ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

 
ពលរដ្ឋកាណាដា​ជាច្រើន​​គាំទ្រ​ការ​បិទ​ព្រំដែន​ជា​មួយ​អាមេរិកបន្តទៅ​ទៀត
ព័ត៌មាន​​ថ្មី

ពលរដ្ឋកាណាដា​ជាច្រើន​​គាំទ្រ​ការ​បិទ​ព្រំដែន​ជា​មួយ​អាមេរិកបន្តទៅ​ទៀត


រូបឯកសារ៖ រថយន្តដឹកទំនិញត្រៀមឆ្លងស្ពាន Peace Bridge រវាងសហរដ្ឋអាមេរិក និងកាណាដា លើទន្លេ Niagara River ក្នុងក្រុង Buffalo រដ្ឋញូវយ៉ក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ រថយន្តដឹកទំនិញត្រៀមឆ្លងស្ពាន Peace Bridge រវាងសហរដ្ឋអាមេរិក និងកាណាដា លើទន្លេ Niagara River ក្នុងក្រុង Buffalo រដ្ឋញូវយ៉ក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

នៅ​ក្នុង​ការ​ធ្វើ​ការ​ប្រកាស​បន្តបិទ​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​កាណាដា​ ​ មន្ត្រី​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ និង​ក្រុង​ Ottawa ​បាន​យល់​ស្រប​គ្នា​បិទ​ព្រំដែន​ប្រវែង​៨​,​៨៩៣​គ.ម.​ តែ​បើក​សម្រាប់​តែ​ចរាចរណ៍​ពាណិជ្ជ​កម្ម​និង​ជា​ចាំបាច់​ប៉ុណ្ណោះ។​

ការណ៍​នេះ​មាន​ន័យ​ថា​ មាន​តែ​ការ​ដឹក​ទំនិញ​ពាណិជ្ជ​កម្ម​និង​ការ​ដឹក​ជញ្ជូនដូច​ជា​គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា ​និង​វេជ្ជ​បណ្ឌិត​ដែល​រស់​នៅ​ក្នុង​ប្រទេស​មួយ ​ហើយ​ធ្វើការ​នៅ​ក្នុង​ប្រទេស​មួយ​ទៀត​អាច​ឆ្លង​កាត់​ព្រំដែន​នេះ​បាន។ ការ​ធ្វើ​ដំណើរ​សម្រាប់​ទេសចរណ៍​និង​សកម្មភាព​នានា​ដូចជា​ ការ​ទៅ​ទិញ​អីវ៉ាន់​លក់​រាយ​បាន​ត្រូវ​ហាម​ប្រាម។​

ដោយ​ចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី​២០​ ខែ​មីនា ការ​បិទ​ព្រំដែន​នេះ​មាន​ការ​គាំទ្រពី​ការ​ស្ទង់​មតិ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា ​ដែល​បាន​រក​ឃើញ​ថា​ ពលរដ្ឋកាណាដា​ជាង​៨០ភាគរយ​ចង់​ឱ្យ​មាន​ការ​បិទ​ព្រំដែន​ត​ទៅ​ទៀត​សម្រាប់​ចរាចរណ៍​ដែល​មិន​ចាំ​បាច់។​

លោក ​David Webb ​ជា​ម្ចាស់​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​ឈ្មោះ ​Ocean Rose and Breakfast​ នៅ​ក្រុង ​White Rock ​ក្នុង​តំបន់​ British Columbia ​ប្រទេស​កាណាដា។​តំបន់​ជាយក្រុង​ Vancouver ​នេះ​ឋិត​នៅ​ជិត​ព្រំដែន​អន្តរជាតិ។​ ពី​ផ្ទះ​របស់​លោក​ ​លោក​ Webb ​អាច​មើល​ឃើញ​កន្លែង​ឆ្លង​កាត់​ព្រំដែន​ Peace Arch ​និង​ក្រុង​ព្រំដែន​អាមេរិកាំង​ Blaine ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន ។​ ចំនួន​៤០ភាគរយ​នៃ​ភ្ញៀវ​របស់​លោក​មក​ពី​ស.រ.អា.​ ក៏​ប៉ុន្តែ​លោក​យល់​ស្រប​ឱ្យ​មាន​ការ​បិទ​ព្រំដែន​តទៅ​ទៀត។​ លោក​ Webb​និយាយ​ថា៖​

«ខ្ញុំ​យល់​ស្រប​នឹង​ការ​បិទ​ព្រំដែន។​ បញ្ហា​មួយ​ក្នុង​បញ្ហា​នានា​ដែល​យើង​ត្រូវ​តែ​គិត​គឺ​ពួក​មនុស្ស​មាន​ប្រព័ន្ធ​ការពារមិន​មាំទាំ។​ ​ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​មាន​ប្រព័ន្ធ​ការ​ពារ​មិន​មាំទាំ​ទេ​ ហើយ​មនុស្ស​ច្រើន​នាក់​ក៏​ដូច្នេះ​ដែរ។​ មនុស្ស​តែ​ម្នាក់​ដែល​មាន​ផ្ទុក​វីរុស​នេះ​អាច​ចម្លង​ជំងឺ​នេះ​ទៅ​មនុស្ស​ច្រើន​នាក់។​ ខ្ញុំ​យល់​ថា​ នេះ​ជា​អ្វី​ដែល​មនុស្ស​កំពុង​ពិនិត្យ​មើល​នៅ​ទី​នេះ»។​

ការ​ស្ទង់​មតិ​មួយ​ធ្វើ​ដោយ​អង្គការស្រាវជ្រាវ ​Nanos ​សម្រាប់​កាសែត​ The Globe and Mail បាន​រក​ឃើញ​ថា​ មាន​តែ​៣ភាគរយ​ប៉ុណ្ណោះ​នៃមនុស្ស​ត្រូវ​ស្ទង់​មតិ​យល់​ថា​ ​គួរ​បើក​ព្រំដែន​ជា​បន្ទាន់។​

លោក​ Nick Nanos ​ដែល​ជា​ប្រធាន​ទិន្នន័យ​វិទ្យាសាស្ត្រ​នៅ​ឯ​អង្គការ​ស្រាវជ្រាវ ​Nanos​ មើល​ឃើញ​ថា​ ​លទ្ធផល​នេះ​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​ពិចារណា​អំពី​ថា​ ការ​ពឹង​ពាក់​របស់​ប្រទេស​កាណាដា​លើ​ការ​បើក​ព្រំដែល​ចូល​ស.រ.អា.។​ ​លោក ​Nanos​ ថ្លែង​ថា៖​

«ការ​ស្ទង់មតិ​នេះ​នាំ​ឱ្យ​មាន​ការ​យល់​ឃើញ​ថា​ មនុស្ស​ដែល​ចង់​ឱ្យ​មាន​ការ​បើក​ព្រំដែន​ជា​បន្ទាន់​មាន​ចំនួន​តិច​ក្នុង​ចំណោម​ក្រុម​ពលរដ្ឋកាណាដា​គឺ​មាន​តិច​ជាង​ម្នាក់​ក្នុង​បណ្តា​ជន​ជាតិ​កាណាដា​២០​នាក់។​ ជា​ធម្មតា ​យើង​មិន​បាន​ឃើញ​ការ​មូល​មតិគ្នា​បែប​នេះ​ទេ​នៅ​ក្នុង​ទិន្នន័យ​នៃ​ការ​ស្ទង់​មតិ​ដែល​មាន​មនុស្ស​៨​នាក់​ក្នុង​បណ្តា​មនុស្ស​១០​នាក់​យល់ស្រប​ដូច្នេះ។ ​អ្វី​ដែល​ខ្ញុំ​អាច​ពិចារណា​គឺ​ សកម្ម​ភាព​គំហុក​មួយ​ដោយ​បិទព្រំដែន​មិន​ឱ្យ​ពួក​ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​ឆ្លង​កាត់​ព្រំដែន។​ ដូច្នេះ​វិធានការ​នេះ​មិន​ធម្មតា​ទេ​ ក៏​ប៉ុន្តែ​វា​សមរម្យ​នឹង​ពេល​វេលា​នេះ​និង​អ្វីដែល​ពលរដ្ឋកាណាដាមាន​អារម្មណ៍​ថា​ជា​ការ​គំរាម​កំហែង​ដល់ពួក​គេ»។​

មាន​ភាព​ខុស​គ្នា​ច្រើន​អំពី​អត្រា​នៃ​ការ​ផ្ទុក​វីរុស​កូរ៉ូណា​នៅ​តាម​បណ្តោយ​ផ្នែក​ខាង​លិច​បំផុត​នៃ​ព្រំដែន​នេះ។​

រដ្ឋ​វ៉ាស៊ីនតោន​បាន​រាយ​ការណ៍​អំពី​ការ​ឆ្លង​ជំងឺ​នេះ​កម្រិត​ខ្ពស់​បំផុត​គឺ​មាន​ករណី​អ្នក​ផ្ទុក​វីរុស​១ពាន់​២រយ​៦៧​នាក់​និង​មាន​មនុស្ស​ស្លាប់​៦​នាក់​កាល​ពី​ថ្ងៃ​ទី​១៦​កក្កដា។ ​នៅ​ថ្ងៃ​ដដែល​នោះ​ខេត្ត ​British Columbia ​នៃ​ប្រទេស​កាណាដា​មាន​មនុស្ស​ឆ្លង​វីរុស​នេះ​ថ្មីៗ​ចំនួន​២១​នាក់​ ហើយ​គ្មាន​មនុស្ស​ស្លាប់​ទេ។​ ជិត​៦ភាគរយ​នៃ​ពួក​ជន​បាន​ត្រូវ​ធ្វើ​តេស្ត​នៅ​ក្នុង​រដ្ឋ​ វ៉ាស៊ីនតោន​មាន​វីរុស​នេះ​រីឯ​នៅ​ក្នុង​ខេត្ ត​British Columbia​ មាន​តែ​កន្លះ​ភាគ​រយ​ប៉ុណ្ណោះ។ ​ក្រៅ​ពី​ជា​ព្រំដែន​អន្តជាតិ​គ្មាន​ការ​ការពារ​វែង​បំផុត​ក្នុង​ពិភព​លោក​ ​ព្រំដែន​រវាង​ប្រទេស​កាណាដា​និង​ស.រ.អា.​ក៏​មាន​ធុរកិច្ច​ច្រើន​ដែរ។​ អ្នក​តំណាង​ពាណិជ្ជ​កម្ម​ស.រ.អា.​ស្ទង់​ប្រមាណ​ថា​ ​ពាណិជ្ជ​កម្ម​គ្រប់​ប្រភេទ​ឆ្លង​កាត់​ព្រំដែន​នេះ​កាលពី​ឆ្នាំ​២០១៨​មាន​៧១៨,៥​ពាន់​លាន​ដុល្លារ​គឺ​មាន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១៨ កុម្ភៈ ២០២៤
សូម​រង់ចាំ
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p

No media source currently available

0:00 0:04:44 0:00
  • Auto
  • 240p
  • 360p
  • 480p
  • 720p
  • 1080p
XS
SM
MD
LG