ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​គណបក្ស​កាន់​អំណាច​អនុម័ត​ច្បាប់​អង្គការ​​​


មន្ត្រី​ប៉ូលិស​បិទ​ផ្លូវ​​ខណៈ​ដែល​​បាតុករ​​ហែរ​ក្បួន​ទៅ​កាន់​រដ្ឋសភា​ជាតិ​កម្ពុជា ក្នុង​អំឡុង​ការ​តវ៉ា​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ កាល​ពី​ថ្ងៃ​ច័ន្ទ ប្រទេស​កម្ពុជា​បាន​​អនុម័ត​​ច្បាប់​ដ៏​ចម្រូងចម្រាស​ដើម្បី​គ្រប់គ្រង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​ដែល​អ្នក​រិះ​គន់​និយាយ​ថា​នឹង​​បិទ​មាត់​ក្រុម​ប្រឆាំង។ REUTERS/Samrang Pring
មន្ត្រី​ប៉ូលិស​បិទ​ផ្លូវ​​ខណៈ​ដែល​​បាតុករ​​ហែរ​ក្បួន​ទៅ​កាន់​រដ្ឋសភា​ជាតិ​កម្ពុជា ក្នុង​អំឡុង​ការ​តវ៉ា​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ កាល​ពី​ថ្ងៃ​ច័ន្ទ ប្រទេស​កម្ពុជា​បាន​​អនុម័ត​​ច្បាប់​ដ៏​ចម្រូងចម្រាស​ដើម្បី​គ្រប់គ្រង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​ដែល​អ្នក​រិះ​គន់​និយាយ​ថា​នឹង​​បិទ​មាត់​ក្រុម​ប្រឆាំង។ REUTERS/Samrang Pring

ច​អ្វី​ដែល​បាន​គ្រោង​ទុក​ ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​ចំនួន​៦៨​រូប​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម​និង​អង្គការមិនមែន​រដ្ឋាភិបាល​ ដ៏​ចម្រូង​ចម្រាស​នៅព្រឹក​ថ្ងៃច័ន្ទ​នេះ​ បើ​ទោះ​ជា​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​ និង​មាន​ការ​តវ៉ា​ពី​ក្រុម​អង្គការ និង​សកម្មជន​យ៉ាង​ណា​ក៏​ដោយ។​

ប៉ូលិស​ប្រឆាំង​កុបកម្ម​រាប់​រយ​នាក់​ប្រដាប់​ដោយ​អាវុធ​និង​ខែល​គ្រប់​ដៃ​ត្រូវ​បាន​ដាក់​ពង្រាយ​នា​មុខ​រដ្ឋសភា​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​តវ៉ា​ ​ ខណៈ​ពេល​ដែល​ក្រុម​តំណាង​រាស្ត្រធ្វើ​ការ​អនុម័ត​ច្បាប់​ស្តីពី​សមាគម​និង​អង្គការមិនមែន​រដ្ឋាភិបាល។​

បន្ទាប់​ពី​លោក ​ឈាង វុន​ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​និង​ជា​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​ សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ ឃោសនាការ ​និង​ព័ត៌មាន​ ​បាន​អាន​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នោះ​ ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជាជន​កម្ពុជាបាន​ប្តូរ​វេន​គ្នា​ការពារសេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ។​

លោក​ហ៊ូ ស្រ៊ី ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ទៅ​ច្បាប់​និងបទដ្ឋាន​អន្តរជាតិ​ និង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​ ​ លោក​ហៅ​ក្រុម​អ្នក​តវ៉ា​ប្រ​ឆាំង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការមិន​មែន​រដ្ឋាភិបាល​ថា​ ជា​អ្នក​បំពុល​បរិយាកាស​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

«គេ​ថា​ ច្បាប់​នេះ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ កាត់​បន្ថយ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ។ ​ខ្ញុំ​សូម​ជម្រាប​ថា​ បញ្ហា​នេះ​មិន​ពិបាក​ទេ។​ ​គាត់​មិន​មែន​ជា​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ទេ។ អញ្ចឹង​យើង​អាច​បញ្ជូន​ច្បាប់​នេះ​ទៅ​កាន់​ក្រុម​ព្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​គេ​ពិនិត្យ​ទៅ»។​

លោក ហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​អង្គការនៅ​ក្នុង​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥។ តំណាង​រាស្ត្រ​ទាំង​៦៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​នេះ បើ​ទោះ​បី​មាន​ការ​តវ៉ា​ប្រឆាំង​ពី​អង្គការ​សង្គម​ស៊ីវិល​និង​ការ​ធ្វើ​ពហិការ​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ក៏​ដោយ។ (នៅ វណ្ណារិន/VOA)
លោក ហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​អង្គការនៅ​ក្នុង​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥។ តំណាង​រាស្ត្រ​ទាំង​៦៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​នេះ បើ​ទោះ​បី​មាន​ការ​តវ៉ា​ប្រឆាំង​ពី​អង្គការ​សង្គម​ស៊ីវិល​និង​ការ​ធ្វើ​ពហិការ​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ក៏​ដោយ។ (នៅ វណ្ណារិន/VOA)

