មេដឹកនាំគណបក្សរាជានិយមគឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជា ព្រះរាជបុត្រារបស់សម្តេចឪ បានអះអាងចំថ្ងៃបុណ្យខួប៣ឆ្នាំរបស់ព្រះបិតាព្រះអង្គថា មានស្នាព្រះហស្តធំធេងច្រើនរបស់សម្តេចឪ ដែលពលរដ្ឋខ្មែរចងចាំ រាប់ទាំងឯករាជ្យភាព។
ព្រះអង្គបានលើកយកការបន្តអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលជាក្សត្រមានការគោរពស្រឡាញ់ពីពលរដ្ឋខ្មែរជាច្រើនឲ្យមានការឯកភាពជាតិ ដើម្បីឲ្យអ្នកនយោបាយកម្ពុជាក្នុងគណបក្សជំទាស់ និងគណបក្សកាន់អំណាចគិតពិចារណា ហើយនឹងចាប់ផ្តើមជួបពិភាក្សាគ្នាអំពីបញ្ហាសាមគ្គីជាតិ។
លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសផ្ទាល់ជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅថ្ងៃព្រហស្បតិ៍ នៅដំណាក់របស់ព្រះអង្គនៅរាជធានីភ្នំពេញ ក្រោយពីពិធីបុណ្យបង្សុកូលនៃព្រះរាជពិធីបុណ្យខួបបីឆ្នាំរបស់សម្តេចឪព្រះបរមរតនកោដ្ឋ ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០១២។ តែការអំពាវនាវរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលមានជាប់ទាក់ទងជាសារតាមទូរស័ព្ទជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ ត្រូវបានគណបក្សជំទាស់ ដែលកំពុងមានវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា បានបដិសេធ។ សូមលោកអ្នកស្តាប់កិច្ចសម្ភាសនេះដូចទៅ៖