ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការនាំចេញ​គ្រឿង​សព្វាវុធ​របស់​ចិន​កើន​ឡើង​ទ្វេដង


រូប​ភាព​ឯកសារ៖ មន្រ្តី​យោធា​ប៉ូលិស​និង​សមាជិក​កាំ​ភ្លើង​ឈុត​ធំ​ បាញ់​កាំ​ភ្លើង​នៅ​ក្នុង​អំឡុង​ពេល​សមយុទ្ធ​មួយ​ ដើម្បី​កំណត់​ខួប​ទី​៧០​នៃ​ការបញ្ចប់​សង្រ្គាម​លោក​លើក​ទី​២​ នៅ​​ឯ​មូលដ្ឋាន​យោធាន​មួយ​ក្នុង​ប្រទេស​ចិន។​
រូប​ភាព​ឯកសារ៖ មន្រ្តី​យោធា​ប៉ូលិស​និង​សមាជិក​កាំ​ភ្លើង​ឈុត​ធំ​ បាញ់​កាំ​ភ្លើង​នៅ​ក្នុង​អំឡុង​ពេល​សមយុទ្ធ​មួយ​ ដើម្បី​កំណត់​ខួប​ទី​៧០​នៃ​ការបញ្ចប់​សង្រ្គាម​លោក​លើក​ទី​២​ នៅ​​ឯ​មូលដ្ឋាន​យោធាន​មួយ​ក្នុង​ប្រទេស​ចិន។​

ទីភ្នាក់ងារ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​ ការនាំចេញ​គ្រឿង​សព្វាវុធ​របស់​ចិន​បាន​កើន​ឡើង​ស្ទើរ​តែ​ទ្វេ​ដង​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ​ ដោយសារ​តែ​ប្រទេស​នេះ​បាន​បោះ​ជំហាន​ក្លាយ​ទៅ​ជា​តួ​អង្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​សកលលោក។ ​

ការនាំចេញ​គ្រឿង​សព្វាវុធធំៗ​របស់​ចិន​បាន​កើន​ឡើង​៨៨​ភាគរយ​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១១​និង​២០១៥។​ នេះ​បើ​យោង​ទៅ​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm។ ​

លោក Siemon Wezeman អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នេះ​បាន​មាន​ប្រសាសន៍​ថា​ ចិន​កំពុង​តែ​ជំរុញ​ដល់​ការនាំចេញ​យ៉ាង​ខ្លាំង។ ចិន​ធ្វើ​ការនាំចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អស់​រយៈពេល​ជា​យូរ​ ដូច្នេះ​វា​ក៏​ជា​យុទ្ធសាស្រ្ត​លើក​ទឹកចិត្ត​របស់​ចិន​ក្នុងការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ផង​ដែរ​ ឧទាហរណ៍​ដូចជា​ការនាំចេញ​ទៅ​កាន់ប្រទេស​ប៉ាគីស្ថាន បង់ក្លាដែស និង​មីយ៉ាន់ម៉ា​ជាដើម។ ​

បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ប្រទេស​ដែល​នាំចេញ​គ្រឿង​សព្វាវុធ​ធំជាងគេ​បង្អស់លំដាប់​ទី​៣ក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្សី ហើយ​ចិន​ក៏​ជា​ប្រទេស​ដែល​បាន​នាំចេញ​គ្រឿងសព្វាវុធ​ជិត​៦​ភាគរយ​នៅ​ទូទាំង​ពិភពលោក​រវាង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៥។​

ការនាំចេញ​គ្រឿង​សព្វាវុធ​របស់​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​២៧​ ហើយ​រុស្សី​បាន​កើន​ឡើង២៨​ភាគរយ​ក្នុង​ចន្លោះ​ពេល​ដូចគ្នា​នេះ ថ្វីដ្បិត​តែ​ប្រទេស​ទាំង​២​នេះ​នៅ​តែ​នាំ​មុខប្រទេស​ចិននិង​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក​យ៉ាង​ច្រើន៕

XS
SM
MD
LG