ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​និយាយ​ថា កម្ពុជា​ត្រូវ​ការ​កំណែ​ទម្រង់​នយោបាយ​ដើម្បី​ទទួល​បាន​ភាពជឿជាក់​ឡើង​វិញ


ពី​ឆ្វេង​ទៅ​ស្តាំ៖ អ្នកនាង Olivia Enos អ្នកវិភាគគោល​នយោបាយ​នៃ​មូលនិធិ Heritage លោក អៀ សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យOccidental College លោក Lee Morgenbesser ជំនួយ​ការសាស្ត្រាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យGriffith University និង លោកBrian Eyler នាយក​កម្មវិធី​
ពី​ឆ្វេង​ទៅ​ស្តាំ៖ អ្នកនាង Olivia Enos អ្នកវិភាគគោល​នយោបាយ​នៃ​មូលនិធិ Heritage លោក អៀ សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យOccidental College លោក Lee Morgenbesser ជំនួយ​ការសាស្ត្រាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យGriffith University និង លោកBrian Eyler នាយក​កម្មវិធី​

វាគ្មិន​ក្នុង​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ឯ​អង្គការ​ស្រាវជ្រាវ​ Heritage Foundation (ឬ​មូនិធិ​បេតិកភណ្ឌ) បាន​និយាយ​ថា សភា​ជាតិ ​ដែល​មាន​គណបក្ស​តែ​មួយ​នោះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​​របស់​ប្រជាជន​កម្ពុជា ដែល​ចង់​ឃើញ​ប្រព័ន្ធ​ពហុបក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នោះ​ទេ។

ក្រុម​អ្នក​វិភាគ​អន្តរជាតិ​មួយ​ចំនួន ដែល​បាន​ប្រជុំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ កាល​ពី​សប្តាហ៍​មុន និយាយ​ថា ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ​មិន​បាន​តំណាង​ឲ្យ​ឆន្ទះ​របស់​ប្រជាជន ក្រោយ​ពី​មាន​ការហាម​ឃាត់​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នោះ។

វាគ្មិន​ក្នុង​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ឯ​អង្គការ​ស្រាវជ្រាវ​ Heritage Foundation (ឬ​មូនិធិ​បេតិកភណ្ឌ) បាន​និយាយ​ថា សភា​ជាតិ ​ដែល​មាន​គណបក្ស​តែ​មួយ​នោះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈរបស់​ប្រជាជន​កម្ពុជា ដែល​ចង់​ឃើញ​ប្រព័ន្ធ​ពហុបក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជានោះ​ទេ។

លោក Lee Morgenbessor សាស្រ្តាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ Griffith ក្នុង​ប្រទេស​អូស្រ្តាលី​ បាន​ប្រាប់​អ្នក​ចូល​រួម​ថា៖

«វា​មិន​តំណាង​ឲ្យ​អ្វី​ដែល​ហៅ​ថា​ប្រជាធិបតេយ្យ​បែប​ពហុបក្ស​នោះ​ទេ។ ខ្ញុំ​មាន​ន័យ​ថា នៅ​ក្នុង​ប្រជាធិបតេយ្យ​បែប​ពហុបក្ស អ្នក​មាន​សំឡេង​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សភា។ អ្នក​នឹងត្រូវ​គេ​អនុញ្ញាត​ឲ្យ​ជំទាស់​ទៅ​នឹង​អ្វី​មួយ​ដែល​អ្នក​មិន​ពេញ​ចិត្ត​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​បែប​ពហុបក្ស»។

វាគ្មិន​នៅ​ឯ​វេទិកា​ដែល​បាន​រៀបចំ​ដោយ​មូលនិធិ Heritage Foundation និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​កែ​លម្អ​របៀបវារៈ​នយោបាយ​បច្ចុប្បន្ន​របស់​ខ្លួននេះ និង​រួម​បញ្ចូល​សំឡេង​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្ថាប័នប្រជាធិបតេយ្យរបស់​កម្ពុជា។

អ្នក​នាង Olivia Enos ដែល​ជា​អ្នក​វិភាគ​គោល​នយោបាយ​នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​នៃ​មូលនិធិ​ Heritage Foundation បាន​ប្រាប់​ VOA ​ថា៖

«រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ផ្តល់​សំឡេង​និង​លំហ ឲ្យ​ទៅ​គណបក្ស​ប្រឆាំង​ផ្សេងៗ​ទៀត។ ប៉ុន្តែ សំឡេង​របស់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​ត្រូវ​បាន​បំបិទ​ទាំង​ស្រុង»។

លោក អៀ សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យOccidental College និយាយ​នៅ​ឯ​មូលនិធិ Heritage កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨។ (ស្រេង លក្ខិណា/VOA)
លោក អៀ សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យOccidental College និយាយ​នៅ​ឯ​មូលនិធិ Heritage កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨។ (ស្រេង លក្ខិណា/VOA)

លោក អៀ សុផល ដែល​ជា​សាស្ត្រាចារ្យ​នៅ​ឯ​មហាវិទ្យាល័យ Occidental College នៅ​ឯ​ទីក្រុង Los Angeles បាន​ថ្លែង​ប្រាប់ VOA ​ថា រដ្ឋាភិបាល​ថ្មី​គួរតែ​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ​ដែល​ឲ្យ​ផល​ដល់​មនុស្ស​គ្រប់គ្នា។

លោក​បាន​ពន្យល់​ថា៖

«ខ្ញុំ​គិត​ថា​ កំណែ​ទម្រង់​គួរ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេដ្ឋកិច្ច​មាន​ប្រសិទ្ធិផល​កាន់​តែ​ខ្លាំង កាត់​បន្ថយ​អំពើ​ពុក​រលួយ។ ប្រសិន​បើ​បច្ចុប្បន្ន​នេះ​អ្នក​បាន​ទទួល​តំណែង​របស់​អ្នក​ហើយ ហើយ​អ្នក​មិន​ចង់​បាត់​បង់​អ្វី​ដែល​អ្នក​មាន​នោះ​ទេ អ្នក​គួរ​តែ​គិត​គូរ​ពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។

អ្នកនាងOlivia Enos ជា​អ្នកវិភាគ​គោល​នយោបាយ​នៃ​មូលនិធិ Heritage។ (ស្រេង លក្ខិណា/VOA)
អ្នកនាងOlivia Enos ជា​អ្នកវិភាគ​គោល​នយោបាយ​នៃ​មូលនិធិ Heritage។ (ស្រេង លក្ខិណា/VOA)

អ្នក​នាង Enos បាន​និយាយ​ថា រដ្ឋាភិបាល​គួរ​ស្តាប់​សំឡេង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន​កម្ពុជា អំពី​បញ្ហា​សង្គម​ដូច​ជា​វិសមភាព​ក្នុង​ប្រទេស​កម្ពុជា​ជា​ដើម។

អ្នក​នាង​បាន​ប្រាប់​ថា៖

«ប៉ុន្តែ​កត្តា​នេះ​អាច​កើត​មាន​ឡើង​ប្រសិន​បើ​កំណែ​ទម្រង់​នឹង​ត្រូវ​ធ្វើ​នៅ​កម្ពុជា។ ហើយ​កំណែ​ទម្រង់​នោះ​គួរ​តែ​ផ្តល់​សំឡេង​ទៅ​អង្គការ​សង្គម​ស៊ីវិល ប្រជាជន​កម្ពុជា និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន ដែល​នឹង​មិន​មាន​លំហ​នៃ​ការ​បញ្ចេញ​មតិ​យោបល់»។

លោក Morgenbesser បាន​ប្រាប់​ VOA ថា សុចរិតភាព (ឬ​ឯករាជ្យភាព) ​នៃ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា គួរ​តែ​ជា​ចំណុច​ស្នូល​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​សម្រាប់​រដ្ឋាភិបាល​ថ្មី ប្រសិន​បើ​ពួកគេ​ចង់​ទទួល​បាន​ភាព​ជឿ​ជាក់​សារ​ជា​ថ្មី។

លោក​បាន​ប្រាប់​ថា៖

«ខ្ញុំ​គិត​ថា​ ពួកគេ​គួរ​តែ​អាន​អនុសាសន៍​របស់​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ដែល​បាន​ផ្តល់​ឲ្យ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក អំពី​ការ​កែ​លម្អ​សុចរិតភាព​នៃ​ការ​បោះឆ្នោត ជា​ពិសេស​ជុំវិញ​បញ្ហា​ជា​ច្រើន​ដូច​ជា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ការ​ទិញ​សន្លឹក​ឆ្នោត​ជា​ដើម»។

អ្នក​នាង Enos បាន​និយាយ​ថា ភាគី​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស គួរ​តែ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស។

អ្នកនាង Enos បាន​និយាយ​ថា៖

«មិន​មាន​លំហ​សម្រាប់​សំឡេង​ប្រឆាំង​ទេ មាន​កន្លែង​តិច​តួច​ណាស់​សម្រាប់​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាជន​កម្ពុជា​ដើម្បី​បញ្ចេញ​ការ​យល់​ឃើញ​របស់​ពួកគេ។ បញ្ហា​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។ ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​១៩៩១​នោះ បាន​ប្តេជ្ញា​ក្នុង​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធានា​ឲ្យ​មាន​លិទ្ធិ​ប្រជាធិបតេយ្យ​ប្រសិន​បើ​បាន​ការ​ដើរ​ថយក្រោយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG