ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រារព្ធ​ខួប​ហុងកុង​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ចិន​បាន​ធ្វើ​ឡើង ខណៈ​មាន​ការ​ធ្វើ​បាតុកម្ម​ដ៏​ធំ


បាតុករ​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​ក្នុង​បាតុកម្ម​គាំទ្រ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ប្រចាំ​ឆ្នាំ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០១៦។

ហ្វូង​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​ទីក្រុង​នេះ​ប្រារព្ធ​ខួប​លើក​ទី​១៩​នៃ​ការទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​ទៅ​ស្ថិត​ក្រោម​ចិន​វិញ។

ខណៈ​ដែល​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​ប្រជាជន​ទីក្រុង​ហុងកុង​ជិត​១ពាន់​នាក់​បាន​ចូលរួម​ក្នុង​ពិធី​លើក​ទង់ជាតិ​នៅ​ឯ​ទីលាន Golden Bahia Square កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ហ្វូង​បាតុករ​ដែល​មាន​ចំនួន​ច្រើន​ជាង​នេះ​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដង្ហែរ​ជា​ក្បួន​ធ្វើ​បាតុកម្ម។

ប្រជាជន​ជាច្រើន​ប្រឆាំង​ទៅ​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ចិន ហើយ​ពួកគេ​ជឿថា ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង លោក Leung Chun-ying ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឃ្លាំ​មើល។ យោង​តាម​ការ​វាស់ស្ទង់​មតិ​សាធារណៈ​លើក​ចុងក្រោយ​បង្អស់ លោក Leung Chun-ying ទទួល​បាន​ការ​គាំទ្រ​១៩​ភាគរយ។

ហ្វូង​បាតុករ​ដ៏​ធំ​ដែល​ជា​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​ហុងកុង បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ប្រារព្ធ​ខួប ស្ថិត​ក្រោម​ប្រធានបទ​ពីរ​ធំៗ​គឺ៖ រារាំង​មិន​ឲ្យ​លោក Leung កាន់​តំណែង​អាណត្តិ​ទី​ពីរ​បាន​ និង​បង្ហាញ​ពី​កំហឹង​ជុំវិញ​ភាព​កម្សោយ​នៃ​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង។ ប្រធានបទ​ទី​ពីរ​ត្រូវ​បាន​សង្កត់ធ្ងន់​តាមរយៈ​ករណី​អ្នក​លក់​សៀវភៅ​ក្នុង​ស្រុក​ចំនួន​៥​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ឃុំឃាំង​និង​បង្ខាំង​ទុក​ក្នុង​ប្រទេស​ចិន​អស់​រយៈពេល​ជា​ច្រើន​ខែ៕

XS
SM
MD
LG