ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ប្រជារាស្ត្រ​ចំពោះ​ការ​ចូល​ទីវង្គត​របស់​អតីត​ព្រះមហាក្សត្រ


ពលរដ្ឋ​ខ្មែរចូលរួមចែក​រំលែក​ការ​ចូលរួម​មរណទុក្ខ​និង​សេចក្ដី​សោក​ស្តាយ​របស់​ខ្លួន​ដល់​ការ​ចូល​ទីវង្គត​នៃ​អតីត​ព្រះមហាក្សត្រ នរោត្តម​ សីហនុ។​
ពលរដ្ឋ​ខ្មែរចូលរួមចែក​រំលែក​ការ​ចូលរួម​មរណទុក្ខ​និង​សេចក្ដី​សោក​ស្តាយ​របស់​ខ្លួន​ដល់​ការ​ចូល​ទីវង្គត​នៃ​អតីត​ព្រះមហាក្សត្រ នរោត្តម​ សីហនុ។​
ភ្នំពេញ៖ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​អ្នក​ភូមិ​មួយ​ចំនួន​ក្នុងស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​មាន​ចែក​រំលែក​ការ​ចូលរួម​មរណទុក្ខ​និង​សេចក្ដី​សោក​ស្តាយ​របស់​ខ្លួន​ដល់​ការ​ចូល​ទីវង្គត​នៃ​អតីត​ព្រះមហាក្សត្រ នរោត្តម​ សីហនុ។​
ព្រះ​មហា​វីរក្សត្រ​បាន​ចូល​ទីវង្គត​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ច​ន្ទ​ទី១៥ តុលា ឆ្នាំ ២០១២ដោយ​ជំងឺ​គាំងបេះដូង។
​ដើរ​កោងៗ​ ដោយ​មិន​កាន់​ឈើ​ច្រត់​ក្នុង​ពិធីបុណ្យ​ភ្ជំ​នៅ​ថ្ងៃ​ចុង​ក្រោយ​ក្នុង​វត្ត​ស្រះ​ព្រះសង្ឃ​រាជ​ជួន​ ណាត​ ខេត្តកំពង់ស្ពឺ​នៅ​កាល​ពី​ថ្ងៃកន្លង​ទៅ​នេះ អ្នកស្រី​ហ៊យ​ សៀង​ គ្រាន់តែ​ឮដំណឹង​ពី​ព្រះរាជចូល​ទិវង្គត អ្នក​ស្រី​ហាក់ដូចជា​តក់​ស្លុត និង​ស្រក់​ទឹក​ភ្លែ​ក​យំ​ក្តុកក្តួល​ភ្លាមៗ​ដែរ។
«អូ លោក​អើយ​លោក​ ខ្ញុំ​អាណិត​ណាស់។ មក​ចិត្តល្អ​ណាស់​លោក​អើយ។ ខ្ញុំ​នេះ​ហើយ​ដេញ​ឱប​គាត់​តាំងពី​ខ្ញុំ​នៅ​ក្មេង​កូន​ពីរ​កូន​បី។ ឥឡូវ​ស្រាប់តែ​គាត់​សុគត​បាត់​ទៅ​ ខ្ញុំ​អាណិត​ព្រះ​អង្គ​ហ្នឹង​ណាស់​កេរ​អាករ​ដូច​ជា​កេរ​អាករ​គាត់​ទឹកដី​ទាំងអស់»។​
ក្នុង​វ័យ​៨៣​ឆ្នាំ​ អ្នកស្រី​ហ៊​យ​ សៀង​ មានកូន​ទាំងអស់​១១​នាក់។ គាត់​ធ្លាប់​បាន​ទទួល​អំណោយ​ជា​ញឹក​ញាប់​ពី​សម្តេចព្រះ​នរោត្តម​ សីហនុ ចាប់តាំង​ពី​គាត់​មាន​កូន​ទី​២​រហូត​ដល់​កូន​ទី​១១។ អំណោយ​ទាំង​នោះ​រួម​មាន​ក្រមា និង​សម្លៀក​បំពាក់។ ទទួល​អំណោយ​ដោយ​ផ្ទាល់​ពី​ព្រះ​ហ​ស្ថ​របស់​ព្រះ​អង្គ​ បាន​ជួប​ព្រះ​ភ័ក្ត្រ​ដោយ​ផ្ទាល់​ បាន​ទទួល​ភាព​ស្និទ្ធ​ស្នាល​រវាង​ក្សត្រ​ដឹកនាំ​ប្រទេស​និង​ប្រជានុរាស្ដ្រ​នេះ​ហើយ​គឺជា​អនុស្សាវរីយ៍​ដែល​ធ្វើ​ឲ្យ​ អ្នកស្រី​ហ៊​យ​ សៀង​រញ្ជួយ​ចិត្ត។​
«ខ្ញុំ​នៅ​ស្រណោះ​ដែល​គាត់​ចិត្តបាន។ គាត់​ដើរ​ផ្តល់​ដល់​កូនចៅ។ ទៅ​វត្ត​ណា​ក៏​ខ្ញុំ​មក​ វត្ត​ណា​ក៏​ខ្ញុំ​ទៅ​ជួបៗ។ ឮថាស​ម្តេច​យាង​មក​ហើយ​ខ្ញុំ​ទៅ​ចាំ​ទុក​ហើយ។ ទៅ​ចោល​កូន​ចោល​ចៅ​ ដាំបាយ​ទៅ​ចាំ​មើល។ គាត់​ទម្លាក់​ខោអាវ​មក​ទើ​លើ​គុម្ព​ឬ​ស្សី​ក៏​មាន​ដែរ»។
អ្នកស្រី​ហ៊​យ​ សៀង​ អាយុ៨៣​ឆ្នាំ​
​អតីត​ព្រះមហាក្សត្រ​មាន​ព្រះរាជ​ជំងឺ​មហារីក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ព្រះ​អង្គ​បាន​យាង​ទៅ​ព្យាបាល​នៅ​ទីក្រុង​ប៉េ​កាំ​ង​ជា​ប្រចាំ។ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រំលឹក​ពី​ភាព​ទន់ភ្លន់​របស់​ព្រះ​អង្គ។
​លោក​កែវ​ ធឿ​ន​ នៅ​ឃុំ​រកា​កោះ​ ស្រុក​គងពិសី។ លោក​និយាយ​ថា​ លោក​សោកស្តាយ «ភាព​ស្លូត​បូត និង​ចរិត​បុណ្យ​ទាន» របស់​អតីត​ព្រះមហាក្សត្រ។
​អ្នក​ស្រី បាន អិត រស់នៅ​ក្នុង​ឃុំ​រកា​កោះ​នេះ​ដែរ៖ «សោកស្តាយ​ដោយ​គាត់​ខំ​កសាង​ ខំ​បម្រើ​ប្រទេស​ជាតិ»។
បណ្តាញ​ផ្សព្វ​ផ្សាយ​តាម​រលកអាកាស​វិទ្យុ​ និង​ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​ព្រះរាជ​សើយ​ទីវ​ង្គ​ត​នេះ​ជា​បន្តបន្ទាប់។
ការ​សោយ​ទិវង្គត​កើតឡើង​ចំ​ពេល​ដែល​ព្រ​ជា​ពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​ប្រា​ព្ធ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ដែល​ជា​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជំបិណ្ឌ​របស់​ពេល​១៥​ថ្ងៃ​នៅ​ថ្ងៃនេះ។ នៅ​តាម​ទី​វត្ត​មួយ​ចំនួន​ក៏​បាន​ប្រកាស​ផ្សាយ​បន្ថែម​សម្រាប់​ជា​ដំណឹង​ដល់​ពុទ្ធ​បរិស័ទ។​
​ព្រះតេជគុណ​វិសុទ្ធ​ញា​ណោ​ ស៊ីន​ មុនី​ ជា​ព្រះ​ចៅអធិការ​វត្ត​ស្រះ​សម្តេច​សង្ឃរាជ​ជួន​ ណាត​ ខេត្ត​កំពង់ស្ពឺ។​
«សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះរាជ​បិតា​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត​ហ្នឹង។​ព្រះ​អង្គ​ធា្ល​ប់​ជា​ម្លប់​របស់​កូនចៅ​ប្រជាពលរដ្ឋ​ជ្រកកោណ​បាន​សុខសាន្ត។​ ហើយ​សម្តេច​លោក​ប្រកប​ដោយ​ទស្ស​ពិត​រាជធម៌​ លោក​ជួយ​រំលែក​ទុក្ខ​ប្រជាពលរដ្ឋ​បាន​ច្រើន​ លោក​ល្អ​ណាស់»។​
ស្ថានទូត​ប្រចាំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​ចំនួន​ដូចជា​ស្ថានទូត​អា​មេរិក និង​ស្ថានទូត​ចិន​ជាដើម​បាន​ចូលរួម​មរណទុក្ខ​នៃ​សម្តេច​ឪនរោត្តម​ សីហ​នុ​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​តែងតែ​ហៅ​ថា​ជា​ព្រះ​បិតា​ជាតិ​កម្ពុជា​នេះ៕
XS
SM
MD
LG