ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ចិន​និយាយ​ថា​ មាន​សារធាតុ​ Cyanide រាប់​តោន​​នៅ​កន្លែង​ផ្ទុះ​


រូប​ភាព​ពី​អាកាស​បង្ហាញ​ពី​ផ្សែង​ផុល​ចេញ​ពី​កម្ទេចកម្ទី​នៅ​កន្លែង​រង​ការ​ផ្ទុះ​នៅ​​ក្រុង Tianjin ប្រទេស​ចិន។
រូប​ភាព​ពី​អាកាស​បង្ហាញ​ពី​ផ្សែង​ផុល​ចេញ​ពី​កម្ទេចកម្ទី​នៅ​កន្លែង​រង​ការ​ផ្ទុះ​នៅ​​ក្រុង Tianjin ប្រទេស​ចិន។

ប្រទេស​ចិន​បាន​បញ្ជាក់​ថា​ សារធាតុ​ sodium cyanide ដែល​ជា​សារធាតុគីមី​ពុល​មួយត្រូវ​បាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​ ដែល​បាន​ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​ការ​ផ្ទុះ​ដ៏​ធំធេង​នៅ​ក្នុង​ក្រុង​កំពង់ផែ Tianjin។​

លោក Shi Luze ប្រធាន​នាយ​អគ្គសេនាធិកា​នៃ​កង​ទ័ព​រំដោះ​របស់​ប្រជាជន​ចិន​ក្នុង​តំបន់​យោធា​ក្រុង​ប៉េកាំង​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យនេះ​ថា ​សារធាតុគីមី​ដ៏​ប្រល័យ​នេះ​ចំនួន​ជាង១០០តោន​ត្រូវ​បាន​ស្តុកទុក​នៅ​ក្នុង​កន្លែង​ចំនួន​ពីរ​នៅ​ខាង​ក្នុង​កន្លែង​ផ្ទុះ។​

ក្រុម​មន្ត្រី​ចិន​ក៏​បាន​និយាយនៅ​ថ្ងៃអាទិត្យនេះ​ផង​ដែរ​ថា​ ចំនួន​មនុស្ស​ស្លាប់​ពី​ការ​ផ្ទុះ​ទាំង​នោះ​បាន​កើន​ឡើង​ដល់ ១១២នាក់​ហើយ។ បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃប្រទេស​ចិនបាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យនេះ​ថា ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ពន្លត់​អគ្គីភ័យ ​២១​នាក់​ឋិត​នៅ​ក្នុង​ចំណោម​ក្រុម​ជន​បាត់បង់​ជីវិត។ មាន​មនុស្ស​ជិត១០០នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​ដោយ​មាន​រួម​បញ្ចូល​អ្នក​ពន្លត់​អគ្គីភ័យ​៨៥​នាក់​ផងដែរ។​

អាជ្ញាធរ​ចិន​បាន​បញ្ជា​ឲ្យ​មាន​ការ​ជម្លៀសជា​ចាំបាច់​នៅ​ជិត​កន្លែង​ ដែល​បាន​បំផ្លាញ​សង្កាត់​ឧស្សាហកម្ម​មួយ​ក្នុង​ក្រុង​នោះ​នា​ប៉ែក​ឦសាន​នៃ​ប្រទេស​ចិន៕

XS
SM
MD
LG