ភ្នំពេញ —
នៅពេលដែលនាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន តាន់ យុង (Nguyen Tan Dung) កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានបង្ហាញជំហរដ៏គួរឲ្យភ្ញាក់ផ្អើលងាកទៅរកប្រទេសចិន។
លោកបានថ្លែងថា៖ «យើងគាំទ្រចិនពេញទំហឹងដើម្បីការពារឯកភាពជាតិ បូរណភាពទឹកដីប្រទេសចិនប្រឆាំងយួនឈ្លានពាន»។
ប្រមុខដឹកនាំគណបក្សជំទាស់បានប្រកាសជំហរនេះជាបន្តបន្ទាប់ចំពោះមុខសកម្មជនគាំទ្រនយោបាយរបស់ខ្លួននៅក្នុងខេត្តសៀមរាបនិងនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី១០និងទី១២ខែមករានេះ គឺស្របពេលដែលនាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា។ ទស្សនកិច្ចដែលបានបញ្ចប់កាលពីថ្ងៃអង្គារម្សិលមិញនេះ។
នេះគឺជាសារលើកដំបូងរបស់មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលដែលទំនងមិនមែនជាការជ្រើសរើសពេលវេលាដោយចៃដន្យក៏ប៉ុន្តែគឺជាសារដែលកើតឡើងស្របពេលដែលប្រមុខគណបក្សជំទាស់បំផុសគំនិតជាតិនិយមទាក់ទងនឹងបូរណភាពទឹកដី បញ្ហាព្រំដែននិងអន្តោប្រវេសន៍វៀតណាមជាដើមហើយសារនេះកើតឡើងដំណាលគ្នានឹងជម្លោះនយោបាយនៅក្នុងប្រទេសដែលដោះមិនទាន់ចេញចាប់ពីក្រោយការបោះឆ្នោតខែកក្កដាដែលគណបក្សជំទាស់តែងតែស្តីបន្ទោសថាប្រទេសវៀតណាមជាជន្ទល់អំណាចដ៏រឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា។
លោកសម រង្ស៊ី សំឡឹងឃើញថាឥទ្ធិពលរបស់ប្រទេសចិនអាចជួយបំបែកច្រកពីភាពជាប់គាំងនយោបាយនៅក្នុងពេលនេះបានដោយលោកសំអាងថាទាំងគណបក្សប្រជាជនកម្ពុជាទាំងគណបក្សសង្គ្រោះជាតិរបស់លោកគោរពប្រទេសចិនដែលជាមហាអំណាចក្នុងតំបន់ផងនិងជាមហាអំណាចពិភពលោកមួយផង។
លោកសម រង្ស៊ី ពន្យល់ទៅកាន់សកម្មជននយោបាយដែលភ្ញាក់ផ្អើលថាការគាំទ្រប្រទេសចិនគឺជាកេរ្តិ៍ដំណែលនយោបាយពីអតីតព្រះមហាក្សត្រសម្តេចឪនរោត្តម សីហនុ។
«អ្វីដែលគណបក្សសង្គ្រោះជាតិអនុវត្តទាំងក្នុងប្រទេសទាំងក្រៅប្រទេសគឺតាមព្រះរាជតម្រិះរបស់ព្រះករុណាសម្តេចព្រះនរោត្តមសីហនុ កាលព្រះអង្គនៅមានព្រះជន្មចាប់តាំងពីសង្គមរាស្ដ្រនិយម»។
ព្រះមហាវីរក្សត្រដែលគេបានឃើញពីចំណងមិត្តភាពយ៉ាងស្និទ្ធស្នាលជាមួយប្រទេសចិនហើយព្រះអង្គបានចាត់ទុកប្រទេសចិនគឺជាមហាមិត្ត។
ប៉ុន្តែលំនាំនយោបាយរបស់គណបក្សសង្គ្រោះជាតិរយៈពេលចុងក្រោយហាក់ដូចជាមិនបានស្ថិតតាមដានផ្លូវនយោបាយទៅរកចិនដែលមានរបបដឹកនាំបែបកុម្មុយនិស្តនោះឡើយ ផ្ទុយទៅវិញគឺជាលំអាននយោបាយដែលជាក់ស្តែងកៀកទៅខាងលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក។
លោកសម រង្ស៊ី បង្វិលភាពបត់បែនក្នុងនយោបាយនេះជុំវិញការការពារបូរណភាពទឹកដីជាពិសេសប្រឆាំងប្រទេសវៀតណាម។ សារនយោបាយនេះហើយដែលបានចាក់ចំបេះដូងអ្នកបោះឆ្នោតនាពេលកន្លងមក។
«ផលប្រយោជន៍ប្រទេសចិនស្របទៅនឹងអធិបតេយ្យភាពប្រទេសយើង។ បើយួនលេបខ្មែរបានគឺយួនកាន់តែខ្លាំង យួនរករឿងចិនកាន់តែខ្លាំង។ដូច្នេះដើម្បីចិនការពារផលប្រយោជន៍គេកុំឲ្យយួនមានកម្លាំងខ្លាំងពេក កុំឲ្យយួនទៅរករឿងគេគឺចិនត្រូវតែការពារស្រុកខ្មែរកុំឲ្យយួនលេបស្រុកខ្មែរបាន។ នេះហើយគឺជាផលប្រយោជន៍យើងធ្វើយ៉ាងណារកកម្លាំងដើម្បីជួយទប់កុំឲ្យយួនលេបស្រុកខ្មែរយើងបាន»។
