ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ដាំស្រូវ​បានជាង២លាន ៦សែន ​ហិកតា


រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (VOA)
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (VOA)

របាយការណ៍​បញ្ជាក់​ថា​ខេត្តបាត់​ដំបង​ដាំ​ស្រូវ​​បាន​ច្រើន​ជាង​គេ គឺ​បាន​ជាង​៣០ម៉ឺន​ហិកតា តាម​ពី​ក្រោយ​ដោយ​ខេត្តបន្ទាយ​មាន​ជ័យ បាន​ចំនួន​ជាង​២៥ម៉ឺន​ហិកតា​គឺ​ប្រហាក់​ប្រែល​នឹង​ខេត្ត​ព្រៃវែង​ដែរ។

ក្នុង​រយៈ​ពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​នេះ ការ​ដាំ​ដុះ​របស់​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេសកម្ពុជា​បាន​ទំហំ​ជាង​ ២លាន​៦សែន ៣​ម៉ឺន ហិកតា។ នេះ បើ​ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម​នៅ​ថ្ងៃ​ចន្ទ​នេះ។

របាយការណ៍​បញ្ជាក់​ថា​ខេត្តបាត់​ដំបង​ដាំ​ស្រូវបាន​ច្រើន​ជាង​គេ គឺ​បាន​ជាង​៣០ម៉ឺន​ហិកតា តាម​ពី​ក្រោយ​ដោយ​ខេត្តបន្ទាយ​មាន​ជ័យ បាន​ចំនួន​ជាង​២៥ម៉ឺន​ហិកតា​គឺ​ប្រហាក់​ប្រែល​នឹង​ខេត្ត​ព្រៃវែង​ដែរ។ ដោយឡែក​ខេត្ត​កំពង់ធំ តាកែវ និង​កំពត ស្ថិត​ក្នុង​ចំណោម​ខេត្ត​ដែលដាំដុះ​ស្រូវ​បាន​ច្រើន​លំដាប់​បន្ទាប់។ រីឯ​ខេត្ត​កែប គឺជា​ខេត្ត​ដែល​បង្ក​បង្កើន​ផល​ស្រូវ​បាន​តិច​ជាង​គេ គឺ​ត្រឹមតែ​ជិត​៣៦០០​ហិកតា ​ប៉ុណ្ណោះ​មក​ដល់​នឹង​ដំណាច់​ខែកញ្ញា​នេះ ដោយសារតែ​ខេត្ត​នេះ​មាន​ផែន​ការ​ដាំដុះ​ស្រូវ​តិច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG