ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​បង្ហាញ​អំពី​ការ​រិតត្បិត​សហជីព​និង​កម្មករ​ ពេល​តាក់តែង​ច្បាប់​សហជីព

លោក អាត់ ធន់ (ស្តាំ) ប្រធានសហភាពការងារកម្ពុជានិងជាប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ (CCAWDU) និងលោក យ៉ាន សារ៉ាន់ (ឆ្វេង) ប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រហ្វ័រធ្យូន​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​​«តើច្បាប់សហជីពដ៏ល្អនឹងមានឥទ្ធិពលយ៉ាងណាសម្រាប់កម្មករនិងវិស័យកាត់ដេរកម្ពុជា?» នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៦ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យ​កម្ពុជា​ព្រមាន​ពី​ការ​ប៉ះទង្គិច​ដល់​សេរីភាព​សហជីព​និង​សិទ្ធិ​កម្មករ​ដំណាល​គ្នា​ដែល​រដ្ឋាភិបាល​កំពុង​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ដោយ​មិន​ទទួល​អនុសាសន៍​ពី​សហជីព​កម្មករ​នោះ។

ពួកគេ​ថ្លែង​ថា ​ការ​ចុះ​បញ្ជី​ត្រូវ​រិតត្បិត​តឹងរ៉ឹង​ ការ​បិទទ្វារ​សហជីព​នឹង​កាន់​តែ​ងាយ​ស្រួល​ ការ​ដាក់​ទោស​ពិន័យ ​និង​បញ្ហា​សំខាន់ៗ​ទាក់ទង​នឹង​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​សហជីព​និង​កម្មករ​ផ្សេង​ទៀត​ជា​ក្តី​បារម្ភ។

នេះ​ជា​ការ​អះអាង​របស់​វាគ្មិន​ពីរ​រូប​នៃ​កម្មវិធី Hello ​VOA ​គឺ ​លោក ​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ ស៊ីខៅឌូ (CCAWDU)​ហើយ នឹង​លោក​ យ៉ាន សារ៉ាន់​ ប្រធាន​សហជីព​ស៊ីខៅឌូ​ប្រចាំ​រោងចក្រ​ហ្វ័រធ្យូន​ ដែល​បាន​ចូលរួម​ដើម្បី​ពិភាក្សា​អំពី​ប្រធាន​បទ«តើ​ច្បាប់​សហជីព​ដ៏​ល្អ​នឹង​មាន​ឥទ្ធិពល​យ៉ាងណា​សម្រាប់​កម្មករ​និង​វិស័យ​កាត់​ដេរ​កម្ពុជា?»។​ សូម​ស្តាប់​កិច្ច​ពិភាក្សា​ទាំង​ស្រុង​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG