ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ម៉ាន់ ឈឿន ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ជំនួស​លោក​ ជា ស៊ីម


ព្រឹទ្ធសភាកម្ពុជា
ព្រឹទ្ធសភាកម្ពុជា

អតីត​អភិបាល​រងរាជធានី​ភ្នំពេញ​ ម៉ាន់ ឈឿន ត្រូវ​បានព្រឹទ្ធសភា​ទទួលស្គាល់នៅថ្ងៃអង្គារនេះ ​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​មណ្ឌល១ (ភ្នំពេញ) ជំនួស​លោក ជា ស៊ីម ដែល​បានទទួល​មរណភាព។

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា៖ «យោងស្មារតី​ប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធសភា​នាថ្ងៃ​២៦​មិថុនា​ឆ្នាំ​២០១៥​ ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី៧​ នីតិកាលទីបី​នាព្រឹកថ្ងៃទី​៣០​ ខែមិថុនា​ឆ្នាំ ​២០១៥ ​ឯកឧត្តម​ម៉ាន់ ឈឿន ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​សមាជិក​ព្រឹទ្ធសភា​ មណ្ឌល​ភូមិភាគទី១​(រាជធានី​ភ្នំពេញ) ជំនួស​សម្តេច​អគ្គមហាធម្មពោធិសាល​ជាស៊ីម ដែល​ទទួល​មរណភាព​‍»។

លោក ម៉ាន់ ឈឿន ធ្លាប់​ជា​នាយក​ខុទ្ទកាល័យ​សាលាក្រុង​មុន​នឹង​ឡើង​ជាអភិបាល​រងរាជធានី​ភ្នំពេញ​ទទួលបន្ទុក​ផ្នែក​សង្គមកិច្ច។

លោក​ជា ស៊ីម​ អតីត​ប្រធាន​ព្រឹទ្ធសភាបាន​ទទួល​មរណភាព​កាលពីថ្ងៃទី​៨​ខែ​មិថុនា​ដោយ​ជរាពាធ​ក្នុង​ជន្មាយុ​៨២ឆ្នាំ៕

XS
SM
MD
LG