ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស ​៣៤​ នាក់​ទៀត​​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​នោះ​មាន​ខ្មែរ​ ៩​ នាក់​នៅ​ខេត្ត​ព្រះសីហនុ


រូបឯកសារ៖ ពលរដ្ឋកម្ពុជាដែលមានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ធ្វើដំណើរតាមម៉ូតូនៅលើដងវិថីមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ពលរដ្ឋកម្ពុជាដែលមានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ធ្វើដំណើរតាមម៉ូតូនៅលើដងវិថីមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ ៣៤ ​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម ដោយសារ​មាន​ករណី​ឆ្លង​ជា​រៀង​រាល់​ថ្ងៃ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធនេះ ​ឲ្យ​ដឹង​ថា ​មនុស្ស​ ៣៤ ​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍​ «២០ ​កុម្ភៈ» កើន​ទៅ​ដល់ ​៣៧៤ ​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

ក្នុង​ចំណោម​មនុស្ស​ ៣៤ ​នាក់​ ដែល​ឆ្លង​នៅ​ថ្ងៃ​នេះ ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ​ហើយរួមមាន​ជនជាតិ​ខ្មែរ​ ១៥​ នាក់ ដោយក្នុង​ចំណោម​នោះ​ខ្មែរ ​៩ ​នាក់ រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ ការ​ឆ្លងក្នុង​ខេត្ត​នេះ​កើន​ឡើង​ជាបន្ត​បន្ទាប់ ក្រោយ​មាន​ការ​ផ្ទុះ​ឆ្លង​ទ្រង់​ទ្រាយ​ធំ​ នៅ​រាជធានី​ភ្នំពេញ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ ចំនួន​អ្នក​វិជ្ជមាន​កូវីដ​១៩​ ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មាន​ចំនួន​ ៦២ ​នាក់។

គួរ​បញ្ជាក់​ថា ខណៈ​ប្រឈម​នឹង​ការ​ឆ្លង​សហគមន៍​នេះ​ កម្ពុជា​ក៏​កំពុង​បន្តយុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដល់​ក្រុម​ជួរ​មុខ។ កម្ពុជា​មាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ជាង ​៩២​ ម៉ឺន​ដូស គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ ដែល​អាច​ចាក់​មនុស្សបាន​ជាង ​៤៦ ​ម៉ឺន​នាក់៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG