ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​-កូរ៉េខាងត្បូង​នឹង​ចុះហត្ថលេខា​ខ្ចីលុយ​ជាង​៤០០​លាន​ដុល្លារ


រូបភាពឯកសារ៖ រដ្ឋាភិបាលកម្ពុជា តំរៀបបំពង់ឡូនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រៀមសម្រាប់ធ្វើប្រព័ន្ធឡូ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
រូបភាពឯកសារ៖ រដ្ឋាភិបាលកម្ពុជា តំរៀបបំពង់ឡូនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រៀមសម្រាប់ធ្វើប្រព័ន្ធឡូ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

ទឹកប្រាក់​ចំនួន​៣៥០លានដុល្លារ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ ប្រព័ន្ធ​ធារាសាស្រ្ត សុខភាព ផ្លូវជនបទ និង​ប្រព័ន្ធ​លូ​បង្ហូរទឹកសម្រាប់​ឆ្នាំ​២០១៦ដល់​២០១៨។

ប្រទេស​កម្ពុជា​នឹង​ចុះហត្ថលេខា​ខ្ចី​ប្រាក់​ពីប្រទេស​កូរ៉េខាងត្បូង​ចំនួនជាង៤០០​លាន​ដុល្លារ​ ដើម្បី​ផ្គត់ផ្គង់​ដល់​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​ជនបទ​ ប្រព័ន្ធ​លូបង្ហូរទឹក​និង​ជួសជុលផ្លូវ​ជាតិ​លេខ​៤៨។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ឱ្យ​ដឹងថាពិធីចុះហត្ថលេខា​នឹង​ធ្វើ​ឡើងនៅថ្ងៃ​អង្គាររវាងលោក​ប្រាក់​សុខុនរដ្ឋមន្ត្រី​ការបរទេសជាមួយ​នឹង​លោក​គីម វ៉នជីន ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា។​

ទឹកប្រាក់​ចំនួន​៣៥០លានដុល្លារ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ ប្រព័ន្ធ​ធារាសាស្រ្ត សុខភាព ផ្លូវជនបទ និង​ប្រព័ន្ធ​លូ​បង្ហូរទឹកសម្រាប់​ឆ្នាំ​២០១៦ដល់​២០១៨។

រីឯ​ប្រាក់កម្ចី​ចំនួន​៦៧.៤៣៤.០០០ដុល្លារ​នឹង​ប្រើ​ប្រាស់​សម្រាប់​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៤៨​ដែល​ភ្ជាប់​ពី​ចំណុច​ផ្លូវបំបែក ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ស្រែអំបិល ឆ្ពោះ​ទៅដល់​ក្រុង​ខេមរភូមិន្ទ ទី​រួម​ខេត្តកោះកុង៕

XS
SM
MD
LG