ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិក​ច្រាន​ចោល​ការអះអាង​របស់​រុស្ស៊ី​ថា ​ស៊ីរី​បាន​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល​របស់​អាមេរិក​ប្រកប​ដោយ​ជោគជ័យ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ឧទ្យាន Bucky Dent Park ក្នុង​ក្រុង Hialeah រដ្ឋ Florida កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ឧទ្យាន Bucky Dent Park ក្នុង​ក្រុង Hialeah រដ្ឋ Florida កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​និង​ពួកមន្រ្តី​មន្ទីរ​បញ្ចកោណ​កំពុង​ច្រាន​ចោល​ការ​អះអាង​របស់​រុស្ស៊ី​ថា ប្រព័ន្ធការ​ពារ​ដែនអាកាស​របស់​ស៊ីរី ​បាន​ទម្លាក់​កាំ​ជ្រួច​មីស៊ីល​ភាគ​ច្រើន​ដែល​មាន​គោល​ដៅ​បាញ់​ទីដៅ​ដែល​ជា​ទី​កន្លែង​ផ្ទុក​អាវុធ​គីមីសំខាន់។

បណ្តាញ​ព័ត៌មាន​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ដក​ស្រង់​សម្តី​របស់​ក្រសួងការពារ​ប្រទេស​រុស្ស៊ី​មក​ផ្សាយ​ថា កាំជ្រួច​ធុន Pantsir –S1 របស់​ស៊ីរី​មាន​ប្រសិទ្ធភាព​ជិត​១០០ភាគរយ​នៅ​ក្នុងវាយ​ច្រាន​ទៅ​វិញ​នៅ​ក្នុងការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

លោកIgor Konashenkov អ្នកនាំ​ពាក្យ​ក្រសួងការ​ពារ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ​ប្រព័ន្ធ​កាំជ្រួច Pantsir បាន​បាញ់​បង្ហោះកាំ​ជ្រួច​បាញ់​ពី​ដី​ទៅ​អាកាស​ចំនួន​១១២​ដើម​ដោយ​បាន​បាញ់​ទម្លាក់​កាំជ្រួច Cruise ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​បារាំង​និង​ចក្រភព​អង់គ្លេស​ចំនួន៧១​ដើម​នៃកាំជ្រួច​ទាំងអស់​១០៣​ដើម។

ប្រព័ន្ធ​កាំជ្រួច Pantsir អាច​ចល័ត​បាន ​ដែល​មានប្រព័ន្ធ​ស្ថិត​នៅ​លើដី​ដែល​អាច​បាញ់​ចំទីដៅ​ជា​ច្រើន​នៅ​ពេល​តែ​មួយ។ ​យោងទៅ​តាម​មជ្ឈមណ្ឌលនៃ​កម្មវិធី​ការ សិក្សា​ការ​គំរាម​កាំជ្រួច​នៃការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ ​បាន​ប្រាប់​ឲ្យ​ដឹងថា «កាំជ្រួច​នេះ​បាញ់ពី​ដី​ទៅ​អាកាស​ដែល​មានវង់​ប្រតិបត្តិការ​ប្រហែល​២០គីឡូម៉ែត្រ‍»។

លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ បាន​និយាយ​នៅ​ក្នុងការ​បង្ហាញ​ខ្លួន​មួយ​នៅ​រដ្ឋ Floridaដោយ​បាន​រិះគន់​ការអះអាង​កាន់​តែ​ខ្លាំង​ឡើង​របស់​រុស្ស៊ីថា «ពួកគេ​មិន​បាន​បាញ់​ទម្លាក់​កាំជ្រួច​មួយ​ដើម​ទេ‍។ កាំជ្រួច​របស់​ពួក គេ​មិន​ដំណើរ​ការ​បាន​ល្អទេ‍»។

លោកឧត្តម​សេនីយ​ត្រី Kenneth McKenzie បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ​សប្តាហ៍​មុន​នៅ​មន្ទីរ​បញ្ចកោណ​ថា «យើង​មាន​ទំនុក​ចិត្ត​ថា ​កាំជ្រួច​មីស៊ីល​ទាំងអស់​របស់​យើង​បាន​បាញ់​ចំ​ទី​ដោះ​របស់​ខ្លួន‍»៕

XS
SM
MD
LG