ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​រិះគន់​​គម្រោង​លោក​ហ៊ុន សែន​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម


Unos 300 venezolanos se reunieron hoy en Caracas para protestar por el año que lleva encarcelado el líder opositor Leopoldo López. [Foto: Alvaro Algarra, VOA]
Unos 300 venezolanos se reunieron hoy en Caracas para protestar por el año que lleva encarcelado el líder opositor Leopoldo López. [Foto: Alvaro Algarra, VOA]
មន្ត្រី​គណបក្ស​ជំទាស់​បាន​រិះគន់​មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​ថា ​បញ្ហា ជាប់​គាំង​នយោបាយ​ក្នុង​ប្រទេស​ជារឿង​បន្ទាន់​ដែល​គួរ​ដោះស្រាយ​ឲ្យបាន​ តែ មិនមែន​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម​ ឬ​ការ​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ទ្វេភាគី​នោះ​ទេ។​

លោក​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាដែល​គ្រប់គ្រង​ប្រទេស ​បាន​ដាក់​គម្រោង​ការ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​ចំនួន​បី​ថ្ងៃ​ក្នុង​ប្រទេស​វៀតណាម​ចាប់​ពីថ្ងៃ​ទី​២៦​ធ្នូ ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ជា​ច្រើន​រវាង​ប្រទេស​ទាំងពីរ។​ តែ​គណបក្ស​ជំទាស់​វិញ​បាន​ថ្លែង​ថា​ បញ្ហា​បន្ទាន់​សម្រាប់​ប្រទេស​ជាតិ​ពេលនេះ​គឺ​ការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ដែល​ប្រជា​ពលរដ្ឋ​កំពុង​តែ​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដែល​ធ្វើឲ្យ​មាន​ការ​ជាប់គាំង​នយោបាយ​ក្នុង​ប្រទេស​ ហើយ​ភាព​ស្របច្បាប់​របស់​សភា​ និង​រដ្ឋាភិបាល​ថ្មី​មិនត្រូវ​បាន​ទទួល​ស្គាល់​ដ៏​ទូលំទូលាយ ​តែ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ ឬ​ក៏​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​នានា​មិន​មែន​ជារឿង​អទិភាព​ទេ។​

នេះជា​ការ​អះអាង​របស់​លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។​
«រឿង​កិច្ច​សហ​ប្រតិបត្តិ​ការ​ចេះតែ​ធ្វើហើយ​ ធ្វើតាំង​តែពី​យូរយារ​ណាស់​មក​ហើយ។​ តែអ្វី​ដែល​យើង​ចាំបាច់​ត្រូវធ្វើ​នៅ​ពេល​នេះ​គឺ​បញ្ហា​ជាប់គាំង​នយោបាយ។​ បើសិន​ជា​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ​ទេ​ វា​នឹង​ឈាន​ទៅ​រក​ វិបត្តិ​សង្គម។ ​ហើយ​បើ​កាលណា​ឈាន​ទៅ​រក​វិបត្តិ​សង្គម​ហើយ​នោះ​គឺធ្វើ​ឲ្យ​ ប្រទេស​ជាតិ​យើង​នឹង​ធ្លាក់​ទៅ​ក្នុង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ដោះស្រាយ​ បាន»។​

លោក​បាន​ស្នើ​សុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ពិចារណា​ឡើង​វិញ។​ លោក​ថ្លែង​ថា​ អ្វី​ដែល​គណបក្ស​ជំទាស់​ទាមទារ​ចុង​ក្រោយ​ក្នុង​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ពីក្រុម​ប្រជា​ពលរដ្ឋ​ដ៏ច្រើន​លើស​លុប​នោះ​ គឺ​ថា ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់​សើរើ​ ស៊ើប​អង្កេត​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ទេ​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ​ជាមួយ​នឹង​ការ​រៀបចំ ​គ.ជ.ប.​ឯករាជ្យ​មួយ។​ លោក​យឹម សុវណ្ណ​បាន​អះអាង​ថា​ ការ​ធ្វើ​យ៉ាង​ដូច្នេះ​ជា​វិធី​សមរម្យ​បំផុត​ដែល​បញ្ចប់​បញ្ហា​បាតុកម្ម ​និង​បញ្ហា​ក្នុង​សង្គម។​

«ហើយ​ឥឡូវនេះ​ ឆ្លៀត​ពេល​ដែល​ស្ថាន​ការណ៍​កំពុងតែ​ពុះ​កញ្ជ្រោល​ ហើយ​ជា​ ពិសេស​បាតុករ​កំពុង​តែ​ងើប​ឡើង​កាន់តែ​ច្រើន​ឡើងៗ​ ដើម្បើ​ទាមទារ​ឲ្យ​មាន​ការ​ បោះឆ្នោត​ឡើង​វិញ​នោះ​ គឺ​ក្រោយ​ពី​ឃើញ​ថា​ មាន​ចរន្ត​បាតុករ​ដ៏​ខ្លាំងក្លា​បែប​នេះ​ ស្រាប់តែ​លេច​ឮ​អំពី​ទស្សនកិច្ច​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម។​ រឿង​នេះ​យើង​មិន​ចោទ​ប្រកាន់​យ៉ាង​ម៉េច​ទេ​ តែ​ហាក់​បី​ដូច​ជា​ដើរ​ស្រប​ពេក​ទៅ​នឹង​ស្ថាន​ការណ៍​នយោបាយ​ដែល​កំពុង​វិវត្តនៅ​ក្នុង​ប្រទេស​កម្ពុជា»។​

