ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អ.ស.ប ​​អំពាវនាវ​ឲ្យ​មាន​មហិច្ឆតា​កាន់​តែ​ធំ​ឡើង​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បម្រែ​បម្រួល​អាកាស​ធាតុ


រូបឯកសារ៖ អគ្គលេខាធិការ​អ.ស.ប លោក Antonio Guterres ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ កាល​ពី​ខែ​កុម្ភៈ។

អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ​លោក​ Antonio Guterres ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា បម្រែ​បម្រួល​អាកាស​ធាតុ​កំពុង​មាន​ចលនា​លឿន​ជាង​ការ​ខំ​ប្រឹង​ប្រែង​របស់​អន្តរជាតិ​ដើម្បី​បន្ធូ​បន្ថយ​ការ​ប្រែ​ប្រួលនេះ។

​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ Guterres ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌​មាន​នៅ​ឯ​ការ​ចាប់​ផ្តើម​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​ប្រធាន​បទ​នោះ​របស់​អង្គ​ការ​ឧតុនិយម​ពិភព​លោក​ថា៖ «ការណ៍​នេះ​មាន​សារៈ​សំខាន់​ដែល​យើង​ដោះ​ស្រាយ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ដោយ​មាន​មហិច្ឆតា​ដ៏​ធំ​នោះ»។

របាយការណ៍​នោះ​បាន​ព្រមាន​ថា ​ការ​ផ្លាស់​ប្តូ​រអាកាស​ធាតុ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ឡើងៗ។

កម្រិត​កាបោន​ឌីអុកស៊ីតជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឡើង​កំដៅ​ផែនដី​នោះ ​មាន​កម្រិត​ខ្ពស់​បំផុតនៅ​ក្នុង​រយៈ​ពេល​៣​លាន​ឆ្នាំ។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មហា​សមុទ្រ​កំពុង​ឡើង​កម្តៅ​ហើយ​ទឹក​មហា​សមុទ្រ​នោះ​កំពុង​មាន​ជាតិ​អាស៊ីត​កាន់ តែ​ខ្លាំង​ឡើង ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជីវិត​ទាំង​អស់​នៅ​ក្នុង​សមុទ្រ។​ សីតុណ្ហភាព​នៅ​លើ​ដី​ក៏​កំពុង​ឡើង​កំដៅ​ដែរ។​ ឆ្នាំ​២០១៨ ​ជា​ឆ្នាំ​ក្តៅ​បំផុត​លើក​ទី​៤​ហើយ​នៅ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៨ ​ជា​ការ​ក្តៅ​បំផុត​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​នៅ​ក្នុង​សីតុណ្ហភាព​សាកល។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​វា​ជា​ការ​ចាំ​បាច់​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចំនួន​៤៥​ភាគរយ​នៅ​ទសវត្សរ៍​ក្រោយ​ដើម្បី​បន្សាប​កាបោន​សាកល​នៅ​ឆ្នាំ​២០៥០៕

XS
SM
MD
LG