លោកសម រង្ស៊ី បានផ្តោតការគាំទ្រប្រទេសចិនជាពិសេសទាក់ទងនឹងជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូងដែលវៀតណាមត្រូវដណ្តើមកាន់កាប់កោះជាមួយប្រទេសចិន។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យយល់ថាការបង្ហាញជំហរការទូតជាមួយប្រទេសចិនរបស់គណបក្សសង្គ្រោះជាតិក្នុងចេតនាមួយជួយរកការដោះស្រាយវិបត្តិនយោបាយក្នុងស្រុកក្នុងពេលនេះ។លោកគូសបញ្ជាក់ថាចិនមានតួនាទីសំខាន់សម្រាប់ប្រទេសខ្មែរទាំងខាងសេដ្ឋកិច្ចនិងនយោបាយ។
ទោះជាយ៉ាងណាលោកបណ្ឌិតឡៅ ម៉ុងហៃ យល់ថាការងាកទៅរកប្រទេសចិនដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាមិនគួរនឹងធ្វើនោះទេ។
«ខ្ញុំថាមិនបានការអ្វីទេ។ គេមិនគួរទៅរកចិនឲ្យជួយដោះស្រាយនោះទេ។ យើងមានយន្តការក្នុងស្រុករួចហើយ»។
បន្ថែមពីនោះទៀត អ្នកវិភាគនយោបាយដដែលគិតថាជំហរទៅរកប្រទេសចិនសម្រាប់គណបក្សសង្គ្រោះជាតិមិនគួរជាក្លាយជាការភ្ញាក់ផ្អើលនោះទេ។
«មិនមានអ្វីប្លែកសម្រាប់គណបក្សមួយដែលឈ្នះឆ្នោតច្រើនដែរនោះគឺត្រូវមានគោលជំហរពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិរវាងប្រទេសកម្ពុជានិងប្រទេសដទៃទៀតក្នុងពិភពលោក»។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានសម្តែងចេញឲ្យឃើញអំពីជំហរទៅកាន់ប្រទេសចិនក្នុងជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូងក្នុងអំឡុងពេលដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំ២០១២។
ប៉ុន្តែបញ្ហាដែលគួរកត់សម្គាល់នោះគឺថាក្រុមប្រជាពលរដ្ឋមួយចំនួនបានចោទសួរដោយត្រង់ទៅមេដឹកនាំគណបក្សសង្គ្រោះជាតិអំពីទំនោរទៅរកប្រទេសចិនកាលពីចុងសប្តាហ៍មុននៅក្នុងខេត្តបាត់ដំបង។
មួយវិញទៀតដោយសារតែគណបក្សជំទាស់បង្ហាញភាពស្និទ្ធស្នាលជាមួយប្រទេសលោកខាងលិចច្រើនជាង ជាពិសេសជាមួយសហរដ្ឋអាមេរិក វាទំនងជាអាចជាបច្ច័យមួយផ្នែកដែលអាចបង្កឡើងដោយការងាកទៅកាន់ប្រទេសចិនលើបញ្ហាបូរណភាពទឹកដីនិងការស្វែងរកឥទ្ធិពលពីប្រទេសចិននេះ។
មួយវិញទៀតក៏ជាសញ្ញាមួយដែលអាចជាការកត់សម្គាល់ថាជំហរនៃប្រទេសលោកខាងលិចមិនបានជួយទម្លុះវិបត្តិនយោបាយនៅកម្ពុជាឲ្យបានឆាប់។
លោកបណ្ឌិតឡៅ ម៉ុងហៃ មើលឃើញផ្សេងពីនេះ។លោកបញ្ជាក់ថាជំហររបស់គណបក្សជំទាស់ទៅរកប្រទេសចិនក្នុងពេលនេះគ្រាន់តែជាចំណិតមួយនៃនយោបាយប៉ុណ្ណោះហើយវានឹងមិនអាចបង្កឲ្យមានភាពល្អក់កករក្នុងនយោបាយការបរទេសរបស់បក្សនេះជាមួយប្រទេសផ្សេងទៀតនោះទេដោយឡែកជំហរនេះក៏នឹងមិនជះឥទ្ធិពលអាក្រក់ដល់ទឹកចិត្តអ្នកគាំទ្រនយោបាយប្រឆាំងនោះដែរ។
មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រាំរូបដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទាក់ទងចាប់តាំងពីថ្ងៃអង្គារមកមិនអាចភ្ជាប់ទំនាក់ទំនងបានទេ៕