ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​គ្រាប់បែក​ធំ​មួយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៤៤នាក់​នៅ​ទីក្រុង​កំពង់ផែ​ប្រទេស​ចិន


បំណែក​ឆេះ​ខ្លោច​នៃ​​ឃ្លាំង និង​រថយន្ត បន្ទាប់​ពី​មាន​បំផ្ទុះ​ធំ​មួយ​នៅ​ឃ្លាំងមួយ​នៅ​ក្រុង Tianjin ប្រទេស​ចិន។
បំណែក​ឆេះ​ខ្លោច​នៃ​​ឃ្លាំង និង​រថយន្ត បន្ទាប់​ពី​មាន​បំផ្ទុះ​ធំ​មួយ​នៅ​ឃ្លាំងមួយ​នៅ​ក្រុង Tianjin ប្រទេស​ចិន។

មនុស្ស​យ៉ាង​ហោច​ណាស់៤៤​នាក់​ត្រូវ​បាន​សម្លាប់ ​ហើយ​រាប់រយ​នាក់​ទៀត​បាន​រង​របួស​ ដោយ​ការ​ផ្ទុះ​ដ៏​ខ្លាំង​ជា​បន្តបន្ទាប់​នៅឃ្លាំង​ផ្ទុក​សម្ភារៈ​ដែល​មាន​ជាថ្នាក់​ក្នុង​ទី​ក្រុង​កំពង់ផែ Tianjin​ ភាគ​ឦសាន្ត​នៃ​ប្រទេស​ចិន​កាល​ពី​យប់​ថ្ងៃ​ពុធ។

រូបភាព ​និង​កាសែត​វីដេអូ ​បាន​បង្ហាញ​អណ្តាត​ភ្លើងដ៏​ធំ​ និង​ផ្សែង​ដ៏​ងងឹត​ដែល​មាន​ទំហំ​ធំ​ជាងអាគារ​ខ្ពស់​ៗ​ ជាមួយ​នឹង​រំញ័រ​ការ​ផ្ទុះ​ដែល​អាច​លឺ​ដល់ពួក​អ្នកស្រុក​ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​ពី​កន្លែង​ផ្ទុះ។

រូបភាព​តាម​អាកាសចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវការ​ស៊ីន​ហួនៃ​ប្រទេស​ចិន ​បាន​បង្ហាញពី​ទី​កន្លែង​ដែល​រងការ​បំផ្លិច​បំផ្លាញ​ដែល​នៅ​មានផ្សែង​នៅ​ឡើយ​ក្នុង​ទំហំ​រាប់​សិប​ប្លុក ដោយ​មាននូវ​អាគារ​ និង​រថយន្ត​ឆេះ​ខ្ទិចខ្ទី​។

ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួបាន​រាយការណ៍​ថា ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​រាប់​រយ​នាក់ ​កំពុង​ព្យាយាម​ពន្លត់​អគ្គីភ័យ ​ក៏​ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួកគេ​មាន​ភាព​ស្មុគ្រស្មាញ​ ដោយ​សារ​តែ​ស្ថាន​ភាព​នៅ​កន្លែង​ហេតុ។ សេចក្តី​រាយការណ៍​ជា​ច្រើន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ត្រូវតែ​ផ្អាក​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន រហូត​ទាល់​តែពួកគេ​អាច​កំណត់​ថា ​គ្មាន​គ្រោះ​ថ្នាក់​ដោយសារ​សារធាតុ​គីមី​នៅ​ទី​កន្លែង​នោះ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​យ៉ាងហោច​ណាស់៣២​នាក់​ ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរបន្ទាប់​ពី​ការ​ផ្ទុះ​នោះ។ មនុស្ស​យ៉ាង​ហោច​ណាស់​៤០០​នាក់​ដែរ​បាន​រងរបួស៕

XS
SM
MD
LG