ស្រប​គ្នា​នោះ​ដែរ ​លោក​ ហ៊ុន ម៉ានី ​ ​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​យល់​ស្រប​ថា​ ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ន័យ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល​ និង​អង្គការសង្គម​ស៊ីវិល​បន្ថែម​ទៀត ​និង​ជួយ​ជំរុញ​ការងារ​ជួយ​ប្រជា​ពលរដ្ឋ​ ហើយ​វា​ខុស​ពី​ការ​ចោទ​ប្រកាន់​របស់អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែលថា ​ច្បាប់​នេះ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​ពួក​គាត់​នោះ។​

«អញ្ចឹង​ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​គឺមិន​ដូច​អ្វី​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​មក​នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ​ ច្បាប់​នេះ​ពេល​ចូល​ជា​ធរមាន​ វា​នឹងបង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​មក​ហើយ»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការមិនមែន​រដ្ឋាភិបាល​មាន​ចំនួន​៩​ជំពូក​និង​៣៩​មាត្រា ​ដែល​ VOA ​ទទួល​នេះ​ មានចែង​ពី​វិធាន​ការ​រដ្ឋបាល​ និង​ទោស​បញ្ញត្តិ​ផង​ដែរ។​ ​ ក្នុង​នោះ​ក៏​មាន​មាត្រា​មួយ​ចំនួន​ចែង​ពី​វិធានការ​រដ្ឋបាល​ និង​ទោសបញ្ញត្តិបើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សមាគម ​ឬ​អង្គការមិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ធ្វើ​សកម្ម​ភាព​ដោយ​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ស្រប​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ។​

ក្នុង​ករណី​មិន​រាង​ចាល​ សមាគម​ ឬ​អង្គការមិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​នោះ​ត្រូវ​ក្រសួង​មហាផ្ទៃ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល។​

សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការជាតិ​ និង​អន្តរ​ជាតិ​ ប្រទេស​ម្ចាស់​ជំនួយ​ និង​សហគមន៍​អឺរ៉ុប​ផង​ដែរ​ ដែល​បារម្ភ​ពី​ការ​រឹតត្បិត​ និង​ការ​ដាក់​សម្ពាធ​មក​លើ​ខ្លួន​ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​នោះ។​

យ៉ាង​ហោច​ណាស់​មាន​ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល​ សកម្ម​ជន​ដីធ្លី​ សិទ្ធិ​មនុស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ភំ្នពេញ​ជាង​៣០០​នាក់បាន​ធ្វើ​បាតុកម្ម​សម្ដែង​ភាព​មិន​ពេញ​ចិត្ត​ ហើយ​ស្នើ​ឲ្យ​តំណាងរាស្រ្ត​បញ្ឈប់​ការ​អនុម័ត​ច្បាប់​នេះ។​ ​ ពួក​គេ​ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​និង​ក្រុម​សន្តិសុខ​ដែល​ដាក់​របាំង​ការពារ​គ្រប់​ផ្លូវ​ទៅ​កាន់​វិមាន​រដ្ឋសភា។​

ការ​តវ៉ា​ប្រឆាំង​ការអនុម័ត​របស់​រដ្ឋសភា​ លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ នៅ​ក្បែរ​រដ្ឋសភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ចំនួន​៦៨​រូប​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ បើ​ទោះ​ជា​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ធ្វើ​ពហិកា​ និង​មាន​ការតវ៉ា​ពី​ក្រុម​អង្គការ​និង​សកម្មជន​យ៉ាង​ណា​ក៏​ដោយ។ (នូវ​ ពៅ​លក្ខិណា/VOA)
ការ​តវ៉ា​ប្រឆាំង​ការអនុម័ត​របស់​រដ្ឋសភា​ លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ នៅ​ក្បែរ​រដ្ឋសភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ចំនួន​៦៨​រូប​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ បើ​ទោះ​ជា​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ធ្វើ​ពហិកា​ និង​មាន​ការតវ៉ា​ពី​ក្រុម​អង្គការ​និង​សកម្មជន​យ៉ាង​ណា​ក៏​ដោយ។ (នូវ​ ពៅ​លក្ខិណា/VOA)

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​ពួក​គេ​បាន​ធ្វើ​ការ​តវ៉ា​មិន​ព្រម​ទទួល​យក​ច្បាប់​ដែល​មាន​ចេតនា​ដាក់​សម្ពាធលើ​ពួក​គាត់​នោះ​ទេ។​ ​ ដោយមាន​បដា​ធំៗ​ក្នុង​ដៃ​ ដែល​មាន​ពាក្យ​ថា​ «និយាយ​ថា​ «ទេ​ ច្បាប់​អង្គការ»​និង​ច្រៀងចម្រៀង​លំនាំ​ថ្មី​ស្តី​ពី​ការ​មិន​ទទួល​យក​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការមិនមែន​រដ្ឋាភិបាល​នេះ​ ក្រុម​បាតុករ​បាន​ស្រែក​តវ៉ា​នៅ​មណ្ឌលកម្សាន្ត​ឌ្រីម​លែន​ (Dream Land)។​

លោក​គឹម​ សុង​ជា​ប្រជាពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ។​ ​ លោក​បាន​ថ្លែង​ថា​ ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពីសមាគម​ និង​អង្គការមិនមែន​រដ្ឋាភិបាល​នេះ​គឺ​បង្ហាញ​ពី​ភាព​រឹតត្បិត​ដល់​សិទ្ធិ​បញ្ចេញ​មតិ​ និង​សិទ្ធិចូលរួម​របស់​អង្គការសង្គម​ស៊ីវិល ​និង​វា​មាន​ចេតនា​ដាក់​សម្ពាធ​លើ​ពួក​គាត់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​ផល​ប្រយោជន៍​ពី​អង្គការទាំង​នោះ។​

«ខ្ញុំ​គិត​ថា ​វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​ ការ​សម្តែង​មតិ​ ជា​ពិសេស​គឺ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​ជា​សមាគម ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ​ដែល​គាត់​កំពុង​ជួប​បញ្ហា​ រឿង​អយុត្តិធម៌​ក្នុង​សង្គម​ជា​ច្រើន​។​ ​បើ​សិន​ជា​ច្បាប់​ហ្នឹង​ត្រូវ​បាន​អនុម័ត​ ខ្ញុំ​គិត​ថា ​អង្គការមួយ​ចំនួន​គាត់​នឹង​ពិបាក​ក្នុង​ការ​ជួយ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន»។​

តំណាង​រាស្ត្រ​៦៨​រូប​មក​ពី​គណបក្ស​កាន់​អំណាច​បាន​លើក​ដៃ​គាំទ្រ ​សម្រេច​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការមិនមែន​រដ្ឋាភិបាល​ នេះ​ ខណៈ​ពេល​ដែល​តំណាង​រាស្ត្រ​ភាគតិចដែល​មាន​ចំនួន​៥៥​រូប​ធ្វើ​ពហិការ​មិន​ចូលរួម​ពិភាក្សា​ច្បាប់​នេះ។​

​ក្រោយ​ពេល​ដែល​សភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​នោះ លោក​យ៉ែម​ បុញ្ញាឫទ្ធិ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រាប់​ VOA ​ថា ​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យាយាម​ធ្វើ​ការ​ស្នើ​សុំ​ពន្យារ​ពេល​ និង​ទុក​ឲ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ណា​ក៏​ដោយ ​ក៏​សភា​ដែល​ដឹក​នាំ​ដោយគណបក្ស​កាន់​អំណាច​នោះ​ នៅ​តែ​មិន​យល់ព្រម។​ ​លោក ​យ៉ែម បុញ្ញាឫទ្ធិបា​នថ្ងែង​ថា ​ទោះ​បី​គណបក្ស​ជំទាស់​ចូលរួម​កិច្ច​ប្រជុំ​របស់​សភា​ជាតិ​ ក៏​គណបក្ស​កាន់​អំណាច​ដែល​មាន​សំឡេង​លើស​លុប​ក្នុង​រដ្ឋសភា​នៅ​តែ​ធ្វើ​ការ​អនុម័ត។​

«តាម​រយៈ​គណៈ​កម្មការ​នានា​នៃ​រដ្ឋសភា ​ យើង​ធ្លាប់​បាន​ស្នើ​ពិគ្រោះ​យោបល់​ បានសុំ​ឲ្យ​មាន​ការ​កែប្រែ​ ឬ​ក៏​ពន្យារពេល​ ដើម្បី​ឲ្យ​រាជ​រដ្ឋាភិបាលពិនិត្យ​ឡើង​វិញ ក៏​ប៉ុន្តែ​គេ​មិន​ទាំង​ស្តាប់​យើង​ផង។​ ​ដូច្នោះ​ការ​ពិភាក្សា​នៅ​សភា​ពេញ​អង្គ គេ​នឹង​នៅ​តែ​មិន​ស្តាប់​ទេ​ ហើយ​សេចក្តី​ព្រាង​ច្បាប់​នឹង​នៅ​តែ​ចេញ​មក​តាម​ផ្លូវ​ហ្នឹង​តែ​ដដែល​ទេ​បាទ!»។​

ទោះ​បី​ជា​មាន​សង្ឃឹម​តិចតួច​យ៉ាង​នេះ​ក៏​ដោយ​ លោក ​យ៉ែម​ បុញ្ញាឫទ្ធិ​និយាយ​ថា​ គណបក្ស​របស់​លោក​នឹង​ព្យាយាម​ធ្វើការ​តស៊ូ​បន្ត​ទៀតពេល​ដែល​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​បាន​ទៅ​ដល់​ព្រឹទ្ធសភា​នោះ៕

ទស្សនាវីដេអូនៃការតវ៉ាកន្លងមក៖

XS
SM
MD
LG