ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​រក​ទីផ្សារ​ពលកម្ម​រៀបចំ​បញ្ជូន​​ពលករ​​ទៅ​ប្រទេស​កាតា


កាតា​គឺ​ជាប្រទេស​ដែល​មាន​​ជាង​គេ​បំផុត​​តាម​រយៈ​ការ​​ផលិត​ប្រេង​ក្នុង​តំបន់​អារ៉ាប់​ ហើយ​ត្រូវ​បាន​បណ្តាញ​​​ព័ត៌មាន​អន្តរជាតិ ​និង​ក្រុម​អង្គការ​​សិទ្ធិ​មនុស្ស​​ជា​ច្រើន​រាយការណ៍​ថា ​ប្រទេស​នេះ​បាន​​រំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​របស់​ពលករ​ ដែល​នាំ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​អាស៊ី។
កាតា​គឺ​ជាប្រទេស​ដែល​មាន​​ជាង​គេ​បំផុត​​តាម​រយៈ​ការ​​ផលិត​ប្រេង​ក្នុង​តំបន់​អារ៉ាប់​ ហើយ​ត្រូវ​បាន​បណ្តាញ​​​ព័ត៌មាន​អន្តរជាតិ ​និង​ក្រុម​អង្គការ​​សិទ្ធិ​មនុស្ស​​ជា​ច្រើន​រាយការណ៍​ថា ​ប្រទេស​នេះ​បាន​​រំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​របស់​ពលករ​ ដែល​នាំ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​អាស៊ី។

ក្រុមហ៊ុន​ ដែល​នំាពលករ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ធ្វើការនៅ​ក្រៅ​ប្រទេស​ កំពុង​រង់​ចាំ​ការ​បញ្ជាក់​ពី​រដ្ឋា​ភិបាល​កម្ពុជា​ចំពោះការ​បញ្ជូនពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កាតា​ ដែល​គ្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃការ​ប្រកួត​បាល់ទាត់ដណ្តើម​ពាន​ពិភព​លោក​ឆ្នាំ​២០២២។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​គ្រប់​គ្រង​របស់​សមាគម ​និង​ក្រុម​ហ៊ុន​នាំពលករ​កម្ពុជា​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។​

ពួក​គេ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ពួកគេ​មិន​ទាន់​អាច​និយាយ​បាន​ទេថា ​តើ​នឹង​ត្រូវ​បញ្ជូន​ពលករចេញ​នៅ​ពេល​ណា​នោះ​ឡើយ​ ដោយ​ក្រសួង​ការងារ​នៃ​ប្រទេស​កម្ពុជា​ពុំទាន់​ចេញ​សេចក្តី​ជូន​ដំណឹង​ណា​មួយ​ដើម្បី​អនុញ្ញាត​នាំ​យក​ពលករ​កម្ពុជា​ទៅ​ធើ្វការ​នៅ​ប្រទេស​កាតា​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​រដ្ឋាភិបាលកម្ពុជា​ពុំទាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ តើនៅ​ពេល​ណា​ ទើប​រដ្ឋាភិបាល​នឹង​ចុះអនុស្សរណៈជា​មួយ​ប្រទេស​កាតា​អំពី​ការ​បញ្ជូន​ពលករ​នោះ​ទេ។​

អ្នកស្រី​អ៊ឹង ស៊ាងរិទ្ធី​ ប្រធាន​សមាគម​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី​ពុំ​ទាន់​ទទួល​បាន​ដំណឹង​អ្វី​ទាំង​អស់​ទាក់​ទង​នឹង​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ឲ្យ​ក្រុម​ហ៊ុន​នាំពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កាតា​ទេ។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​ ​«មិន​ទាន់​ទេ​អូន​ ខាង​ផ្នែក​កាតា ​ដូចជា​អត់​ទាន់មានបញ្ជូន​ផង។ ​អត់​បាន​បញ្ជូន​ទេ​ផ្នែក​កាតា។​ សំខាន់​អូន​អាច​ទៅ​សួរ​ក្រសួង​ការងារ​បាន​ គ្រាន់​តែ​ខ្ញុំ​ដឹង​តែ​មួយ​មុខ​ថា​ នៅ​កាតា​ហ្នឹង​ដែល​លក្ខខណ្ឌ​ការងារ​គាត់​ដាក់​មក ​ដូចជាប្រាក់​ខែ​វា​តិច ​ប្រាក់​ខែ​តិច​ជាង​នៅ​ថៃ​ផង»។​

កាតា​គឺ​ជាប្រទេស​ដែល​មានជាង​គេ​បំផុតតាម​រយៈ​ការផលិត​ប្រេង​ក្នុង​តំបន់​អារ៉ាប់​ ហើយ​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​អន្តរជាតិ ​និង​ក្រុម​អង្គការសិទ្ធិ​មនុស្សជា​ច្រើន​រាយការណ៍​ថា ​ប្រទេស​នេះ​បានរំលោភ​ធ្ងន់​ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​របស់​ពលករ​ ដែល​នាំ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​តំបន់​អាស៊ី ​ក្នុង​ពេល​ដែល​ការដ្ឋាន​កសាង​អគារ​កីឡា ​និង​ស្តាត​ធំៗ​ជាច្រើន​កំពុង​ដំណើរ​ការ​ នៅ​មុន​ការ​មក​ដល់នៃ​ការ​ប្រកួត​ដណ្តើម​ពាន​បាល់ទាត់​ពិភពលោក​ក្នុងពេល​៧​ឆ្នាំ​ខាង​មុខ​នេះ។​

លោក​ខែម​ ហួរ ​នាយក​ក្រុមហ៊ុន​ CATM Asia Manpower Cooperation Co., Ltd. ​ក៏​ពុំទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ទាក់​ទង​នឹង​ការ​បញ្ជូន​ពលករ​ កម្មករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កាតា​ដែរ​ ប៉ុន្តែ​លោក​ពន្យល់​ថា​ ក្រុមហ៊ុន​របស់​លោក​នឹង​ពិចារណា​លើ​ការ​បញ្ជូន​ពលករ​ទៅ​ទីនោះ​ ​អាស្រ័យ​ទៅ​តាមតម្រូវ​ការ​ទី​ផ្សារ​ការងារ។​

លោក​និយាយ​ថា៖ ​«អាហ្នឹង​អាស្រ័យ​លើ​ទីផ្សារ​ដែរ។​ បើសិនណា​ទីផ្សារ​តម្រូវការ​ អាហ្នឹង​ខាង​ខ្ញុំប្រហែល​ជានឹង​សម្រេច​គិត​ឡើង​វិញ»។​

ទោះជា​ពុំទាន់​មាន​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កាតា​ក៏​ដោយ​ ក៏​ក្រុមហ៊ុន​កូរ៉េ​មួយ​ឈ្មោះ​ KCTC Manpower Supply Co.,​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា​ ​កាល​ពីខែ​សីហា​ឆ្នាំ​២០១៤​ដើម្បី​ជ្រើស​រើស​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​កាតា ​និង​គូវ៉េត​ ​កំពុង​ទទួល​យក​ពាក្យ​សុំ​ធ្វើការ​ពី​ពលរដ្ឋ​កម្ពុជា​បណ្តើរ​ៗ​ហើយ។​

កញ្ញា​លឹម សុភា ​បុគ្គលិក​រដ្ឋបាល​របស់​ក្រុម​ហ៊ុន​ KCTC ​នេះ​ បាន​បដិសេធ​មិន​ប្រាប់​ពី​ចំនួនអ្នក​មក​ដាក់​ពាក្យ​នោះ​ទេ ​ដោយ​បង្វែ​សំណួរ​ទាក់​អស់​ទៅ​អ្នក​គ្រប់​គ្រង​នៃ​ក្រុម​ហ៊ុន​នេះ។​ កញ្ញា​សុភា​ក៏ពុំ​ព្រម​ផ្តល់​លេខ​ទំនាក់​ទនង​នៃ​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​នេះ​ដែរ​ ដោយ​កញ្ញា​និយាយ​ថា៖ ​«គាត់​អត់​នៅ​ទេ។​ និយាយ​ទៅ​ទាល់​តែ​មក​ចាំជួប​គាត់​ខ្លួន​ឯង​តែ​ម្តង​ទៅ​ ព្រោះ​ខ្ញុំ​ក៏​អត់​សូវ​ច្បាស់​ពី​គាត់​ដែរ»។​

VOA ពុំអាចទាក់​ទង​លោក​ហេង​ សួ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​ដោយសារទូរស័ព្ទរបស់លោក​ពុំមានអ្នកទទួល។ ​រីឯ​លោក​ហែម ប៊ុន្នី​ ប្រធាន​នាយកដ្ឋាន​ពលករ​ និង​ការងារ​នៃ​ក្រសួង​ការងារ​ ​បាន​បដិសេធ​ពុំ​ធ្វើអធិប្បាយ​ទេ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​កុម្ភៈ​ លោក​អ៊ុច បូរិទ្ធ ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បទេស​កម្ពុជា បាន​ជួប​ប្រជុំ​ជា​មួយ​លោក ​Mohamed Bin Abdulla Al-Rumaihi ​ ឧបការីរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​កាតាពិភាក្សា​អំពី​កិច្ចព្រម​ព្រៀង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កាតា។ នេះ​បើយោង​តាម​ការ​ផ្សព្វផ្សាយកន្លង​មក​របស់​កាសែត​ Phnom Penh Post៕

XS
SM
MD
LG