ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អធិការ​អាវុធ​គីមី​ប្រមូល​​​សំណាក​ក្នុង​ក្រុង ​Douma ​ដែល​ជា​កន្លែង​នៃ​ការ​វាយ​ប្រហារ​អាវុធ​គីមី


ឡាន​របស់អង្គការ​សហប្រជាជាតិ​ដែល​ដឹក​ក្រុម​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ បាន​មក​ដល់​សណ្ឋាគារ​នៅ​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី​១៤ មេសា ២០១៨។
ឡាន​របស់អង្គការ​សហប្រជាជាតិ​ដែល​ដឹក​ក្រុម​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ បាន​មក​ដល់​សណ្ឋាគារ​នៅ​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី​១៤ មេសា ២០១៨។

ក្រុមពិនិត្យ​មើល​អាវុធ​គីមី​របស់​អន្តរជាតិ​បាន​និយាយ​ថា ​ក្រុម​អធិការ​កិច្ច​បាន​ប្រមូល​សំណាក​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ទីកន្លែង​ដែល​មាន​ការ​សង្ស័យ​ថា​មានការ​វាយ​ប្រហារ​ដោយ​អាវុធគីមី​នៅ​ក្នុង​ទីក្រុង​ Douma​នៃ​ប្រទេស​ស៊ីរី។

អង្គការ​ហាម ឃាត់​ការប្រើ​អាវុធ​គីមី​បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​ផ្អែក​លើ​ការរក​ឃើញ​ហើយ​និង​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​ប្រមូលដោយ​ក្រុម​អធិការ​កិច្ច​ដែល​នឹង​ត្រូវ​ព្រាង​បន្ទាប់​ពី​សំណាក​នោះ​ត្រូវ​បាន​វិភាគ​ដោយ​មន្ទីរ​ពិសោធន៍​ដែលគេ​បាន​ជ្រើសរើស។

ក្រុម​អធិការ​កិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ស្ថានភាព​នោះ​ហើយ​នឹង​ពិចារណា​ពី​វិធានការ​នៅ​ពេល​អនាគត ​រួមមាន​លទ្ធ​ភាព​នៃ​ដំណើរ​ទស្សនកិច្ច​ម្តង​ទៀត។

ការ​ប៉ុនប៉ង​របស់​ក្រុម​ស្វែង​រក​ការ​ពិតដើម្បី​ចូល​ទីក្រុង​នោះ​បាន​ត្រូវ​ពន្យារ​ពេល​ជា​ច្រើន​ថ្ងៃ​បណ្តាល​មក​ពី​បញ្ហា​ដែល​ទាក់​ទិននឹង​សន្តិសុខ​ជាបន្តបន្ទាប់។

ពួក​អ្នក​ឆ្លើយ​តប​ក្នុង​គា្រហ៍​អាសន្ន​បាន​និយាយ​ថា ​មនុស្ស​ប្រហែល​៤០​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​សង្ស័យ​នៃ​ការ​វាយ​ប្រហារ​ឧស្ម័ន​កាល​ពី​ថ្ងៃ​ទី៧ ​ខែ​មេសា​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​ស្តី​បន្ទោស​ទៅ​លើ​របប​របស់​ប្រធានា​ធិបតី Bashar al-Assad​ នៃ​ប្រទេស​ស៊ីរី។

រដ្ឋាភិបាល​ស៊ីរី​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រើ​អាវុធ​គីមីដែល​រំលោភ​ច្បាប់​អន្តរជាតិ​ទេ ​ហើយ​បាន​អញ្ជើញ​ពួកអធិការ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត។

ការ​មក​ដល់​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ទី១៤ ​ខែមេសា ​នៅ​ថ្ងៃ​តែ​មួយ​ដែល​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស​ និង​ប្រទេស​បារាំង​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ទី​ដៅ​ឃ្លាំងអាវុធ​គីមី​៣​កន្លែង​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG