ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​មាន​ជំនឿ​ថា ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​ នឹង​សេរី ត្រឹមត្រូវ ​និង​យុត្តិធម៌


រូបឯកសារ៖ លោក Kong Xuanyou អនុរដ្ឋមន្ត្រី​ការបរទេស​ចិន។
រូបឯកសារ៖ លោក Kong Xuanyou អនុរដ្ឋមន្ត្រី​ការបរទេស​ចិន។

ខុសពី​ជំហរ​របស់​សហគមន៍​អន្តរជាតិ​ភាគ​ច្រើន​  ប្រទេសចិន​ប្រកាស​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ ដោយ​និយាយ​ថា នឹង​សេរី យុត្តិធម៌​ ស្រប​ពេល​ដែល​ស.រ.អា.​ និង​សហភាព​អឺរ៉ុប​​ឈប់​គាំទ្រ​ការបោះឆ្នោត​នេះ​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​ជាន់​ខ្ពស់​ចិន​ម្នាក់​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ប្រទេស​ចិន​មាន​ជំនឿ​ថា ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ នឹង​ជា​ការបោះឆ្នោត​ដែល​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌។

ការប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ស.រ.អា. សហភាព​អឺរ៉ុប​បាន​ដក​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​នេះ ដោយសារ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់ និង​ដែល​មាន​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​ជិត៥០%។

ចិន គឺ​ជា​ប្រទេស​ដែល​ធ្វើការ​វិនិយោគ​ទុន​ដ៏​ធំ​នៅ​កម្ពុជា និង​ជា​ប្រទេស​ផ្តល់​ការគាំទ្រ និង​ជំនួយ​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កាន់អំណាច​ជាង​៣​ទសវត្សរ៍ ដែល​ប្រឈមនឹង​ការរិះគន់​ថា អ្វី​ដែល​លោក​ធ្វើ​គឺ​ស្មើនឹង​ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក Kong Xuanyou អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​និយាយ​ថា ប្រទេស​ចិន​គោរព​និង​គាំទ្រ​មាគ៌ា​អភិវឌ្ឍន៍​ជ្រើសរើស​ដោយ​ប្រជាជន​កម្ពុជា ហើយ​មាន​ជំនឿ​ថា ការបោះឆ្នោត​ក្នុងពេល​ខាង​មុខ​នេះ អាច​ឆ្លុះ​បញ្ចាំង​យុត្តិធម៌ ភាពត្រឹមត្រូវ ដើម្បី​ជ្រើសរើស​មេដឹកនាំ និង​គណបក្ស ដែល​ប្រជាជន​កម្ពុជា​ពេញចិត្ត។ លោក Kong Xuanyou បាន​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​មុន​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី Li Keqiang ​ដែល​នឹង​ផ្តល់​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​ តែ​លោក​មិន​បាន​និយាយ​ឲ្យ​បាន​ច្បាស់លាស់​ថា ជា​ការគាំទ្រ​ប្រភេទ​ណា​នោះ​ទេ។ មន្ត្រី​កម្ពុជា​ធ្លាប់​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ផ្តល់​សម្ភារៈ​ផ្សេងៗ​សម្រាប់​ការបោះឆ្នោត​សភា​នៅ​ខែកក្កដា​ឆ្នាំ​នេះ ដូចជា​ប្រអប់​ឆ្នោត និង​បន្ទប់​បោះឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី​ Li Keqiang នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី១០​និង​១១​ខែ​មករា ​ហើយ​នឹង​ចូលរួម​វេទិកា​តំបន់​រវាង​ប្រទេស​៦ ដែល​រួមមាន​ឡាវ ភូមា ថៃ​ វៀតណាម ​កម្ពុជា និង​ចិន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG