ភ្នំពេញ —
ជំនួបបិទទ្វាររវាងគណៈកម្មការចម្រុះមកពី គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានៅថ្ងៃច័ន្ទនេះមិនមានលទ្ធផលតាមការរំពឹងទុកទេដោយសារតែភាគីទាំងពីរមិនទាន់រកចំណុចត្រូវគ្នាពាក់ព័ន្ធនឹងកំណែទម្រង់ការបោះឆ្នោត។
បន្ទាប់ពីជំនួបជាង៣ម៉ោងកន្លះនៅឯវិមានព្រឹទ្ធសភា គណៈកម្មការចម្រុះមកពីគណបក្សគូជម្លោះទាំងពីរមិនបានចេញសេចក្តីថ្លែងការណ៍ដូចលើកមុនៗទេក៏ប៉ុន្តែបានបង្ហាញជំហរថាគណបក្សទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី១៧ខែមីនាខាងមុខនេះដើម្បីពិភាក្សាលើកំណែទម្រង់ការបោះឆ្នោតដែលនៅសេសសល់។
លោក សុន ឆ័យ តំណាងក្រុមការងារមកពីគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ក្នុងអង្គសន្និសីទកាសែតថាជំនួបថ្ងៃនេះគណបក្សសង្គ្រោះជាតិបានស្នើឱ្យពិនិត្យជាគោលការណ៍លើកំណែទម្រង់ការបោះឆ្នោត។ ចំណែកឯខាងគណបក្សប្រជាជនកម្ពុជាក៏បានដាក់ស្នើមួយចំណុចដែរពាក់ព័ន្ធនឹងសុច្ចរិតភាព និង អព្យាក្រិតភាព នៃអង្គការក្រៅរដ្ឋាភិបាល។
ទាំងលោក សុន ឆ័យ និង លោក ប៊ិន ឈិន តំណាងក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជាមិនបានបញ្ជាក់លម្អិតអំពីចំណុចដែលបានព្រមព្រៀងគ្នាទេដោយគ្រាន់តែបានបញ្ជាក់ថាដើម្បីកំណែទម្រង់លើប្រព័ន្ធបោះឆ្នោតនិងមានសិក្ខាសាលាថ្នាក់ជាតិមួយនាពេលខាងមុខដើម្បីស្នើសុំយោបល់ពីអង្គការសង្គមស៊ីវិលចូលរួម។
លោក សុន ឆ័យ និយាយថា៖ «នៅពេលណាដែលយើងរៀបចំសិក្ខាសាលាថ្នាក់ជាតិនិងធ្វើវេទិការសិក្ខាសាលាសាធារណៈនោះគឺយើងអាចនឹងចាប់អារម្មណ៍ទៅលើចំណុចដែលយើងនឹងទទួលយកការផ្តល់និងមតិយោបល់និងសំណើរផ្សេងៗ»។
គណៈកម្មការចម្រុះមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលមានសមាសភាពម្ខាងៗចំនួន៦រូបកាលពីថ្ងៃច័ន្ទសប្តាហ៍មុនបានព្រមព្រៀងគ្នាចំនួនបីចំណុចធំៗទាក់ទិននឹងការសិក្សានិងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលបានចែកជូនក្រុមអ្នកកាសែតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះគណបក្សទាំងពីរបានឯកភាពគ្នាថានឹងរៀបចំការចុះឈ្មោះអ្នកបោះឆ្នោតនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីធានានិងការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។
គណបក្សទាំងពីរក៏បានឯកភាពគ្នាថានឹងបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយនិងក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតផ្សេងៗដែលមានដូចជា៖ ការកែទម្រង់ស្ថាប័នរៀបចំបោះឆ្នោត យន្តការនៃការដោះស្រាយវិវាទនៃការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ និងមធ្យោបាយផ្សព្វផ្សាយសម្រាប់គណបក្សនយោបាយជាដើម។
លោក ប៊ិន ឈិន តំណាងក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាការពិភាក្សាគ្នា ២ ឬ៣ថ្ងៃនិង១០ថ្ងៃមិនទាន់គ្រប់គ្រាន់ទេក៏ប៉ុន្តែគណបក្សទាំងពីរធ្វើយ៉ាងណាដើម្បីបានលក្ខខណ្ឌមួយដែលគ្រប់គ្រាន់និងចាំបាច់។
លោកនិយាយថា៖ «ក្នុងប្រធានបទទាំងអស់ហ្នឹងបើយើងពិភាក្សាថ្ងៃច័ន្ទមិនចប់យើងបន្តទៅទៀតពីព្រោះថាយើងត្រូវធ្វើកិច្ចការឱ្យបានច្បាស់លាស់ ពេលវេលាយូរប៉ុន្តែយើងនិយាយគ្នាបានច្បាស់យើងមិនប្រថុយប្រថានទេ»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានអង្គុយបែរខ្នងដាក់គ្នាជាច្រើនខែមកហើយក្រោយពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា។
គណបក្សសង្គ្រោះជាតិបានប្រកាន់ជំហរទាមទារឱ្យកំណែទម្រង់ការបោះឆ្នោតនិងទាមទារឱ្យបោះឆ្នោតឡើងវិញក៏ប៉ុន្តែការទាមទារនេះគណៈកម្មការចម្រុះនៃគណបក្សទាំងពីរបានឯកភាពលើចំណុចមួយចំនួនហើយតែដំណើរការចរចាមិនទាន់បានបិទបញ្ចប់នៅឡើយទេ៕