិស្ដលោក នាយករដ្ឋមន្ដ្រី គឹមអ៊ិលស៊ុង (Kim Il Sung) នៃប្រទេស កូរ៉េខាងជើង លោក ម៉ៅសេទុង (Mao Tse Tung) មេដឹកនាំ ប្រទេសចិនដែលចង់ការពារការបដិវត្ដន៍របស់លោក និង លោក ប៉ាក ឈុងហ៊ី (Park Chung Hee) ប្រធានាធិបតី កូរ៉េខាងត្បូង។
សៀវភៅនេះបង្ហាញការប្រយុទ្រគ្នារវាងប្រទេសទាំងពីរ ដែលចង់ធ្វើជាប្រទេសគ្រប់គ្រងឧបទ្វីប កូរ៉េ ។
«ដោយឲ្យចំណងជើងសៀវភៅនេះថា «បងប្អូនប្រុសច្បាំងគ្នា» ខ្ញុំឲ្យសារ:សំខាន់ទៅវគ្គទីពីរ ដែលជាការបន្ដការប្រយុទ្ធគ្នារវាង កូរ៉េខាងត្បូងនិងខាងជើង ដែលចង់យកភាពស្របច្បាប់នៃប្រទេស កូរ៉េ។ ការប្រកួតគ្នានេះបណ្ដាលឲ្យមានការតានតឹងតាំងពីពេលដែលប្រទេស កូរ៉េ ចែកជាពីរនៅឆ្នាំ១៩៤៥ ហើយបន្ដដល់សព្វថ្ងៃ»។
ភាពស្របច្បាប់ ធ្វើឲ្យប្រទេស កូរ៉េខាងជើងមានបំណងមួយ។ តែពេល កូរ៉េខាងត្បូងទទួលជោគជ័យ របបនៃប្រទេស កូរ៉េ ខាងជើងហាក់ដូចជាមិនស្របច្បាប់នៅចំពោះមុខពិភពលោកនឹងពលរដ្ឋរបស់ខ្លួន។
«ការគំរាមសន្ដិសុខធំមួយរបស់ប្រទេស កូរ៉េ ខាងជើងមិនមែនសរអទេ។ គឺវិបុលភាព ទ្រព្យសម្បត្ដិ ហើយនឹងឈ្មោះល្បីល្បាញរបស់ប្រទេស កូរ៉េ ខាងត្បូង។ បញ្ហាធំជាងគេរបស់របបគ្រប់គ្រង កូរ៉េខាងជើងមិនមែនអ្វីដែលប្រទេសនេះមិនមាន ដើម្បីចិញ្ចឹមពលរដ្ឋរបស់ខ្លួនទេគឺតើខ្លួនទទួលយកបរាជ័យរបស់ខ្លួនយ៉ាងអាមាសមុខតាមរបៀបណា។ គឺវិបត្ដិ ភាពស្របច្បាប់យ៉ាងបរាជ័យនៃរបបនេះ ដែលជំរុញឲ្យប្រទេសនេះធ្វើសកម្មភាពនុយគ្លេអ៊ែរ ដោយគ្មានវិចារណញ្ញាណ»។
លោកស្រី ហ្សាហ្គែរ សរសេរថាវិបុលភាព លិទ្ធិប្រជាធិបតេយ្យនិងកម្លាំងវប្បធ៌មរបស់ កូរ៉េ ខាងត្បូង ហើយ កូរ៉េខាងជើង ធ្លាក់ជិតដល់មហន្ដរាយ ការអត់ឃ្លាន ហើយសន្ដតិវង្ស គិម ដែលបរាជ័យក្នុងសុបិនចង់គ្រប់គ្រង កូរ៉េ ខាងត្បូង បានពន្យល់ពីស្ថានការណ៍ដ៏លំបាកនៃ កូរ៉េ ខាងជើងហើយនឹងការមិនព្រមបើកចំហរដល់ពិភពលោក។ ការបើកចំហរមានន័យថា ការបើកឲ្យឃើញការរងទុក្ខវេទនារបស់ពលរដ្ឋរបស់ខ្លួន ដល់បងប្អូនប្រុសនៅខាងត្បូងនៃតំបន់ហាមមិនឲ្យដាក់ទ័ពដែលបែងចែកប្រទេសទាំងពីរ។
លោកស្រី ហ្សាហ្គែរ សរសេរថា កត្ដាសំខាន់ដែលជួយប្រទេស កូរ៉េខាងជើងឲ្យគេចផុតពីវិនាសកម្ម គឺកម្មវិធី នុយគ្លេអ៊ែររយ: ពេលដប់ឆ្នាំ ដែលកើនឡើងយ៉ាងច្រើន ហើយនឹងការបង្ករហេតុតាមពាក្យសម្ដីម្ដងហើយម្ដងទៀត ប្រឆាំង កូរ៉េ ខាងត្បូង ដើម្បីបំភិតបំភ័យបងប្អូនប្រុសរបស់ខ្លួន ថានឹង «កំទេចឲ្យដូចសមុទ្រភ្លើង»។
លោកស្រីសាស្ដ្រាចារ្យ ហ្សាហ្គែរ មានសញ្ញាប័ត្របណ្ឌិតខាងនរវិទ្យាពីសាកលវិទ្យាល័យ ឈីកាហ្កូ រដ្ឋអ៊ិលលីណយ។
លោក ហ្គ្រេកអេ ប្រាហ្ស៊ិនស្គី (Gregg A. Brazinsky) ជាអ្នកជំនាញខាងទំនាក់ទំនងរវាងសរអនិងប្រទេស អាស៊ី ខាងកើត ពេលសង្គ្រាមលោកលើកទីពីរ។ លោកនិព្ធសៀវភៅមួយ ក្រោមចំណងជើងថា« ការស្ថាបនាប្រទេសជាតិមួយនៅប្រទេស កូរ៉េខាងត្បូង» អំពីផលប៉ះពាល់របស់សង្គមនិងវប្បធ៌មរបស់សរអលើប្រទេស អាស៊ីខាងកើត។ លោកកោតសរសើរសៀវភៅរបស់លោកស្រីប៉ុន្ដែកត់សម្គាល់វិស័យខ្លះដែលមិនមានក្នុងសៀវភៅនោះ។
«ខ្ញុំខកចិត្ដ ដោយមិនមានការយកចិត្ដទុកដាក់គ្រប់គ្រាន់ទៅលើ ខាងភាគី កូរ៉េ ខាងត្បូង គឺសៀវភៅប្រឡោមលោកអំពីយោធា អក្សរសាស្ដ្រ កូរ៉េ ខ្សែភាពយន្ដអំពីសង្គ្រាម ការរំលឹកដល់ប្រវត្ដិសាស្ដ្រ ដូចជាការនឹកឃើញដល់សង្គ្រាមដោយសំណង់រំលឹកវិញ្ញាណក្ខន្ធ ជាដើម»។
មនុស្សប្រមាណ ៤០ នាក់បានទៅចូលរួមនៅក្នុងការផ្សព្វផ្សាយសៀវភៅនេះ នៅមជ្ឈមណ្ឌល ស្រាវជ្រាវ វូដ្រូវវិលសុន ។ មជ្ឈមណ្ឌលនេះផ្ដល់ជូនអ្នកប្រាជ្ញពីជុំវិញពិភពលោកនូវវេទិកាដើម្បីជជែកដេញដោលគ្នាអំពីបញ្ហាផ្សេងៗ៕