ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២៤​នាក់​ទៀត​ភាគ​ច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឆ្លង​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ ស្ត្រីម្នាក់ពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ស្ត្រីម្នាក់ពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ ២៤ ​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ហើយ​ករណី​ឆ្លង​ចុង​ក្រោយ​នេះ កំពុង​រាល​ដាល​កាន់តែខ្លាំងនៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា មនុស្ស​ ២៤ នាក់​បន្ថែម​ទៀត ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​២០ កុម្ភៈ កើន​ទៅ​ដល់​ ៣៤០​ នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

ក្នុង​ចំណោម​មនុស្ស​ ២៤ ​នាក់​នោះ មាន​ជនជាតិ​ខ្មែរ ៤ ​នាក់ ​និង​ជនជាតិ​វៀតណាម​ ៤ ​នាក់​ផង​ដែរ។ ករណី​ឆ្លងនៅ​ថ្ងៃ​នេះ កើត​ឡើង​ភាគ​ច្រើន​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​ការ​ឆ្លង​កំពុងកើតមានឡើងជា​បន្ត​បន្ទាប់​ ក្រោយ​មាន​ការ​ផ្ទុះ​ឆ្លង​ទ្រង់​ទ្រាយ​ធំ​នៅរាជធានី​ភ្នំពេញ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​មីនា​នេះ ចំនួន​អ្នក​វិជ្ជមាន​កូវីដ​១៩ ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មាន ​៥២ ​នាក់ ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន និង​មាន​ខ្មែរ​១​នាក់។

គួរ​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​នេះ​មក ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ សរុប​ក្នុង​ប្រទេស​កម្ពុជា​ មាន​ចំនួន​ ៨៤៤ ​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១៕

XS
SM
MD
LG