ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​លក់​ឥណទាន​កាបោន​ដល់​ក្រុម​ហ៊ុន​ Disney ​អាមេរិកាំង


ទិដ្ឋភាព​ពេល​ថ្ងៃ​រៀប​លិច​នៅ​ភ្នំ​ដោះ​ក្រមុំ ខេត្ត​មណ្ឌល​គិរី។

រដ្ឋាភិបាល​កម្ពុជា​បាន​លក់​ឥណទាន​កាបោនក្នុង​ទ្រង់​ទ្រាយ​ធំ​ជា​លើក​ទី​ដំបូង​ពី​តំបន់​អភិរក្ស​សត្វ​ព្រៃ​កែវ​សីម៉ា ដល់​ក្រុមហ៊ុន​កំសាន្ត​អាមេរិកាំង​ Disney។​ នេះ​បើតាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​អង្គការ​អភិរក្ស​សត្វព្រៃ​ WCS​ កាល​ពីថ្ងៃ​សុក្រ។​

ការលក់​ឥណទាន​កា​បោន​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​លើ​ទីផ្សារ​កាបោន​ស្ម័គ្រចិត្ត​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ អង្គការ​ និង​បុគ្គល​នានាចំណាយ​ថវិកា​លើ​សកម្មភាព​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ជាតិ​កាបោន។

ទំហំ​នៃ​ផ្ទៃដី​របស់​តំបន់​អភិរក្ស​សត្វ​ព្រៃ​កែវសីម៉ា មាន​សរុប​ចំនួន​២៩២.៦៩០ហិកតា។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​មិន​បញ្ជាក់​ថា​ តើ​ក្រុមហ៊ុន​ Disney ​នឹង​បង់​ប្រាក់​ប៉ុន្មាន​ដល់​តំបន់​អភិរក្ស​នេះ​ទេ​ ដោយ​គ្រាន់​តែ​បន្ថែម​ថា​ ៥០ភាគរយ​នៃ​ប្រាក់​ចំណូល​ពីការ​លក់​សាធាតុ​កាបោន​នេះ​នឹង​ប្រើ​ប្រាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​កម្មវិធី​អភិវឌ្ឍន៍​នានា​ ដែល​ពួកគេ​ចង់​បាន។ ​តំបន់​នេះ​រងការ​គំរាម​កំហែង​ពី​ការកាប់​បំផ្លាញ​ឈើ​ដោយ​ខុសច្បាប់ និង​ការ​រានដី​កសិកម្ម​ផងដែរ។

រីឯ​ក្រុម​ហ៊ុន​ Disney ​នឹង​ប្រើ​ប្រាស់​ឥណទាន​កាបោន​ដើម្បី​ជា​ការ​បង្ហាញ​ថា​ ខ្លួន​បាន​ចូល​រួម​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ធ្វើ​ឱ្យ​ខូច​ស្រទាប់​បរិស្ថាន៕

XS
SM
MD
LG