ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការក្រុង​ដាក់​សកម្មជន​សិទ្ធិមនុស្ស​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ


អ្នកស្រី​ទេព​ វន្នី តំណាង​អ្នក​ភូមិបឹងកក់​បាន​ប្រាប់ថា អ្នក​ស្រីមក​ទីនេះ​គឺដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​លោក​ចាន សាវ៉េត។
អ្នកស្រី​ទេព​ វន្នី តំណាង​អ្នក​ភូមិបឹងកក់​បាន​ប្រាប់ថា អ្នក​ស្រីមក​ទីនេះ​គឺដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​លោក​ចាន សាវ៉េត។
ភ្នំពេញ៖ តុលាការ​ក្រុងភ្នំពេញ​នៅថ្ងៃ​ច័ន្ទនេះ​បាន​ដាក់​មន្ត្រីសិទ្ឋិ​មនុស្ស​ដ៏​លេច​ធ្លោមួយ​របស់​សមាគម​សិទ្ឋិ​មនុស្ស​អាដហុក​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ស្រប​ពេល​ដែល​លោក​ប៊ុត រស្មីគង្គា​អ្នក​យក​ព័ត៌មាន​ឲ្យ​ការសែត​ភ្នំពេញប៉ុស្តិ៍​ក៏​ត្រូវ​បាន​តុលាការ​កោះហៅ​ដើម្បី​សាកសួរ​ពាក់​ព័ន្ឋនឹង​ការ​ចុះ​ផ្សាយអត្តបទ​របស់​លោក​ដែល​បាន​រាយការណ៍​ថា​មាន​មន្ត្រី​យោធាមួយ​ចំនួន​ចោទ​ប្រកាន់​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​រូប​ថា បាន​យក​ដី​ទៅលក់​ឲ្យ​ក្រុម​ហ៊ុន​បរទេស។​
ការ​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​និង​តុលាការ​យោធាចំពោះ​សំណុំរឿង​ទាំង​ពីរ​នេះ តុលាការ​មិន​បាន​ឃុំខ្លួន​អ្នក​ទាំង​ពីរ​ទេ ​ក៏​ប៉ុន្តែ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដូចគ្នា។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ឋិ​មនុស្ស​ដែល​បាន​តាម​ឃ្លាំ​មើល​ដំណើរការ​សាកសួរ​របស់​តុលាការ។
នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ក្រុង​ភ្នំពេញ មុន​ពេល​ដែល​លោក​ចាន់ សុវ៉េត​អនុប្រធាន​ផ្នែក​ដីធ្លី​របស់​សមាគម​សិទ្ឋិ​មនុស្ស​អាដហុក​ចូល​ឆ្លើយ​បំភ្លឺតាម​ដីកា​កោះ​របស់​ចៅក្រម​ឆែ វីរៈ ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​ មន្ត្រី​ឃ្លាំ​មើល​ការរំលោភ​សិទ្ឋិ​មនុស្ស​ និង​មន្ត្រី​ស្ថានទូត​មួយ​ចំនួន​បាន​ឈរ​រង​ចាំ​លទ្ឋផល​នៃ​ការ​សាកសួរនេះ។​
អ្នកស្រី​ទេព​ វន្នី តំណាង​អ្នក​ភូមិបឹងកក់​បាន​ប្រាប់ថា អ្នក​ស្រីមក​ទីនេះ​គឺដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​លោក​ចាន សាវ៉េត។ អ្នកស្រី​ជឿជាក់​ថា លោក​ចាន់ សុវ៉េត​មិន​បាន​ធ្វើ​អ្វី​ផ្ទុយនឹង​ច្បាប់ទេ ហើយ​លោក​ធ្វើ​កិច្ចការ​របស់​លោក​ក្នុង​នាម​អ្នក​ការ​ពារសិទ្ឋិ​មនុស្ស​តែ​ប៉ុណ្ណោះ។​
«ក្នុង​ថ្ងៃនេះ​ដែរ ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ ពួក​ខ្ញុំ​តាម​ដាន​ប្រព័ន្ឋ​តុលាការ​នៅ​តុលាការ​ដំបូង​នេះ​ទៀត​ថា​តើ​តុលាការ​គាត់​កែប្រែ​នៅ​តុលាការ​មិន​ឯក​រាជ្យ​ មិនយុត្តិធម៌​ ហើយ​ឬនៅ​ឬមួយ​គាត់​នៅតែបន្ត​តុលាការ​មិន​យុត្តិ​ធម៌​និង​ឯករាជ្យ​តទៅ​ទៀត»។​
បើតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ​ ឆែ វីរៈ​កាលពីថ្ងៃ​៣០ ខែ​វិច្ឆកា​ បាន​បញ្ជាក់​ថា លោក ចាន់ សុវ៉េត​អាយុ ៤៤ឆ្នាំ​ជាមន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​អាដហុក​ត្រូវ​ចូល​ ខ្លួន​មក​តុលាការ​ដើម្បី​សួរ​ចម្លើយ​ពីបទ​ទាក់ទង​ នឹង​ការផ្តល់​ជំនួយ​ដល់​ចារី​ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ខែឧសភា​ឆ្នាំ​ ២០១២​តាម​មាត្រា៥៤៤​នៃ​ក្រម​ព្រហ្មទណ្ឌ។ ច្បាប់​នេះ​អាច​ដាក់​ទោសទណ្ឌ​ក្នុង​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ដល់​បី​ឆ្នាំ​ ប្រសិនបើ​រក​ឃើញ​ថា មាន​ទោស​កំហុស។​
លោក​ចាន់ សុវ៉េត​ត្រូវ​បាន​អម​ដំណើរ​ដោយ​មន្ត្រី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ឋិមនុស្ស​របស់​អង្កការ​សហប្រជាជាតិ​ក្រោយ​ពេល​ដែល​លោក​បានបញ្ចប់​ការសាកសួរ​អស់​រយៈពេល​ជាង​មួយម៉ោង។​
លោក​ចាន់ សុវ៉េត​មិន​បាន​ផ្តល់​បទសម្ភាសន៍​ណាមួយ​ជាមួយអ្នក​យកព័ត៌មាន​ទេ ដោយ​គ្រាន់​តែ​បាន​បញ្ជាក់​យ៉ាង​ខ្លីថា​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​លោក​ទេ​ហើយ​លោក​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​ដែល​មក​បាន​ជួយ​គាំទ្រកលោក​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ។​
«តុលាការ​បាន​សម្រេច​មិន​ឃុំខ្លួន​ខ្ញុំទេ។ សុំទោស​ហើយ​ខ្ញុំសូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​ទៅហើយ»។​
សមាគម​សិទ្ឋិមនុស្ស​អាដហុក​បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​ភ្លាមៗ​បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ។​
លោក ធន សារ៉ាយ​ប្រធាន​សមាគម​សិទ្ឋិ​មនុស្ស​អាដហុក​បាននិយាយ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា​តុលាការ​បាន​ដាក់​លក្ខខណ្ឌ​ថា លោក​ចាន់​ សាវ៉េត​បើចេញ​ទៅ​ណា​មក​ណា​ត្រូវ​តែ​ប្រាប់​តុលាការ។ បើ​មាន​ការ​កោះហៅដើម្បី​សាកសួរ​សារជាថ្មី​ទៀត​ លោក​ត្រូវ​តែ​មាន​វត្តមាន។ ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​តុលាការ​នឹង​មាន​វិធាន​ការណ៍​យ៉ាង​ណា​នៅ​ពេល​ខាង​មុខទេ។​
លោក​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​តុលាការ​ជាព័ត៌មាន​មួយ​ដ៏ល្អ​ក៏ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ចាន់ សុវ៉េត។
«លោក​សាវ៉េត​គាត់​ធ្វើ​កិច្ច​ការ​តែ​ខាង​មន្ត្រីសិទ្ឋិ​មនុស្ស​ ជាអ្នក​ការពារ​សិទ្ឋិ​មនុស្ស។ អញ្ចឹងលោកអត់​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះទេ»។​
លោក​ឡុង លុន​មេធាវី​ការ​ពារក្តី​ឲ្យ​លោក​ចាន់ សុវ៉េត​បាន​និយាយ​ថា ​លោក​ចាន់ សុវ៉េត​មិន​បាន​ស្គាល់​ឈ្មោះ​ដូច​មាន​ការ​ចោទប្រកាន់​របស់​តុលាការ​ទេ។ លោក​បាន​និយាយ​ថា ចារី​ដែល​លោក​សាវ៉េត​បាន​ជួយ​គឺលោក​ទីន ឆាង​មិន​មែន​លោក ម៉ា ឆាង​ដូច​មាន​ការចោទប្រកាន់​របស់​តុលាការ​ទេ។​
«នៅ​ក្នុង​រឿងនេះ​ចំពោះ​ខ្ញុំជាមេធាវី​ការ​ពារ​ឲ្យ​លោក​ចាន់ សុវ៉េត​គឺថា​យើង​អាច​ទទួល​យក​បាន​ចំពោះ​ការសម្រេច​របស់​លោក​ចៅ​ក្រម​ស៊ើប​សួរ។ ក៏ប៉ុន្តែ​យើង​ក៏​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​លើក​លែង​ការ​ចោទ​ប្រកាន់​ដល់​កូន​ក្តី​ខ្ញុំបាទ​ឈ្មោះចាន់ សុវ៉េត​ឲ្យ​រួច​ផុត​ពី​បទ​ចោទ»​។​
លោក​យ៉េង វីរៈ​ ប្រធាន​មជ្ឃមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​បាន​បា្រប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ​តុលាការ​ថា វា​ជា​សញ្ញាណ​មួយ​ល្អ​របស់​តុលាការ​ហើយ​ករណី​លោក​ម៉ម សូណង់​ដូរ​ក៏​យើង​ចង់​ឃើញ​ឲ្យ​មាន​ការ​សម្រេច​បែប​នេះ​ដែរ។​
«ករណី​លោក​សាវ៉េត​ជា​ករណីវិជ្ជមាន​ដែល​តុលាការ​មិន​សម្រេច​ឃុំ​គាត់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ខ្ញុំចង់​បញ្ជាក់​ថា ការ​ងារ​លោក​ចាន់ សុវ៉េត​គឺជាការ​ងារ​សិទ្ខិ​មនុស្ស​ ជាអ្នក​ការពារ​សិទ្ឋិ​មនុស្ស»។​
ការចោទ​ប្រកាន់​រឿង​អបគមន៍​ដីធ្លី​នេះ​បានធ្វើ​ឲ្យ​មាន​ការចាប់​ខ្លួន​លោក ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​ ​ហើយ​បន្ទាប់​មកត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈ​ពេល​២០​ឆ្នាំ​ដោយសារ​ការឆ្លើយ​ដាក់ថា ​លោក​មាន​ការពាក់ព័ន្ធ​ជាមួយ​ផែនការ​អបគមន៍​ ផ្តួលរំលំ​រដ្ឋាភិបាល ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG