ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​សាក​ល្បង​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ដោះស្រាយ​បញ្ហា​បណ្តាល​ពី​ការ​ប្រែប្រួល​អាកាសធាតុ​


រូបឯកសារ៖ ការ​ប្រារព្ធ«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី» ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​របស់​ពលរដ្ឋ​កម្ពុជា​ ចំពោះ​ការ​ការពារ​បរិស្ថាន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ការ​ប្រារព្ធ«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី» ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​របស់​ពលរដ្ឋ​កម្ពុជា​ ចំពោះ​ការ​ការពារ​បរិស្ថាន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នកស្រី​ យិន សុជាតិ អាយុ២៩ឆ្នាំ​ ជា​កសិករ​ដក់​អារម្មណ៍​នឹង​ទូរស័ព្ទ​ទំនើប​របស់​គាត់ ​ប៉ុន្តែអ្នកស្រី​មិន​មែន​ដក់​អារម្មណ៍​នឹង​រូប​ដែល​គេ​ចែក​រំលែក​ច្រើន​ទេ។​

អ្នកស្រី​មើល​កម្មវិធី​សាកល្បង​ថ្មី​ដែល​គេ​សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​អ្នកស្រី គ្រួសារ និង​អ្នក​ដទៃ​ទៀង​មាន​អនាគត​ប្រសើរ​ឡើង នៅ​ពេល​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ធាតុអាកាស​មិន​ល្អ​នៅ​កម្ពុជា។ អ្នក​ស្រាវ​ជ្រាវសិក្សា​អំពី​វិធី​កាត់បន្ថយ​ការ​បាត់បង់​ព្រៃឈើ​ និង​វិធី​ជួយ​កសិករ​ទប់ទល់​នឹង​ធាតុ​អាកាស​ប្តូរផ្លាស់​ ដោយ​ប្រមូល​ទិន្នន័យ​តាម​រយៈ​ការ​ស្ទង់​មតិនៅតាម​សហគមន៍​នៅ​តំបន់​ដាច់​ស្រយាល។​

នូ កែវសុទ្ធា នាយក​កម្មវិធី​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យបញ្ញាសាស្ត្រ​ឲ្យ​ដឹង​ថា ​ដំណើរ​ការ​នេះត្រូវ​ចំណាយនិង​ពេល​ច្រើន។ ​លោក​ Simon Willcock ​អ្នកវិទ្យា​សាស្ត្រ​បរិស្ថាន​នៅ​សាកល​វិទ្យាល័យ​ Bangor​ ប្រទេសវេល (Wales) និយាយ​ថា កម្មវិធី​សាកល្បង​ថ្មី​នេះ​មាន​គោល​បំណង​សិក្សា​ថា ​តើ​ការ​ស្ទង់​មតិ​ដែល​ចំណាយ​តិច​តាម​រយៈទូរស័ព្ទ​ចល័ត​រួម​នឹង​ទិន្នន័យ​ដែល​ទទួល​បាន អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដែរ​ឬ​ទេ។

ការសិក្សា​បែប​នេះ​អាច​ផ្តល់ព័ត៌មាន​ថ្មី​អំពី​វិធី​ឆ្លើយ​តប​នឹង​វិបត្តិ​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុឲ្យ​អ្នក​វិទ្យា​សាស្ត្រនិង​រដ្ឋាភិបាល​បាន​ដឹង។​ នេះបើ​តាម​ខ្លឹម​សារ​ដំបូង​របស់​របាយ​ការណ៍​នេះ។ ក្នុង​ការ​ប្រើ​កម្មវិធី​ឈ្មោះ​ MobilES ​កសិករ​នឹង​បញ្ជូន​ទិន្នន័យអំពី​ភ្លៀង ​ផលិត​កម្ម​អាហារ គុណភាព​ទឹក​និងការ​ប្រើប្រាស់​ថាមពល។​

លោក​ Willcock ​និយាយ​ថា កសិករ​គឺជាអ្នក​ប្រមូល​ទិន្នន័យ​នេះ​ដោយ​ខ្លួនឯង​រាល់ថ្ងៃ។ អ្នកស្រាវជ្រាវនិយាយ​ថា កម្មវិធី​នេះ​ដែល​បង្កើត​ឡើង​ដោយ​សាកល​វិទ្យាល័យ​ Willcock ​និង​សាកល​វិទ្យាល័យKeosothea ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​និង​សាកល​វិទ្យាល័យ​ New York ​មាន​គោល​បំណង​ផ្តល់​ទិន្នន័យ​ច្បាស់លាស់​ដល់​អ្នក​ស្រាវជ្រាវ។​

សុទ្ធា​ ដែល​មាន​តួនាទី​ក្នុងរដ្ឋាភិបាល​កម្ពុជា​ជា​អគ្គនាយក​រង​គណៈ​កម្មាធិការ​ជាតិ​នៃ​គណៈកម្មការ​សេដ្ឋកិច្ចនិង​សង្គម​អ.ស.ប.​សម្រាប់​តំបន់​អាស៊ី​និងប៉ាស៊ីហ្វិកនិយាយ​ថា ទិន្នន័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​អ្នក​ធ្វើផែនការ​រដ្ឋាភិបាល ដើម្បី​ជួយ​ពួកគេ​ធ្វើ​គោល​នយោបាយប្រសើរ​ឡើង​ សម្រាប់​ដោះស្រាយ​បញ្ហា​នានា។ ​លោក​លើក​ឡើង​ថា ​បច្ចេកវិជ្ជា​បែប​នេះ​អាច​ជួយ​ឱ្យ​មានជោគជ័យក្នុង​ការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

XS
SM
MD
LG