តែ​លោក​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​មួយរូប​ ​និង​ជា​រដ្ឋ​លេខាធិការ​ទីស្តីការ​ គណៈ​រដ្ឋមន្ត្រី ​បាន​អះអាង​ថា​ ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​ទស្សនកិច្ច​ដើម្បី​ពង្រឹក​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ ជា ធម្មតា​រវាង​ប្រទេស​ជិតខាង​គឺ​ជា​ប្រក្រតីភាព​របស់​រដ្ឋាភិបាល។​

«អាស្រ័យ​ហេតុដូច្នេះ ​ការងារ​ដែល​កំពុងតែ​មាន​ចម្រូង​ចម្រាស​នៅ​ក្នុង​ប្រទេស​ កម្ពុជា​គឺជា​ការងារ​ផ្ទៃ​ក្នុង​សុទ្ធសាធ​ ហើយ​មិន​អាច​ប៉ះពាល់​ ឬ​ក៏​មិន​មាន​ឥទ្ធិពល​ ប៉ះពាល់​ដល់​ការងារ​ទំនាក់​ទំនង​ការ​បរទេស​នោះ​ទេ។​ តាម​ទម្លាប់​គឺ​រាជរដ្ឋា ភិបាល​ធ្វើ​អ្វី​តាម​ច្បាប់​តម្រូវ​ អ្វីដែល​ជា​គោល​នយោបាយ​តាមច្បាប់​រដ្ឋ​ធម្មនុញ្ញ។​

បើសិន​ណា​ជា​មាន​ការ​ចរចា​ណាមួយ ​មាន​ការ​ចុះហត្ថ​លេខា​ណាមួយ​ ដែល​ វា​ប៉ះពាល់​ដល់​បន្ទុក​ប្រជាជាតិ​ សភា​ជា​អ្នក​ឆ្លើយតប​ក្នុង​ការ​ផ្តល់​សច្ចាប័ន​ក្នុង​ ការ​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន»។​

លោក​ផៃ ស៊ីផាន​បាន​បន្ថែម​ទៀត​អំពី​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​វៀតណាម​ថា៖ «បច្ចុប្បន្ន​នេះ​ ប្រទេស​ជុំវិញ​ស្ថិត​ក្នុង​កម្រិត​ប្រទេស​ភាពជា​ដៃគូ​ក្នុង​ការ​ពង្រឹង​ សន្តិសុខ​ជាតិ​រវាង​គ្នា​និង​គ្នា​ ហើយ​នឹង​ការ​ពង្រឹង​វឌ្ឍនភាព​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជ​កម្ម។​ ដូច្នេះ​គ្មាន​ប្រទេស​ណាមួយ​ដែល​មាន​ទិស​ដៅ​ ឬ​យើង​ចាត់​ទុក​ថា​ ជា​សត្រូវ​ជាមួយ​យើង​ ឬ​ជា​ការ​រំខាន​ដល់​សន្តិសុខ​ជាតិ​របស់​យើង»។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ពិភាក្សា​បញ្ហា​ទ្វេភាគី​ ជាមួយ​សមភាគី​របស់​លោក​គឺលោក​ ង្វៀន តាន់យ៉ុង​នៃ​ប្រទេស​វៀតណាម​និង​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​លើកិច្ច​ព្រម​ព្រៀង​ជាច្រើន ​រួមទាំង​កិច្ច​ព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​ កិច្ចព្រម​ព្រៀង​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន​ និង​កិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន​ បញ្ហា​អប់រំ​ ព័ត៌មាន ​និង​ប៉ូលិស​ជាដើម។​ លោក​ហ៊ុន សែន​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​គណបក្ស​កំម្មុយ​នីស្ត​វៀតណាម​ជា​ច្រើន​ទៀត។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ភីធ័រតាន់ កែវ ​(Peter Tan Keo)​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​រដ្ឋ​ម៉ាស្សាឈូសេតស៍​ ស.រ.អា.​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​កម្ពុជា​ពេល​នេះ​ព្យាយាម​បំពេញ​មុខងារ​តាម​ធម្មតា​ ទោះបី​ជា​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​ដោយ​ធ្វើឲ្យ​មាន​ប្រផ្នូល​មិនល្អ​សម្រាប់​ទំនុក​ចិត្ត​ជា​សាធារណៈ​ និង​ពាណិជ្ជកម្ម​ក្តី។​

«យើង​មិន​អាច​រំពឹង​ថា​ រដ្ឋាភិបាល​បិទទ្វារ​ទាំងស្រុង​នោះទេ​ ព្រោះ​ថា​ នោះ​ជា​រឿង​ដ៏​អាក្រក់​សម្រាប់​ប្រទេស។​ តែជាមួយ​គ្នានេះ​ដែរ ​មេដឹកនាំ​មកពី​គណបក្ស​ទាំង​ពីរ​ត្រូវតែ​ស្វែងរក​លក្ខខណ្ឌ​ចរចា​ដ៏​សមរម្យ​នានា​ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ​នេះ»។​

លោក​ទទួល​ស្គាល់​ថា​ នឹង​មាន​ការ​វិភាគ​ខុស​គ្នា​ច្រើនឡើង​ចំពោះ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ប្រទេស​វៀតណាម​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ឆ្នាំ​នោះ៕
XS
SM
MD
LG