រយៈពេលតែជាងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នដើម្បីរងចាំជំនុំជម្រះទោសពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាល លោកជា បំរ៉ុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យបានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា លោកត្រូវបានជនមិនស្គាល់មុខផ្ញើសារគំរាមតាមទូរសព្ទពីក្រៅប្រទេស។
នៅក្នុងអត្ថន័យតាមទូរសព្ទជាភាសាអង់គ្លេសចូលទៅកាន់ទូរសព្ទលោកជា បំរ៉ុងដែលវីអូអេបានទទួលត្រូវបានបកប្រែក្រៅផ្លូវការណ៍ថា៖
«លោកជា បំរ៉ុង ខ្ញុំចង់ប្រាប់អ្នកថាអ្នកត្រូវតែដើរតាមផែនការណ៍របស់ខ្ញុំបើមិនចង់ឲ្យសមាគមអ្នកប្រជាធិបតេយ្យបិទទ្វា»។
ខ្លឹមសារដដែលនោះបានបញ្ជាក់ថា៖
«លោកនឹងដូចលោកម៉ម សូណង់ដូ។ ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើពីព្រោះខ្ញុំបានដឹងពីបញ្ហាសមាគម ក៏ប៉ុន្តែប្រសិនណាបើអ្នកខ្លាចអ្នកគួរតែនៅផ្ទះកុំធ្វើអ្វីទាំងអស់ជាមួយសមាជិកសមាគមអ្នកប្រជាធិបតេយ្យទើបអាចជួយលោកម៉ម សូណង់ដូបាន»។
លោកជា បំរ៉ុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាលោកបានទទួលសារនេះពីជនអនាមឹកមួយរូបដែលបានផ្ញើរសារមកទូរសព្ទរបស់លោកមកពីក្រៅប្រទេសកាលពីវេលាម៉ោង១និង១៨នាទីនៅរសៀលថ្ងៃពុធនេះ។
លោកបានចាត់ទុក្ខថា នេះគឺជាការផ្ញើសារគំរាមកំហែងមួយមកលើរូបលោក។ ក៏ប៉ុន្តែលោកមិនទាន់ដាក់ពាក្យបណ្តឹងជាផ្លូវការណ៍ទៅកាន់សម្ថកិច្ចនៅឡើយទេ។
«នេះជាការដូចថា ជាការគំរាមក៏ថា បានហើយក៏ជាការបំបែកបំបាក់កម្លាំងសមាគមក៏ថាបាន»។
លោកឧត្តមសេនីយឯក ខៀវ សុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃពុំអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃព្រហស្បតិ៍នេះដោយទូរសព្ទរបស់លោកកំពុងជាប់រវល់។
លោកជា បំរ៉ុង កន្លងមកលោកបានចេញមុខធ្វើសន្និសីទព័ត៌មាន និងធ្វើយុទ្ឋនាការប្រមូលស្នាមផ្តិតមេដៃនៅតាមបណ្តាខេត្តមួយចំនួនដើម្បីស្នើសុំអន្តរាគមន៍ដោះលែង
លោកម៉ម សូណង់ដូពីមន្ទីរឃុំឃាំងព្រៃស។
យុទ្ឋនាការណ៍ប្រមូលស្នាមផ្តិតមេដៃនេះបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃចន្ទហើយគ្រោងនឹងបញ្ចប់ចុងសប្តាហ៍នេះ។
លោកជា បំរ៉ុងបានមានប្រសាន៍ថា រយៈពេលបួនថ្ងៃដែលសមាគមរបស់លោកបានធ្វើយុទ្ឋនាការណ៍ប្រមូលស្នាមផ្តិតមេដៃនេះយ៉ាងតិចមានស្នាមផ្តិតមេដៃប្រមាណជាងមួយ១ម៉ឺនដែលប្រជាពលរដ្ឋបានផ្តិតមកពីខេត្តក្រចេះ កំពង់ចាម ព្រៃវែង កណ្តាល និង ខេត្តតាកែវ ហើយលោកគ្រោងនឹងដាក់ញត្តិដែលមានស្នាមផ្តិមេដៃទាំងនេះទៅតុលាការក្រុងភ្នំពេញនិងទៅកាន់ស្ថានទូតនានាដើម្បីស្នើសុំអន្តរាគមន៍ដោះលែងលោកម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ករណីរបស់លោកម៉ម សូណង់ដូ គឺជារឿងតុលាការ ញត្តិនេះមិនអាចជួយលោកម៉ម សូណង់ដូបានទេ។
«ពីព្រោះរឿងនេះជារឿងតុលាការមិនមែនជារឿងឆន្ទៈទេ។ ជារឿងច្បាប់។មិនមានជាសម្ភាធណាមួយទៅបង្ខិតបង្ខំឬដាក់ផ្លួវចិត្តដល់តុលាការក្នុងការវិនិច្ឆ័យក្តី ខ្ញុំមិនជឿថាអញ្ចឹងទេ»។
លោកម៉ម សូណង់ដូត្រូវបានតុលាការក្រុងភ្នំពេញចេញដិកាបណ្តោះអាសន្នឃុំខ្លួននៅពន្ឋនាគារព្រៃសក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗដែលរួមមាន អ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសារធារណៈ ធ្វើកុប្បកម្មខុសច្បាប់ប្រឆាំងការបំពេញមុខងារសារធារណៈរបស់អាជ្ញាធរ ញុះញង់ប្រជាពលរដ្ឋឲ្យកាន់អាវុធខុសច្បាប់ និងប្រឆាំងអាជ្ញាធរស្របច្បាប់៕