ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​គូ​ជម្លោះ​អាច​ជួប​ចរចា​គ្នា​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត​និង​ស្រុក


កាល​ពី​ខែ​មេសា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ លោក​ សម រង្ស៊ី​ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រយៈ​ពេល​៤៥​នាទី​​ដើម្បី​រក​វិធីសាស្ត្រ​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​នយោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត។​
កាល​ពី​ខែ​មេសា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ លោក​ សម រង្ស៊ី​ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រយៈ​ពេល​៤៥​នាទី​​ដើម្បី​រក​វិធីសាស្ត្រ​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​នយោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត។​
ការ​ជួប​ចរចា​កម្រិត​ថ្នាក់​ដឹកនាំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​កើត​មាន​សារ​ជាថ្មី​នៅ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ ក្រុម​ប្រឹក្សា​ រាជធានី​ ខេត្ត​ក្រុង​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត។​

លោក​ សុន ឆ័យ​ តំណាង​ក្រុម​ចរចា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ដោយ​មិនបញ្ជាក់​ថា​ជំនួប​គ្នា​នោះ​នឹង​មាន​របៀប​វារៈ​អ្វី​ខ្លះ​ទេ​ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​ជំនួប​នេះ​ទំនង​ជា​នឹង​ធ្វើ​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត។​

លោក​បាន​បញ្ជាក់​ថា៖​ «ចាំ​មើល​រួច​ក្រោយ​បោះ​ឆ្នោត​ប្រហែល​អាច​មាន​ការ​ជួប​គ្នា»។​

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​បែរ​ខ្នង​ដាក់​គ្នា​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣។​

យោង​តាម​លទ្ធផល​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឱ្យ​ដឹង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ។ ​ចំណែក​ឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​ដោយ​សំអាង​ថា​គណបក្ស​ប្រជាជនកម្ពុជា​បាន​ឈ្នះ​ឆ្នោត​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។ ​ហើយ​គណបក្ស​នេះ​បាន​បន្ត​ធ្វើ​មហាបាតុកម្ម​និង​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​

លោក​ ជាម យៀប​ សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ លោក​មិន​ជំទាស់​ការ​ចរចា​ទេ​គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់​ដឹក​នាំកំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្រេច​តែ​ប៉ុណ្ណោះ។​

លោក​សង្ឃឹម​ថា​ជំនួប​លើក​ក្រោយ​នេះ​នឹង​មាន​ផ្លែ​ផ្កា​ជា​វិជ្ជមានកុំ​ឱ្យ​ដូច​ជំនួប​លើក​មុនៗ​គ្មាន​បាន​លទ្ធផល​អ្វីទាំង​អស់។​

លោក​និយាយ​ថា៖ ​«គណបក្ស​ប្រជាជន​កម្ពុជា​មានសុឆន្ទៈ​ថា​នឹង​បើក​ជើង​មេឃ​ទូលាយ​ (Open the Sky) ​ឱ្យ​CNRP​ នៅ​ពេល​ណា​ក៏​បាន​ដែរ​យ៉ាង​ណា​ក៏​ដោយ​ក៏ប៉ុន្តែ​ដល់​អត់​មាន​ផល​គឺ​អស់​សង្ឃឹម​គឺ​ថា​ខក​ចិត្ត»។​

កាល​ពី​ខែ​មេសា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ លោក​ សម រង្ស៊ី​ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រយៈ​ពេល​៤៥​នាទីដើម្បី​រក​វិធីសាស្ត្រ​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​នយោ​បាយ​ក្រោយ​ការ​បោះ​ឆ្នោត។​

មេដឹក​នាំ​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ជាច្រើន​ចំណុច។​ក៏ប៉ុន្តែ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោតឡើង​វិញហាក់​បី​ដូច​ជា​នៅ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ។​

គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បាន​កំណត់​ថ្ងៃ​បោះឆ្នោត​ឡើង​វិញ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨។ ​ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ខែកុម្ភៈ​ឆ្នាំ​២០១៦។​ចំណុច​មិន​ត្រូវ​គ្នា​លើ​ថ្ងៃ​បោះ​ឆ្នោត​ឡើង​វិញ​នេះ​បាន​ធ្វើ​ឱ្យគណបក្ស​គូរ​ជម្លោះ​ទាំង​ពីរ​នៅបន្ត​បែរ​ខ្នង​ដាក់​គ្នា​នៅ​ឡើយ។​

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​រួច​ហើយ​លើ​ការ​កំណែ​ទម្រង់​សមាសភាព​គជប​និង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ស្ថានីយ​ទូរទស្សន៍​និង​វិទ្យុ​របស់​ខ្លួន​មុន​នឹង​គណបក្ស​នេះ​សម្រេច​ចូល​រួម​ប្រជុំ​រដ្ឋ​សភា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG