ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ពន្យារ​ពេល​សម្រេច​មោឃភាព​សំណុំ​រឿង​អ្នក​ជំនួញ​អង់គ្លេស


លោក​ Gregg Fryett ​អាយុ៤៧​ឆ្នាំ​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​កាល​ពី​ខែមករា​ឆ្នាំ​២០១៣​ជាមួយ​នឹង​ជន​ជាតិ​ខ្មែរ​ចំនួន​៣​នាក់​ផ្សេង​ទៀត​រួម​ទាំង​លោក​មេធាវី ​ទី ពៅ ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ (ហេង រស្មី/វីអូអេ)
លោក​ Gregg Fryett ​អាយុ៤៧​ឆ្នាំ​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​កាល​ពី​ខែមករា​ឆ្នាំ​២០១៣​ជាមួយ​នឹង​ជន​ជាតិ​ខ្មែរ​ចំនួន​៣​នាក់​ផ្សេង​ទៀត​រួម​ទាំង​លោក​មេធាវី ​ទី ពៅ ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ (ហេង រស្មី/វីអូអេ)

តុលាការ​កំពូល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្រេច​ពន្យារ​ពេល​ស្នើ​សុំ​មោឃភាព​នីតិវិធី​ស៊ើប​សួរ​រឿង​ក្តី​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​មួយ​រូប​ដែល​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​សំណុំ​រឿង​លក់​ដី​ជាង​៧.០០០​ហិកតា​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាមួយ​នឹង​លោក​ស្រី​ ម៉ៅ ម៉ាល័យ​ ភរិយា​លោក​ឧបនាយករដ្ឋ​មន្ត្រី​ កែ គឹមយ៉ាន។​

លោក​ Gregg Fryett ​អាយុ៤៧​ឆ្នាំ​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​កាល​ពី​ខែមករា​ឆ្នាំ​២០១៣​ជាមួយ​នឹង​ជន​ជាតិ​ខ្មែរ​ចំនួន​៣​នាក់​ផ្សេង​ទៀត​រួម​ទាំង​លោក​មេធាវី ​ទី ពៅ ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​

លោក Gregg​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​និង​ សាលា​ឧទ្ធរណ៍បដិសេធ​សំណើ​សុំ​មោឃភាព​នីតិវិធី​ស៊ើបសួរ​កាល​ពី​ឆ្នាំ​ទៅ​ក៏​ប៉ុន្តែ​លោក​បាន​ប្តឹង​ជំទាស់​មក​តុលាការ​កំពូល។​

ដោយ​សារ​មាន​សំណើ​ពី​ជនជាប់​ចោទ​ថា​មាន​ជំងឺ​និង​គ្មាន​អ្នក​បកប្រែភាសា​ លោក​ សាលី ធារ៉ា​ ចៅ​ក្រម​ជំនុំ​ជំរះ​តុលាការ​កំពូល​បាន​សម្រេច​ពន្យារពេល​សាក​សួរ​ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​តុលាការ​និង​បន្ត​សាកសួរ​ដេញ​ដោល​នៅពេលណា​ទេ។​

លោក​ចៅ​ក្រមនិយាយ​ថា​លោក​ Gregg ​បាន​បដិសេធ​មិន​ចូល​ខ្លួន​ក្នុង​តុលាការ​កំពូល​ចំនួន​ពីរ​ដង​ហើយ​ប្រសិន​ណា​បើ​លើក​ទី​បី​លោក​មិន​ចូល​ខ្លួន​តាម​ដីការ​កោះ​របស់​តុលាការ​ ​នោះ​តុលាការ​មាន​សិទ្ធិ​ដំណើរ​ការ​រឿង​ក្តី​នេះ​ដោយ​មិន​បាច់​សុំ​ការ​អនុញ្ញាត​ពីជន​ជាប់​ចោទ។​

លោក​ Gregg Fryett ​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ក្នុង​តុលាការ​កំពូល​ថា​លោក​មិន​អាច​ចូល​ក្នុង​បន្ទប់​សវនាការ​នេះ​បាន​ទេ​ដោយ​សារ​តែ​លោក​មាន​ជំងឺ​ និង​គ្មាន​អ្នក​បកប្រែភាសា។ ​លោក​មាន​ប្រសាសន៍​ថា​លោក​ទើប​ទទួល​ដំណឹង​ថា​តុលាការ​នឹង​បើក​សវនាការ​ដើម្បី​ពិនិត្យ​សំណើ​សុំ​មោឃភាព​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​អង្គារ​ដូច្នេះ​លោក​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​រៀប​ចំខ្លួន​ចូល​ក្នុង​បន្ទប់​សវនាការ​ទេ។​

លោក​មាន​ប្រសាសន៍​ថា​ការ​ចាប់​ខ្លួន​យក​មកឃុំ​ឃាំង​កន្លង​មក​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​នេះ​វា​អយុត្តិធម៌​ចំពោះ​រូប​លោក​ហើយ​លោក​បាន​បដិសេធ​ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​នេះទេ។​

លោក​ Gregg​ និយាយ​ថា៖​ «នេះ​ជា​ឱកាស​ដ៏ល្អ​សម្រាប់​ប្រព័ន្ធច្បាប់​នៅ​ក្នុង​ប្រទេសកម្ពុជា​ដើម្បីបង្ហាញទៅ​កាន់​ពិភព​លោក​ថាគេ​អាច​ធ្វើ​ការ​ដល់​កម្រិត​ណា។​ ហើយ​វា​ត្រូវ​ការ​សេចក្ដី​ក្លាហាន​ និង​ការ​សម្រេច​ចិត្ត​ពិបាក​មួយ​ដើម្បី​ប្រាប់​ទៅ​ពិភពលោក​ថាប្រព័ន្ធ​ច្បាប់​ពិត​ជា​ដំណើរ​ការ​មែន។​ វា​ច្បាស់​ណាស់​ថា​លោក​ ពិតជា​មិនបាន​ធ្វើ​ត្រឹមត្រូវ។ ពិត​ប្រាកដជាក់​ស្ដែង​។ វា​ជា​ការ​ចម្លែក​មែន​ដែល​អ្នកលក់​ដី​ អ្នកគួកជេ ​ដី​ និង​អ្នក​តំណាង​ហ្នឹង​នៅ​មិនទាន់​ត្រូវ​បានហៅ​មក​សាកសួរ»។​

យ៉ាង​តិច​មាន​មនុស្ស​ចំនួន​បួន​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​រឿង​ក្លែង​បន្លំ​ឯក​សារ​លក់​ដី​ចំនួន​ជាង​៧.០០០​ហិក​តា​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ថាមពល​បៃ​តង​អន្តរជាតិ។​

ជនសង្ស័យ​ទាំង​បួន​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រួម​មាន​លោក​ Gregg Fryett​ អ្នក​ជំនួញ​ជនជាតិ​អង់​គ្លេស​ និង​ជន​ជាតិ​ខ្មែរ​ចំនួន​បី​នាក់​គឺ​លោក​ មេធាវី ទី ពៅ​ លោក​ អ៊ុំ សំអាន​ និង​ សឿន ដេននី​ ជា​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ថាម​ពល​បៃតង​អន្តរជាតិ​ពីបទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ ក្លែង​បន្លំ​ និង ​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ​ពាក់​ព័ន្ធ​នឹង​ការ​លក់​ដី​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។

​ចំណែក​លោក​ ស្រី ម៉ៅ ម៉ាល័យ​ ភរិយា​លោក​ កែ គឹមយ៉ាន​ ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ ដែល​សង្ស័យ​ថា​បាន​រត់​ការ​ក្នុង​ការ​រក​ដី​ទំហំ​ជាង​៧.០០០​ហិកតា​មិន​ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ​មក​សាកសួរ​ទេ៕

XS
SM
MD
LG