ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរ​​នៅ​អឺរ៉ុប​សម្រេច​លុបចោល​បុណ្យ​ផ្កា​តាម​ការណែនាំ​របស់​អាជ្ញាធរ


ប៉ូលិស និង​ទាហាន​ត្រួតពិនិត្យ​អ្នក​ដំណើរ​ដែល​ចាកចេញ​ពី​ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​មួយ​ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
ប៉ូលិស និង​ទាហាន​ត្រួតពិនិត្យ​អ្នក​ដំណើរ​ដែល​ចាកចេញ​ពី​ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​មួយ​ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

កម្មវិធី​បុណ្យ​ផ្កា​ដែល​ពលរដ្ឋខ្មែរ​នៅ​សហភាពអឺរ៉ុប​ គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ចុង​សប្តាហ៍នេះ​ ក្នុង​វត្ត​មួយក្នុង​ទីក្រុង​ប៉ារីស​ ត្រូវ​ប្រកាស​លុបចោល​វិញ​ ក្នុង​គោលដៅ​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា ឬ កូវីដ១៩ ដែល​កំពុង​រីករាលដាល​ខ្លាំង​នៅ​សហភាព​អឺរ៉ុប។

ក្រុម​អ្នករៀបចំ​ពិធី​បុណ្យ​មួយ​ក្នុង​ប្រទេស​បារាំង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កម្មវិធី​បុណ្យ​ផ្កា​ដែល​ពលរដ្ឋខ្មែរ​នៅ​សហភាពអឺរ៉ុប​ គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ចុង​សប្តាហ៍នេះ​ ក្នុង​វត្ត​មួយក្នុង​ទីក្រុង​ប៉ារីស​ ត្រូវ​ប្រកាស​លុបចោល​វិញ​ ដោយ​យោង​តាម​បម្រាម​របស់​រដ្ឋាភិបាល​បារាំង​ មិន​ឲ្យ​មាន​ការជួបប្រជុំ​គ្នា​ ក្នុង​គោលដៅ​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា ឬ កូវីដ១៩ ដែល​កំពុង​រីករាលដាល​ខ្លាំង​នៅ​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​ការជូនដំណឹង​ពី​អ្នករៀបចំ​កម្មវិធី។

កម្មវិធី​បុណ្យ​ផ្កា​ដែល​ផ្តួចផ្តើម​គំនិត​ពី​សហគមន៍​ខ្មែរ​នៅក្នុង​ទីក្រុងប៉ារីស ហើយ​ត្រូវ​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២២ ខែមីនា ក្នុង​វត្តពោធិវង្ស​ដោយ​មាន​ក្រុមពលរដ្ឋ​ខ្មែរ​នៅប្រទេស អាល្លឺម៉ង់​ និង​ប្រទេស​ហូឡង់​ចូលរួម​ផងដែរ។ នៅក្នុង​សេចក្តី​ជូនដំណឹង​ដែល VOA ទទួលបាន​កាល​ពី​ថ្ងៃចន្ទ​បាន​បញ្ជាក់​ថា៖ «យោង​តាម​បម្រាម​របស់​រដ្ឋាភិបាល​បារាំង មិន​ឲ្យ​ប្រជុំគ្នា​ច្រើន​ គណៈកម្មាធិការ​នៃ​វត្តពោធិវង្ស​បាន​សម្រេច​ក្នុង​អង្គប្រជុំ​ថ្ងៃទី១៥ ខែមីនា​ ឆ្នាំ​២០២០​ផ្អាក​រាល់​កម្មវិធី​បុណ្យ​ក្នុង​បរិវេណ​វត្ត រួម​ទាំងពិធី​បុណ្យផ្កា​ដែល​យើង​ខ្ញុំគ្រោង​ធ្វើ​នៅ​ថ្ងៃទី២២ មីនា ឆ្នាំ ២០២០ ផងដែរ‍»។ ពិធីបុណ្យផ្កា​ដែល​ត្រូវ​លុបចោល​គ្មាន​ការ​កំណត់​នេះ​ ធ្វើ​ឡើង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដោះស្រាយការ​លំបាក​នៃ​ជីវភាព​ជនរងគ្រោះ​អំពី​អំពើ​អយុត្តិធម៌​នៃ​កម្ពុជា​បច្ចុប្បន្ន។ គេ​គ្មាន​ឃើញ​ការបញ្ជាក់​ពិស្តារ​អំពី​ជនរងគ្រោះ​ទាំង​នោះទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG