ប៉ូលិសចិនចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ ដែលគេនិយាយថា មានការពាក់ព័ន្ធនឹងការបំផ្ទុះដ៏ធំក្នុងកន្លែងស្តុកអ៊ីវ៉ាន់នៅក្នុងទីក្រុងកំពុងផែ ធានជីង ដែល ក្រុមមន្ត្រីបានបង្ហាញតួលេខមនុស្សស្លាប់កាន់តែច្រើនចេញពីការបំផ្ទុះនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋ។
ក្នុងចំណោមជនសង្ស័យដែលត្រូវចាប់ខ្លួនទាំងនោះមាន Yu Xuewei និង Dong Shexuan ដែលជាម្ចាស់ហ៊ុនដ៏ធំបំផុតនៃក្រុមហ៊ុន Ruihai International Logistics ដែលកាន់កាប់ឃ្លាំងស្តុកអ៊ីវ៉ាន់ក្នុងក្រុង ធានជីង ជាកន្លែងមានការផ្ទុះនោះ។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃព្រហស្បតិ៍នេះ។
បណ្តាញព័ត៌មានរដ្ឋបានចុះផ្សាយកន្លងទៅអំពីការសារភាពរបស់អ្នកជំនួញ ពីរនាក់ដែលមានទំនាក់ទំនងល្អ ដែលគេរាយការណ៍មកថា គេបានប្រើប្រាស់ ទំនាក់ទំនងរបស់ពួកគេនោះជាមួយនឹងអាជ្ញាធរក្នុងស្រុកដើម្បីទទួលបានអាជ្ញា ប័ណ្ណសុវត្តិភាពដែលទំនងជាក្លែងក្លាយ។ អគ្គនាយករងនៃក្រុមហ៊ុន Ruihai បីនាក់ក៏ត្រូវចាប់ខ្លួនផងដែរ ហើយគេមិនទាន់បង្ហាញឈ្មោះអ្នកជាប់ឃុំដ៏ទៃទៀតនៅឡើយទេ៕