វ៉ាស៊ីនតោន —
សកម្មជនដីធ្លីនៅតំបន់បឹងកក់ដ៏ល្បីឈ្មោះម្នាក់កំពុងធ្វើដំណើរជួបជាមួយនឹងសហគមន៍ខ្មែរនៅតាមរដ្ឋនានាក្នុងសហរដ្ឋអាមេរិកដោយស្នើសុំឱ្យពួកគេធ្វើសកម្មភាពខ្លាំងក្លាថែមទៀតដើម្បីជួយលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងតែធ្លាក់ចុះជាលំដាប់។
អ្នកស្រីទេព វន្នីដែលក៏ជាជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំនៃអង្គការ Vital Voices របស់អាមេរិកាំងផងដែរបានបញ្ជាក់ថា៖
«អ្វីដែលពួកយើងខ្ញុំចង់បានគឺសុំឱ្យបងប្អូនពលរដ្ឋខ្មែរយើងទាំងអស់នៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសជួយជ្រោមជ្រែងនិងធ្វើការសហការគ្នាដើម្បីជំរុញយ៉ាងម៉េចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់នូវការរំលោភសិទ្ធិមនុស្សហើយនឹងផ្តល់នូវយុត្តិធម៌ជូនប្រជាពលរដ្ឋទូទៅទាំងអស់នៅក្នុងប្រទេសកម្ពុជា»។
បញ្ហាធ្ងន់ធ្ងរដែលពលរដ្ឋកំពុងជួបប្រទះគឺការរឹបអូសយកដីធ្លីពីសំណាក់អ្នកមានអំណាចនិងប្រាក់ខែកម្មករតិចតួចដែលពិបាករស់នៅក្នុងជីវភាពថ្លៃថ្នូរនិងការចាប់សកម្មជនសហជីពនិងសកម្មជនដីធ្លីព្រមទាំងកម្មករដាក់ពន្ធនាគារ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ទេព វន្នី។
អ្នកស្រីបានបន្ថែមថា៖ «រដ្ឋាភិបាលកម្ពុជាកំពុងតែដាំក្បាលចុះជាបន្តបន្ទាប់ដោយសារតែមន្ត្រីពួកគាត់ នៅក្រោមឱវាទពួកគាត់ក៏ដូចជាថ្នាក់ដឹកនាំគាត់ផ្ទាល់តែម្តងកំពុងសហការគ្នាប្រព្រឹត្តនូវបទល្មើសខុសច្បាប់កាន់តែធ្ងន់ធ្ងរជាពិសេសក្នុងការប្រើប្រាស់នូវហិង្សាទៅលើប្រជាពលរដ្ឋក៏ដូចជាការបាញ់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងយ៉ាងកម្រោល»។
មានកម្មករយ៉ាងហោចណាស់ចំនួន៤នាក់ត្រូវបានបាញ់សម្លាប់ក្នុងការបង្រ្កាបហិង្សាលើកម្មករដែលតវ៉ាដើម្បីសុំដំឡើងប្រាក់ខែកាលពីដើមខែមករា។ មានមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងការបង្រ្កាបនោះ។ អាជ្ញាធរបានចាប់សកម្មជនសហជីព សកម្មជនដីធ្លីនិងកម្មករចំនួន២៣នាក់ដាក់ក្នុងពន្ធនាគារប៉ុន្តែ ពីរនាក់ក្នុងចំណោមនោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ពួកគេនឹងត្រូវឡើងតុលាការកាត់ទោសនៅ ថ្ងៃទី២៥ខែមេសាខាងមុខនេះ។
អ្នកស្រីទេព វន្នីក៏អំពាវនាវសុំឱ្យប្រទេសម្ចាស់ជំនួយក្នុងនោះ មានសហរដ្ឋអាមេរិកត្រូវចាត់វិធានការដើម្បីជួយដល់ពលរដ្ឋរងគ្រោះទាំងអស់។
«បើសិនជាអន្តរជាតិទាំងអស់នៅតែឱបដៃឈរមើលមិនយកចិត្តទុកដាក់ក្នុងការជំរុញឱ្យតុលាការស្រុកខ្មែរផ្តល់នូវយុត្តិធម៌ដល់ពួកគាត់គឺពួកគាត់អាចនឹងឈានទៅដល់ការបាត់បង់ជីវិតនៅថ្ងៃណាមួយមិនខានទេ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានឈ្មោះថា Human Rights Watch ក៏បានរិះគន់ដល់ស្ថានភាពសិទ្ធិមនុស្សនៅ ក្នុងប្រទេសកម្ពុជាដោយលើកឡើងពីអាជ្ញាធរហាមឃាត់និងបង្ក្រាបការតវ៉ារបស់ប្រជាពលរដ្ឋ។ អ្នកនយោបាយនិងអ្នកសារព័ត៌មានដែលហ៊ានរិះគន់រដ្ឋាភិបាលត្រូវទទួលរងនូវអំពើហិង្សានិងការគំរាមកំហែង៕