ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​គាំទ្រ​សេរីភាព​សារព័ត៌មាន​ទទូច​ឱ្យ​ដោះ​លែង​លោក​ម៉ម សុណង់ដូ


សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៤​ខែ​មិនា​ខាងមុខនេះ។
សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៤​ខែ​មិនា​ខាងមុខនេះ។
វ៉ាស៊ីនតោន៖ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)​និង​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យបាន​ធ្វើ​ការ​អំពាវ​នាវ​នៅ​ថ្ងៃ​សុក្រ​ទាម​ទារ​ឱ្យ​ដោះលែងលោក​ម៉ម សុណង់​ដូ​នាយក​វិទ្យុសំបុក​ឃ្មុំ​ជាបន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ​បន្ទាប់​ពីព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍ បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​បទ​ល្មើសឧក្រិដ្ឋ​ពីរ​ធំៗ​ប្រឆាំង​នឹង​លោក​ គឺបទ​ល្មើស​កុប្បកម្ម​និង​ញុះញង់​ប្រឆាំង​នឹង​រាជការ​សាធារណៈ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​វីអូអេ​ទទួល​បាន​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​បញ្ជាក់​ថា​

«សូម្បី​តែ​ដើមបណ្តឹង​សំខាន់​ក៏​មិន​ទាំង​បាន​បង្ហាញ​មុខ​នៅ​ឯ​សវនាការ​កាត់​ទោស​ផង ហើយ​ក៏​គ្មាន​ភស្តុតាង​ថ្មី​ត្រូវ​បាន​យក​មក​ចោទប្រកាន់​ទេ។​ ដូច្នេះ​ការ​បន្ត​ដាក់​គុក​លោក​ម៉ម សុណង់​ដូ​គឺ​មិនយុត្តិធម៌​ទាល់​តែ​សោះ»។

លោកម៉ម សុណង់​ដូ​ត្រូវ​បាន​តុលាការ​រាជធានី ភ្នំពេញ​កាត់​ទោ​ស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ទាក់​ទង​នឹង​ការបង្រ្កាបយ៉ាង​ឃោរឃៅរបស់​រដ្ឋាភិបាល​លើ​ទំនាស់​ដី​ធ្លី មួយ​នៅ​ខេត្ត​ក្រចេះ។

នៅ ក្នុង​បទសម្ភាស​ជាមួយ​នឹង​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​លោក​ម៉ម សុណង់​ដូ​បាន​បញ្ជាក់​ថា​សេរីភាព​សារព័ត៌មាន​មិន​មាន​ទេ​នៅ​ប្រទេស​កម្ពុជា។ អ្នក​សារព័ត៌មាន​មិន​បាន​បំពេញ​តួរ​នាទី​របស់​ពួកគេ​ដោយ​ត្រឹមត្រូវ​ទេ​ដោយ​សារ​តែ​ពួកគេ​មាន​ការ​ភ័យ​ខ្លាច ហើយ​ឱន​ក្បាល​នឹង​ការគំរាម​កំហែង​ដែល​មាន​តែ​បន្តិច​បន្តួច។ លោក​សុណង់​ដូ​បញ្ជាក់​ថា​លោក​បាន​ធ្វើ​ការ​ងារ​របស់​លោក​ដោយ​ត្រឹម​ត្រូវ​ដោយ​ហេតុ​នោះ ហើយ​លោក​មិន​ធ្វើ​តាម​ចិត្ត​អ្នក​ណា​ម្នាក់​ឡើយ ហើយ​លោក​មិន​មែន​កើត​មក​ដើម្បី​ផ្គាប់​ចិត្ត​នាយករដ្ឋ​មន្ត្រី ណាមួយ​ឡើយ។ លោក​ថា​លោក​ធ្វើ​តាម​តែ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​តែ​ប៉ុណ្ណោះ។

សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៤​ខែ​មិនា​ខាងមុខនេះ។
លោក​ស សូវ៉ាន មេធាវី​របស់​លោក​ម៉ម សុណង់​ដូ​បាន​បញ្ជាក់​ប្រាប់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ថា​៖
«ការសម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​មិន​អាច​ដម្កល់​ទុក​បាន​ទេ ហើយ​កូនក្តី​របស់​ខ្ញុំ​មិន​មាន​ទោស​កំហុស​ក្នុង​ការ​ញុះ​ញង់​អ្វី​ឡើយហើយ​ក្រោយ​ពី​សវនាការ​នៅ​សាលាឧទ្ធរណ៍​គឺ​ត្រូវ​ទម្លាក់​ការ​ចោទ​ប្រកាន់​និង​ដោះលែង​គាត់។ សាលក្រម​ណា​ផ្សេង​ពីនេះ​នឹង​ជា​អំពើ​អយុត្តិធម៌»។ ​
XS
SM
MD
LG