ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅរមណនីយដ្ឋាន Sunnylands កាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិកបានរៀបចំកម្មវិធីសម្រាប់ឲ្យអ្នកយកព័ត៌មានវ័យក្មេងពីបណ្តាប្រទេសអាស៊ានធ្វើទស្សនកិច្ចនិងយកព័ត៌មាន ពីថ្ងៃទី៩ដល់១៩ខែកុម្ភៈ។ កម្មវិធីនេះបាននាំពួកគេទៅកិច្ចប្រជុំនៅ Sunnylands និងនៅក្រុង San Francisco រដ្ឋ California ក៏ដូចជាធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹកនៅកោះហាវៃផងដែរ។
លោក សៅ ផល និស្ស័យ អ្នកយកព័ត៌មានអាយុ២២ឆ្នាំរបស់សារព័ត៌មានថ្មីៗ (ThmeyThmey) ជាអ្នកយកព័ត៌មានពីកម្ពុជាតែម្នាក់គត់ដែលបានចូលរួមនៅក្នុងកម្មវិធីយកព័ត៌មានអាមេរិក-អាស៊ាននេះ។ លោក សឹង សុផាត នៃ VOA បានសម្ភាសន៍លោក សៅ ផល និស្ស័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅចុងបញ្ចប់នៃកម្មវិធីនេះ អំពីបទពិសោធន៍សំខាន់ៗក្នុងអំឡុងពេលចូលរួមកម្មវិធីយកព័ត៌មាននៅក្រៅប្រទេសនេះ។
រូបថតនៅ Sunnylands៖
នៅសាន់ហ្វ្រាន់ស៊ិស្កូ៖