ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​អាជីវកម្ម​ផ្លូវ​ភេទ​លើ​អនីតិជន​ក្នុង​​ប្រទេសកម្ពុជា​បាន​ថយចុះ​


ផ្ទាំង​បដា​​ផ្សព្វផ្សាយ​លើក​កម្ពស់​ការអប់រំ​ស្រ្តី​និង​កុមារី​ ត្រូវ​​បាន​ដាក់​នៅ​របង​សាលា​បឋម​សិក្សា​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប​ខេត្ត​សៀមរាប​ កាល​ពី​​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥​ ថ្វី​បើ​នៅ​ត្រឹម​ប្រមាណ​១២​ម៉ោង​ប៉ុណ្ណោះ​មុន​ការ​អញ្ជើញ​មក​ដល់​នៃ​លោកស្រី Michelle Obama ដែល​លោក​ស្រី​នឹង​ក្លាយ​ជា​ភរិយា​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​ដំបូង​ដែល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា។ (នៅ ពៅលក្ខិណា/VOA)
ផ្ទាំង​បដា​​ផ្សព្វផ្សាយ​លើក​កម្ពស់​ការអប់រំ​ស្រ្តី​និង​កុមារី​ ត្រូវ​​បាន​ដាក់​នៅ​របង​សាលា​បឋម​សិក្សា​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប​ខេត្ត​សៀមរាប​ កាល​ពី​​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥​ ថ្វី​បើ​នៅ​ត្រឹម​ប្រមាណ​១២​ម៉ោង​ប៉ុណ្ណោះ​មុន​ការ​អញ្ជើញ​មក​ដល់​នៃ​លោកស្រី Michelle Obama ដែល​លោក​ស្រី​នឹង​ក្លាយ​ជា​ភរិយា​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​ដំបូង​ដែល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា។ (នៅ ពៅលក្ខិណា/VOA)

ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​អនីតិជន​ក្នុង​តំបន់ពាណិជ្ជ​កម្ម ​និង​ទេសចរណ៍​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា​បាន​ថយ​ពី​អត្រា៨,១៦%​នៅ​ឆ្នាំ​២០១២​មក​នៅ​ត្រឹម​តែ​២,២២%​នៅ​ឆ្នាំ​២០១៥​ ដោយ​សារការ​ប្រយុទ្ធ​ប្រឆាំង​សកម្មភាព​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទដោយ​អង្គការ​សិទ្ធិ​មនុស្សនានា​ និង​អាជ្ញាធរ​រាជរដ្ឋាភិបាល​កម្ពុជា។ ​នេះ​បើ​យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការបេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រនេះ។​

របាយ​ការណ៍​ ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រាវជ្រាវ​អង្គការ​បេសក​កម្ម​យុត្តិ​ធម៌​អន្តរ​ជាតិ​បាន​ចុះ​ទៅ​អង្កេត​នៅ​ក្នុង​គ្រឹះស្ថាន​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ដែល​ជាប់​ការ​សង្ស័យ​នៅ​ក្នុង​តំបន់​ភូមិ​សាស្រ្ត​គោលដៅ​បី​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា រួមមាន​រាជធានី​ភ្នំពេញ​ ខេត្ត​សៀមរាប​ និង​ខេត្ត​ព្រះ​សីហនុ​ ដោយ​បាន​ប្រើ​ពេល​១០​សប្តាហ៍។​

អ្នក​ស្រី​គ្រីស្តា​ ស្សាប​ (Christa Sharpe) ​នាយិកា​អង្គការ​បេសក​កម្មយុត្តិធម៌អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ទៅកាន់​មន្ត្រី​រាជ​ដ្ឋាភិបាល​កម្ពុជា​ និង​ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​ផ្លូវ​ភេទ​ថា ​ លទ្ធផល​នេះ​គឺ​បាន​មក​ពី​ការ​វិនិយោគ​ថវិកា​រាប់លាន​ដុល្លារក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​អនីតិជន​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ជាមួយ​ការ​សហការ​ពី​អង្គការ​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា ​ដែលធើ្វការ​លើការ​ទប់​ស្កាត់​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​អនីតិជន។​

«ប្រទេស​កម្ពុជា​ប្រហែល​ជា​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើពិភព​លោក​ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​នេះ​ក្នុង​ការ​ខិតខំ​យ៉ាង​ពេញ​ទំហឹង​និង​អស់​ពី​លទ្ធភាព​ជាមួយ​នឹង​ទឹក​ប្រាក់​១០លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​នេះ ក្នុង​នោះ​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​រាប់​រយ​ និង​មេ​ដឹកនាំ​រដ្ឋាភិបាល​នៅ​តាម​ក្រសួង ​ហើយ​នឹង​ការ​សហការ​ពី​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​ផង​ដែរ»។​

ក្មេង​ស្រី​ដែល​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​ដល់​អ្នក​ទេសចរ​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
ក្មេង​ស្រី​ដែល​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​ដល់​អ្នក​ទេសចរ​នៅ​ប្រាសាទ​អង្គរវត្ត​កាល​ពី​ថ្ងៃ​សុក្រ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

អ្នកស្រីបន្ថែម​ថា៖​ «យើង​បាន​ឃើញ​ហើយ​នូវ​លទ្ធផល​ដែល​បាន​មកពី​ការ​ប្រឹង​ប្រែងដ៏​មោះមុត​សម្រាប់​ការងារ​ដែល​បាន​ធ្វើ​ក្នុង​រយៈ១៥​ឆ្នាំ​កន្លង​មក​នេះ»។​

របាយការណ៍​ស្រាវជ្រាវរបស់​អង្គការ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​កំណត់​ទីតាំង​ជួញដូរ​ផ្លូវ​ភេទ​លើ​អនីតិជន​នោះ​ បុគ្គលិក​អង្គការ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​បាន​ចែក​តំបន់នីមួយៗ​ដើម្បី​អង្កេត​ជា​លក្ខណៈ​សម្ងាត់ទៅលើ​គ្រឹះស្ថាន​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​ដែល​ជាប់​ការ​សង្ស័យ​សរុប​ចំនួន​៨៣៤​កន្លែង​ ដែលត្រូវ​បាន​បែង​ចែក​ជា​ហាង​ខារ៉ាអូខេ​ បៀរហ្គាដិន ​បារ​មាន​ស្រី​កំដរ​ ហាង​ម៉ាស្សា​ និង​ផ្ទះ​បន​ដែល​បម្រើ​ជា​ហាង​កាហ្វេ។​

តំបន់​កម្សាន្ត Pub Street ក្រុង​សៀមរាប
តំបន់​កម្សាន្ត Pub Street ក្រុង​សៀមរាប

អ្នកស្រី​ជូ ប៊ុនអេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ បាន​ទទួល​ស្គាល់​ការ​រក​ឃើញ​ និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ​ដោយអ្នក​ស្រី​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​បន្ត​យក​លទ្ធផល​នេះ​មក​ធ្វើការ​ពិភាក្សា​ដើម្បី​បើក​ផ្លូវ​ដល់​ការ​កាត់​បន្ថយអត្រា​នៃ​ការ​ធ្វើ​អាជីវកម្ម​លើ​អនីតិជន​ឲ្យ​ថយ​ចុះ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។​

«យើង​នឹង​ធ្វើការពិភាក្សា​បន្ត​ទៀត​ថា ​តើ​យើងត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​លទ្ធផល​នេះ​អាចត្រូវ​បានប្រើប្រាស់​និង​ថយចុះ​ជា​បណ្តើរៗ​ដែល​យើង​មិន​ចង់​ឃើញ​ឲ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស​ក៏​ដូច​ជា​ការជួញ​ដូរ​ផ្លូវ​ភេទ​ទៅ​លើ​មនុស្ស​ទូទៅ ​ក៏ដូចជា​អនីតិជន​ជា​ពិសេស​ ដែល​មិន​គួរ​បណ្តែត​បណ្តោយ​ទុក​ឲ្យ​ភាព​រងគ្រោះ​នេះ​នៅ​តែ​បន្ត​ទៀត​នោះ​ទេ»។​

របាយការណ៍​ដដែល​របស់​អង្គការ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ការ​បញ្ចប់​ការ​ស្រាវជ្រាវនេះ​ អ្នក​ប្រមូល​ទិន្នន័យ​បាន​កំណត់​ចំនួន​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​សរុប​២,១០៤​នាក់​ដែល​កំពុង​ធ្វើការ​ក្នុង​គ្រឹះស្ថាន​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ​និង​បម្រើ​ផ្លូវ​ភេទ​ក្នុង​តំបន់​គោលដៅ​ធំៗ​ទាំង​បី​នេះ។​ ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​ មនុស្ស​៣៨​នាក់​ត្រូវ​បាន​កំណត់​ថា ​ជា​អនីតិជន​អាយុ​១៧​ឆ្នាំ​ ឬ​តិច​ជាង​នេះ៕

XS
SM
MD
LG