ដោយ៖ វីអូអេខ្មែរ
ប្រទេសកូរ៉េខាងត្បូងបានផ្តួលកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិដោយបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រទេសកូរ៉េខាងត្បូងទទួលបានសំឡេង គាំទ្រ១៤៩ទល់នឹង៤៣សំឡេងដែលកម្ពុជាបានទទួលពីប្រទេសសមាជិកដែលចូលរួមបោះឆ្នោតចំនួន១៩២ នៅក្នុងការបោះឆ្នោតជុំទីពីរដែលជាជុំផ្តាច់ព្រាត់។
មានប្រទេសចំនួនបីគឺកូរ៉េខាងត្បូង កម្ពុជានិងប៊ូតង់បានដាក់បេក្ខភាពប្រកួតសម្រាប់អាណត្តិរយៈពេលពីរឆ្នាំដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៣ដល់២០១៤។
ក្នុងជុំទីមួយកូរ៉េខាងត្បូងទទួលបានសំឡេង១១៦ កម្ពុជាបាន៦២ និងប៊ូតង់បាន២០ដែលធ្វើឱ្យប្រទេសនេះមិនអាចចូលរួមប្រកួតជុំទីពីរបាន។
សមាជិកមិនអចិន្ត្រៃយ៍ថ្មីបានជាប់ឆ្នោតក្នុងការបោះឆ្នោតលើកនេះគឺកូរ៉េខាងត្បូង អូស្រ្តាលី លុចហ្ស៊ំបួរ រ្វ៉ាន់ដា និងអាហ្សង់ទីន។