វ៉ាស៊ីនតោន៖ ការចាប់ខ្លួនលោក ម៉ម សូណង់ដូពីបទចោទប្រកាន់ថាជាប់ទាក់ទឹននឹងការធ្វើអបគមន៍នៅខេត្តក្រចេះឬការប៉ះបោរប្រឆាំងរដ្ឋាភិបាលរឿងដីធ្លីនោះ បានធ្វើឲ្យអង្គការសង្គមស៊ីវិលខ្លះរារែកក្នុងការបំពេញមុខនាទីជួយពលរដ្ឋ។
ដោយទំនងជាខ្លាចពាក់ព័ន្ធនឹងការចោទប្រកាន់ដូចលោកម៉ម សូណង់ដូប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានចលនាអ្នកប្រជាធិបតេយ្យរឿងអបគមន៍នៅខេត្តក្រចេះ ឬការប៉ះបោរប្រឆាំងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនរឿងដីធ្លីនោះ ក្រុមមន្ត្រីសង្គមស៊ីវិលនិងអ្នកវិភាគនិយាយថា សកម្មភាពជួយពលរដ្ឋរបស់ក្រុមអង្គការសិទ្ធិមនុស្សខ្លះទទួលការគំរាមកំហែងនិងការប្រយ័ត្នប្រយែង ជាងមុនដោយសារខ្លាចមានការចាប់ខ្លួនឬចោទប្រកាន់ទោស។
លោកម៉ម សូណង់ដូត្រូវចាប់ខ្លួនកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១២ដោយសារតែការឆ្លើយដាក់របស់ជនសង្ស័យដែលត្រូវតុលាការចាប់ខ្លួនមកសាកសួរពីបទការនាំពលរដ្ឋជាច្រើនរយគ្រួសារប៉ុនប៉ងកាន់កាប់ដីនៅស្រុកឆ្លូងខេត្តក្រចេះ កាលពីខែមេសាដែលរដ្ឋាភិបាលចាត់ទុកថាជាការប៉ុនប៉ងបង្កើតអបគមន៍លើដីសម្បទានវិនិយោគ ដែលអាជ្ញាបានបាញ់សម្លាប់កុមារីអ្នកតវ៉ាម្នាក់ស្លាប់ក្នុង ពេលបាតុកម្មតវ៉ាដីធ្លីនោះ។
លោកម៉ម សូណង់ដូត្រូវគេដឹងថា បានផ្សព្វផ្សាយ និងចូលរួមពិភាក្សាក្នុងវេទិកានានាទាក់ទងនឹងបញ្ហាកើតឡើងក្នុងប្រទេសកម្ពុជាជាមួយចលនាខ្មែរមួយក្រុមដែលមានមូលដ្ឋាននៅសរអាហៅថា ចលនាអំណាចប្រជាពលរដ្ឋរបស់លោកសួន សេរីរដ្ឋា។ ចលនានេះបានប្រកាសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកហ៊ុន សែន តាមវិធីបះបោររបស់ប្រជាពលរដ្ឋ និងការប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ(ICC)ដែលគេគិតថា អាចជាចំណែកមួយនាំឲ្យមានការចាប់ខ្លួនលោកម៉ម សូណង់ដូដែរ។
លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថាការចាប់ខ្លួននេះធ្វើឲ្យក្រុមសង្គមស៊ីវិលមិនអាចធ្វើការបានដោយអស់ពីចិត្តព្រោះពួកគេមានការប្រយ័ត្នប្រយែងច្រើនជាងពេលមុន។ លោកអ៊ូ វីរៈចាត់ទុកថា រឿងនេះជាការផ្ញើសារទូទាំងប្រទេស។
«ហើយការគាត់បរាជ័យ ហើយគាត់ប្រុងប្រយ័ត្ន ភ័យខ្លាចនេះវានឹងប៉ះពាល់ដំណើរការប្រជាធិបតេយ្យនិងដំណើរការគោរពសិទ្ធិមនុស្សនៅក្នុងតំបន់ នៅក្នុងខេត្តក្រចេះផង។ តែតាមខ្ញុំមើល នៅទូទាំងប្រទេសតែម្តងដោយសារការចាប់ខ្លួន។ រឿងខេត្តក្រចេះនេះជាការផ្ញើរសារមួយដល់សកម្មជនដទៃនៅតាមខេត្តផ្សេងៗផងដែរ។ ហើយជារឿងមួយ ដែលយើងព្រួយបារម្ភនៅពេលបច្ចុប្បន្ននេះ»។
លោកអះអាងថា បរាជ័យក្នុងការដោះស្រាយបញ្ហាដីធ្លីនោះហើយដែលនាំឲ្យកើតរឿងចាប់ខ្លួននិងគាបសង្កត់ក្រុមសង្គមស៊ីវិលដើម្បីទប់ស្កាត់អស្ថិរភាពក្នុងសង្គម។
«បើសិនជាអត់មានដំណោះស្រាយ រដ្ឋាភិបាលនឹងចាប់ផ្តើមគាបសង្កត់ដោយធ្វើការចាប់ខ្លួនសកម្មជនច្រើនគ្នា។ ខ្ញុំជឿថា នឹងមានការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សបន្តបន្ទាប់នៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ជាពិសេសនៅមុនការបោះឆ្នោត២០១៣។ ខ្ញុំមើលទៅនឹងមានការចាប់ខ្លួនច្រើនជាងមុន»។
ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យ បានថ្លែងថា សង្គមស៊ីវិល ជាពិសេសក្រុមអង្គការសិទ្ធិមនុស្ស មិនបានចេញការពារលោកម៉ម សូណង់ដូ ដូចការទាមទារឲ្យដោះលែងអ្នកជាប់ឃុំដោយសាររឿងដីធ្លីភូមិបឹងកក់ទេ។
លោកថ្លែងថា សកម្មភាពខ្លាចរអារនេះគឺព្រោះថា ករណីលោក ម៉ម សូណង់ដូមិនដឹងជាពាក់ព័ន្ធនឹងក្រុមណាមួយច្បាស់លាស់។ ហើយរឿងនេះអាចធ្វើឲ្យដំណើរការប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជាលែងមានន័យ ហើយមានតែឈ្មោះ។
ក្រៅពីព្រមានចាត់វិធានការក្តៅចំពោះការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវជាសាធារណៈឲ្យមេក្លោងចាប់ដីអបគមន៍ចុះចូល មកធ្វើជាសាក្សីបំភ្លឺអ្នកនៅពីក្រោយនៃអបគមន៍នោះដើម្បីជាថ្នូរនឹងការលើកលែងទោស។
ប្រភពព័ត៌មានស្និទ្ធនឹងអាជ្ញាធរប៉ូលិសបានអះអាងថា ក្រុមអង្គការសង្គមស៊ីវិលអាចជាគោលដៅនៃការស៊ើបអង្កេតផងដែរទាក់ទងនឹងបញ្ហាដីធ្លីនៅខេត្តក្រចេះនេះជាពិសេសការគាំពារដល់ប៊ុន រដ្ឋាដែលគេចាត់ទុកថាជាអ្នកដឹកនាំប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅខេត្តក្រចេះ កាលពីខែមេសាជាបន្តបន្ទាប់នោះ។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទពីកន្លែងអាថ៌កំបាំងមួយកាលពីថ្ងៃសុក្រម្សិល មិញ លោកប៊ុន រដ្ឋាតំណាងប្រជាពលរដ្ឋ បានអះអាងថា បញ្ហាប្រមូលផ្តុំប្រជាពលរដ្ឋតវ៉ាដីធ្លីនៅខេត្តក្រចេះនោះមិនមែនជាអបគមន៍ទេ។ លោកថ្លែងថា លោកពុំមានពាក់ព័ន្ធជាមួយអង្គការឬស្ថាប័នណាជាខ្នងបង្អែកឬជាជម្រកអីទាំងអស់។
«អត់ទេ តាំងពីដើមមកខ្ញុំធ្វើកិច្ចការដោយឆន្ទៈ ដោយឧត្តមគតិរបស់ខ្ញុំ។ ខ្ញុំអត់មានការពាក់ព័ន្ធជាមួយអង្គការឬស្ថាប័នណាដើម្បីជាខ្នងបង្អែកឬដើម្បីជាជម្រកអីទាំងអស់។ ប៉ុន្តែខ្ញុំចូលចិត្តសហការ បើសិនជាគេមានគោលការណ៍ច្បាប់ល្អ ឆន្ទៈយុត្តិធម៌ សច្ចៈធម៌ពិតប្រាកដ្ឋ។ ខ្ញុំនឹងដាក់ទំនាក់ទំនង។ តាំងពីដើមមក ខ្ញុំចូលចិត្តអញ្ចឹង ដូចជាអង្គការសង្គមស៊ីវិលផ្សេងៗនៅក្នុងស្រុកខ្មែរ គឺខ្ញុំអត់នៅក្រោមឱវាទរបស់ពួកគាត់ទេ។ តែខ្ញុំដឹកនាំរាស្ត្រតវ៉ាដីធ្លីគឺខ្ញុំដាក់សំណើហ្នឹងជូនពួកគាត់ ឲ្យពួកគាត់ជួយពិនិត្យហើយនឹងគាំពារឃ្លាំមើលផ្សេងៗ។ ហើយដូចគ្នាដែរ ពេលដែលខ្ញុំភៀសខ្លួនមកក្រៅប្រទេសក៏ខ្ញុំអត់មាននៅក្រោមអ្នកណាដែរ។ ប៉ុន្តែខ្ញុំមើលឃើញនិន្នាការ ស្ថាប័នណាល្អ ហើយគេចង់មកទំនាក់ទំនងខ្ញុំក្នុងនាមមួយដើម្បីយុត្តិធម៌ ដើម្បីសច្ចៈធម៌ ខ្ញុំអាចបើកភ្លើងខៀវឲ្យគេ»។
ប្រធានក្រុមស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សពីរគឺលោក ចាន់ សាវ៉េតនៃអង្គការអាដហុកនិងលោកអំ សំអាតនៃអង្គការលីកាដូ បានអះអាងថាមកទល់ពេលនេះពុំឃើញអាជ្ញាធរឬតុលាការកោះហៅអង្គការលោកទៅសាកសួរនាំទេ។
លោកចាន់ សាវ៉េតបញ្ជាក់ថា ការចាប់ខ្លួនលោកម៉ម សូណង់ដូធ្វើឲ្យលោកមានការប្រយ័ត្នប្រយែងក្នុងកិច្ចការរបស់លោក។
«ចាប់តាំងពីមានការផ្ទុះរឿងហ្នឹងមក ពួកយើងមានការរារែកក្នុងចិត្តមែនដោយសារថា ប្រភពព័ត៌មានមួយចំនួន ក្រុមសិទ្ធិមនុស្សយើងអត់បានទទួលព័ត៌មានជាក់លាក់ទេ»។
លោកថ្លែងថា អង្គការរបស់លោកធ្លាប់ជួយផ្នែកសេវាកម្មផ្លូវច្បាប់ មេធាវី និងគំនិតផ្លូវច្បាប់ផ្សេងៗដល់ជនរងគ្រោះដែលតវ៉ារឿងដីធ្លីនេះដែរ។
លោក អំ សំអាតបានអះអាងថា មន្ត្រីសង្គមស៊ីវិលគ្រាន់តែបំពេញភារកិច្ចតាមលក្ខន្តិកៈរបស់ខ្លួន ស្របតាមច្បាប់ក្នុងការជួយគាំទ្រជនរងគ្រោះដែលត្រូវគេរំលោភសិទ្ធិ។ រដ្ឋាភិបាលគួរចូលរួមសហការ ផ្តល់សេរីភាពពេញលេញ ជាជាងការធ្វើទុក្ខបុកម្នេញ ចោទប្រកាន់ លាបពណ៌អង្គការក្រៅរដ្ឋាភិបាលថា ជាគណបក្សជំទាស់និងចាប់ខ្លួនដាក់ពន្ធនាគារដូចករណីមុនៗ។
«រឿងនេះជាការគំរាមកំហែងនិងជាការបន្ទុចបង្អាក់នូវសេរីភាពក្នុងការចូលរួមក្នុងវិស័យការពារនិងលើកស្ទួយការពារសិទ្ធិមនុស្សនៅកម្ពុជា»។
ទោះជាយ៉ាងណាក៏ដោយលោកផៃ ស៊ីផានអ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូប បានរិះគន់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលមួយចំនួនកន្លងមកដោយអះអាងថា ការចាប់ខ្លួននីមួយៗគឺធ្វើតាមនីតិវិធី ហើយក៏មិនមែនចាប់ខ្លួនចំពោះតែមន្ត្រី អង្គការក្រៅរដ្ឋាភិបាលទេ។ មន្ត្រីក្នុងរដ្ឋាភិបាលក៏ត្រូវចាប់ខ្លួនដូចគ្នា ប្រសិនបើប្រព្រឹត្តខុសច្បាប់។
«ក៏ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលខ្លះហ្នឹងមិនមែនគ្រាន់តែជាអ្នកផ្តួចផ្តើមគំនិត ផ្តួចផ្តើមអនុវត្តទេ ក៏ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការប្រឆាំងជាមួយរាជរដ្ឋាភិបាល។ រឿងហ្នឹងជាកំហុសហើយ ដោយសារអ្នកមានអាណត្តិប្រឆាំងជាមួយរាជរដ្ឋាភិបាលគឺគណបក្ស មិនមែនអង្គការក្រៅរដ្ឋាភិបាលទេ។ ដូច្នេះយើងត្រូវបែងចែកដាច់ដោយឡែកពីគ្នា»។
ក្រុមអ្នកវិភាគបានអះអាងថា កម្ពុជាគួរពិចារណាអំពីផលប៉ះពាល់ទៅថ្ងៃអនាគត និងគោលជំហររបស់ខ្លួនឡើងវិញ ទាក់ទងនឹងការចាប់ខ្លួន ការរិតត្បិតសេរីភាពរបស់អង្គការ សមាគមក្រោមរូបភាពថ្មីគឺអបគមន៍នេះ។ អ្នកវិភាគដដែលបានបន្ថែមថា ការចាប់ខ្លួននិងការរិតត្បិតនេះអាចនាំឲ្យខូចឈ្មោះកម្ពុជាកាន់តែខ្លាំង នៅពេលកម្ពុជាជាប្រធានអាស៊ាន ហើយទទួលរៀបចំទទួលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមកកាន់កិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខ៕

«ខ្ញុំថា ដូចជាមានការរអែង។ ដូច្នេះទប់ខ្លួន ហើយដូចមិនទាន់អាចហ៊ានធ្វើអី ក្ឌុងក្តាំង។ ហើយបើចេញការពាររឿងម៉ម សូណង់ដូ ដូចជាមិនទាន់ឃើញអីឲ្យមានសកម្មភាពពុះពោរ ដូចក្នុងករណីអ្នកបឹងកក់១៣រូបទេ»។លោកបណ្ឌិត ឡៅ ម៉ុងហៃ